2019-03-03 13:59
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើការតែងតាំង ឬប្រគល់ភារកិច្ចដោយព្រះមហាក្សត្រ ក្នុងមុខតំណែងមុខងារសាធារណៈមានអ្វីខ្លះ ?
២. តើការតែងតាំង ឬប្រគល់ភារកិច្ចដោយប្រធានស្ថាប័នមានអ្វីខ្លះ ? ចូររៀបរាប់ ។
៣.ប្រធានស្ថាប័នមានអំណាចក្នុងការតែងតាំង ផ្លាស់ប្តូរបញ្ចាប់ភារកិច្ចមន្រ្តីរាជការក្រោមឱវាទបែបណា ?
៤. តើលក្ខខណ្ឌនៃការតែងតាំង ឬប្រគល់ភារកិច្ចមន្រ្តីរាជការស៊ីវិលនៅតាមក្រសួងស្ថាប័នមានអ្វីខ្លះ ?
៥. តើលក្ខខណ្ឌហាមឃាត់ក្នុងការតែងតាំងឬ ប្រគល់ភារកិច្ចមានអ្វីខ្លះ ? ចូររៀបរាប់ ។
ចម្លើយ
១. ការតែងតាំង ឬប្រគល់ភារកិច្ចដោយព្រះមហាក្សត្រក្នុងមុខតំណែងមុខងារសាធារណៈដែលតែងតាំងដោយព្រះរាជក្រឹត្យមានៈ អគ្លេខាធិការ ឬអគ្គលេខាធិការរង រាជរដ្ឋាភិបាល អគ្គលេខាធិការក្រសួង អគ្គនាយក អគ្គធិការសាកលវិទ្យាធិការ អភិបាលរាជធានី ខេត្ត ឯកអគ្គរាជទូត ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើនឹងមុខតំណែងខាងលើ និងមាននៅក្នុងអង្គលេខ នៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។ (គ្រប់មុខតំណែងក្នុងឋានន្តរស័ក្កិទី ១នៃក្របខណ្ឌប្រភេទ«ក» ) ។
២ . នាយករដ្ឋមន្រ្តីអាចតែងតាំង ផ្លាស់ប្តូរបញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្រ្តីជាន់ខ្ពស់ស៊ីវិល យោធាមន្រ្តីការទូតនិងអភិបាលរងលរាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ និងមន្រ្តីរាជកាចាប់ពីប្រធាននាយកដ្ឋាន វេសនីយ៍ឯក និងថ្នាក់ប្រហាក់ប្រហែលឡើងទៅ តាមសំណើររបស់ប្រធានស្ថាប័ន ។
មុខតំណែងក្នុងមុខងារសាធារណៈដែលត្រូវតែងតាំងកឬប្រគល់ភារកិច្ចដោយអនុក្រឹត្យមានៈ អគ្គលេខាធិការរងក្រសួង អគ្គនាយករង អគ្គធិការរង អភិបាលរងរាជធានី ខេត្ត សាកលវិទ្យាធិការរង ព្រឹទ្ធបុរសមហាវិទ្យាល័យ ប្រធាននាយកដ្ឋាន អធិការ អភិបាលក្រុង ស្រុក ខណ្ឌ អគ្គកុងស៊ុល និងមុខតំណែងឯទៀតដែលមានថ្នាក់ស្មើ ឬប្រហាក់ប្រហែលនេងមុខតំណែងខាងលើដែលមាននៅក្នុងអង្គការលេខនៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។ (គ្រប់មុខដំណែងក្នុងឋានន្តរស័ក្កិទី ២នៃក្របខណ្ឌប្រភេទ ««ក» ) ។
៣. ប្រធានស្ថាប័នមានអំណាចក្នុងការតែងតាំង ផ្លាស់ប្តូរបញ្ចាប់ភារកិច្ចមន្រ្តីរាជការក្រោមឱវាទ តាមបែបបទនីតិវិធីជាធរមាន ដោយបប្រកាសម្រាប់មន្រ្តីរាជការ ដែលមានឋានៈចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែលចុះក្រោម ។
មុខដំណែងក្នុងការងារសាធារណៈ ដែលត្រូវតែងតាំងឬប្រគល់ភារកិច្ចដោយប្រកាសរួមមានៈ អនុប្រធាននាយកដ្ឋាន អភិបាលរងក្រុង ស្រុក ខណ្ឌព្រឹទ្ធបុរសរងអធិការរងប្រធានមន្ទីរជំនាញរាជធានី ខេត្ត ប្រធានការិយាល័យថ្នាក់កណ្តាលអនុប្រធានការិយាល័យថ្នាក់ប្រធាន អនុប្រធានការិយាល័យនៅសាលារាជធានី ខេត្ត ប្រធាន អនុប្រធានការិយាល័យក្រុង ស្រុក ខណ្ឌ និងមុខតំណែងទៀតដែលមានថ្នាក់ស្មើនឹងថ្នាក់ប្រហាក់ប្រហែលនឹងមុខតំណែងខាងលើដែលមាននៅក្នុងអង្គលេខ នៃរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ។ (រាល់មុខតំណែងសម្រាប់ឋានន្តរស័ក្កិ ទី៣នៃក្របខណ្ឌប្រភេទ «ក »ចុះក្រោម ) ។
៤. លក្ខខណ្ឌនៃការតែងតាំង ឬប្រគល់ភារកិច្ចមន្រ្តីរាជការស៊ីវិលនៅតាមក្រសួង ស្ថាប័នមាន៖
៥. ការតែងតាំង ឬប្រគល់ភារកិច្ចក្នុងមុខងារសាធារណៈនឹងមិនត្រូវបានអនុញ្ញាតក្នុងករណីដូចខាងក្រោម ៖
ក្នុងករណីពីនិត្យឃើញថា លិខិតបទដ្ឋានឯកត្តជន ស្តីពីការតែងតាំងមន្រ្តីរាជការរបស់ក្រសួង ស្ថាប័នធ្វើឡើងផ្ទុយនឹងច្បាប់ ឬលិខិតបទដ្ឋានជាធរមាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ ត្រូវរាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតលុបចោល ហើយត្រូវធ្វើការណែនាំក្រសួង ស្ថាប័ននោះធ្វើឲ្យបានត្រឹមត្រូវឡើងវិញ ។