ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការបណ្តុះបណ្តាលវិជ្ជាជីវៈគឺការបង្ហាត់បង្រៀនពីចំណេះដឹង ចុះចំណេះធ្វើ និងមុខវិជ្ជាជំនាញជាក់ស្តែងដល់ប្រជាពលរដ្ឋសម្រាប់ឲ្យបងប្អូនយកការចេះដឹងនោះទៅប្រើប្រាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ដូចជា ជំនាញជួសជុលម៉ូតូ ម៉ាញ៉េ វិទ្យុ ទូរទស្សន៍ ជាងកាត់សក់ អ៊ុតសក់ ជាងផ្សារដែក ជាងអគ្គិសនី ជាងទឹក ជាងធ្វើតុកៅអី ។ល។ ជាទូទៅ សិក្ខាកាមដែលបានបញ្ចប់ “បណ្តុះបណ្តាលវិជ្ជាជីវ” ហើយតែងតែបើកហាងរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯងដោយបានយកចំណេះដឹង និងជំនាញដែលគេបានសិក្សាទៅប្រើការ និងដោយប្រើទុនផ្ទាល់ខ្លួន ក្នុងករណីដែលគេមាន ។ ក្នុងករណីដែលគេខ្វះទុនសម្រាប់ដំណើរការបើកមុខរបរវិញ គឺគេតែងតែខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារណាមួយដែលនៅជិតគេហដ្ឋានរបស់គេ ដើម្បីយកប្រាក់មកប្រើប្រាស់ ។