Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.សមាហរណកម្មសេដ្ឋកិច្ចអាស៊ានបានចូលជាធរមាននិងកំពុងអនុវត្ត ។ តើអ្នកយល់យ៉ាងណាចំពោះកាលានុវត្ភភាព          ( Opportunity )  និងបញ្ហាប្រឈមសម្រាប់កម្ពុជាពេលអនុវត្តសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននេះ ? ចូរបកស្រាយ ។

២. សាធារណៈមតិយល់ថាប្រាក់ឈ្នួលអប្បរមាក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់និងផលិតផលស្បែកជើងនៅប្រទេសកម្ពុជាមានកម្រិតទាប ។ តើអ្នកយល់ថាការពិភាក្សាលើបញ្ហាកម្រិតប្រាក់ឈ្នួលអប្បរមាគួរតែពិចារណាលើកត្តាពាក់ព័ន្ធអ្វីខ្លះ ដើម្បីអាចទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌រវាងកម្មករនិយោជិកនិងនិយោជក ?

៣. តើក្នុងសកម្មភាពសេដ្ឋកិច្ចមានតម្រូវការកម្លាំងពលកម្មប្រភេទណាច្រើនជាងគេ ក្នុងចំណោមអ្នកបរិញ្ញាបត្រជាន់ខ្ពស់បរិញ្ញាបត្រវិស្វករអ្នកបច្ចេកទេសនិងកម្មករជំនាញ ? តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈគួរមានវិធានការណ៍អ្វីខ្លះ ដើម្បីជំរុញឲ្យយុវជនចូលសិក្សាជំនាញបច្ចេកទេសនិងជីវៈវិជ្ជាកាន់តែច្រើន ?

៤. ប្រទេសកម្ពុជាមានអត្រាយុវជនវ័យក្មេង ( ចន្លោះអាយុពី១៥.២៤ឆ្នាំប្រមាណ២២.៥% ) ដែលជាកម្លាំងពលកម្ម ។​តើអ្នកយល់ថាកត្តានេះមានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាចំពោះស្ថានភាពទីផ្សារការងារកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតត ?

៥. គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ(ឆ្នាំ២០១៥.២០២៥ ) ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៥ ដែលក្នុងនោះគោលដៅមួយដែលត្រូវអនុវត្តគឺ «ពង្រឹងនិងពង្រីកការអភិវឌ្ឍន៍ជំនាញទន់ » ។ តើហេតុអ្វីត្រូវការអភិវឌ្ឍន៍ជំនាញនេះសម្រាប់យុវជន និងកម្លំាងពលកម្ម​ ?

ចម្លើយ

១.

+ កាលានុវត្តភាព (Opportunity)  

កត្តាប្រជាសាស្រ្តៈ

  • កម្ពុជាមានកម្លាំងពលកម្មសរុបប្រមាណជាង ៧លាននាក់ ។ ជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងច្រើន ។ ស្ថិតិជំរឿនប្រជាសាស្រ្តបង្ហាញថាប្រជាពលរដ្ឋអាយុពី ១៥.២៤ឆ្នាំ (២២.៥ % ) និង២៥.៣៤ឆ្នាំពលកម្មចន្លោះពីអាយុ ១៥.២៤ឆ្នាំច្រើនជាងគេផងដែរ ​(៣២% ) ឥណ្ឌូនេស៊ី (១៨% ) ថៃ (១៣% ) និងវៀតណាម (១៩% ) ជាដើម  ។
  • ប្រជាកពលរដ្ឋកម្ពុជា ដែលឈានដល់អាយុបំពេញការងារ មានប្រមាណចន្លោះពី ២៥០.០០០ទៅ៣០០.០០០នាក់រួមជាមួយនឹងកំណើនកប្រជាពលរដ្ឋប្រមាណជាង ២សែននាក់ក្នុងមួយឆ្នាំ ។
  • ការព្យាករណ៍ក៏បានបង្ហាញដែរថា កំណើនប្រជាពលរដ្ឋកម្ពុជា នឹងមានសភាពថេរគិតចាប់ពីពេលនេះរហូតដល់រវាងឆ្នាំ ២០៥០ ដែលបញ្ជាក់ថាកម្ពុជាមិនមានបញ្ហាកង្វះកម្លាំងពលកម្ម ឬប្រឈមជាមួយកត្តាសង្គមដែលមានមនុស្សចាស់ច្រើនដូចប្រទេសអភិវឌ្ឍន៍មួយចំនួនឡើយ ។

+ កត្តាវិនិយោគទុនផ្ទាល់ពីបរទេសៈ

  • រាជរដ្ឋាភិបាលបានខិតខំក្នុងការទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេសតានរយៈការរៀបចំច្បាប់វិនិយោគដែលមានលក្ខណៈល្អប្រសើរ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្រាប់បម្រើឲ្យការវិននិយោគ និងការអភិវឌ្ឍន៍ឧស្សាហកម្ម ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានី ខេត្ត ប្រព័ន្ធគមនាគមន៍ និងដឹកជញ្ជូននិងបណ្តាញអគ្គិសនីជាដើម ។
  • យោងទិន្នន័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ស្តីពីគម្រោងវិនិយោគដែលបានទទួលការអនុម័តពីឆ្នាំ ២០០៩.២០១៣ អាចបង្កើតការងារដល់កម្លាំងពលកម្មជិត ៨សែនកន្លែងក្នុងចំណោមនោះតម្រូវការកម្លាំងពលកម្មដែលមានជំនាញជាង ៦០% សម្រាប់បម្រើការងារ ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ។

+ កត្តាសេដ្ឋកិច្ច

  • រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ធ្វើពិពិធកម្មសេដ្ឋកិច្ចពីវិស័យកសិកម្មទៅឧស្សាហកម្ម និងសេវាកម្មតាមរយៈការបង្កើតឱកាសការងារកាន់តែច្រើនក្នុងវិស័យមិនមែនកសិកម្ម ។ តាមរយៈការព្យាករបានបង្ហាញថាចន្លោះឆ្នាំ ២០១២.២០១៥ កំណើនការងារក្នុងវិស័យកសិកម្ម (៨.២០% ) ឧស្សាហកម្ម (១៦.០៦ % ) និងសេវាកម្ម ( ១៤.២៦% ) ។

+ ឧបសគ្គឬបញ្ហាប្រឈម

  • ជាង ៦៦%នៃប្រជាពលរដ្ឋមានអាយុចន្លោះ ២០.២៤ឆ្នាំ និង៧៧%នៃប្រជាពលរដ្ឋអាយុចាប់ពី២៥ឆ្នាំ បានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមសិក្សា (ទិន្នន័យអង្កេតចន្លោះជំរឿនឆ្នាំ ២០១៤ របស់ក្រសួងផែនការ ) ដែលចូនាករនេះបង្ហាញថាកម្ពុជានៅមានកម្រិតគ្មានជំនាញ ឬជំនាញទាបរបស់កម្លាំងពលកម្មនិងផលិតភាពក្នុងការងារ
  • ជិត ៦០% នៃនិស្សិតបញ្ចប់ការសិក្សាកមហាវិទ្យាល័យ ( ចាប់ពីបរិញ្ញាបត្ររង ) សិក្សាមុខវិជ្ជាធុរកិច្ចហិរញ្ញវត្ថុ គ្រប់គ្រង និងវិទ្យាសាស្រ្តសង្គម (ទិន្នន័យចន្លោះជំរឿនឆ្នាំ ២០១៣របស់ក្រសួងផែនការ ) ។
  • គុណភាពនិងកម្មវិធី នៃការអប់រំនិងបណ្តុះបណ្តាល មិនទាន់ឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការ នៃទីផ្សារការងារ ។
  • កង្វះជំនាញពេញលេញក្នុងចំណោមអ្នកស្វែងរកការងារធ្វើដូចជា ជំនាញផ្នែកទំនាក់ទំនង ភាសាបរទេសការប្រើប្រាស់កុំព្យូទ័រ ការងារជាក្រុម ឥរិយាបថភាសានិងទឹកចិត្តក្នុងការងារ ...​(អង្កេតរបស់ទីភ្នាក់ងារ ជាតិមុខរបរ និងការងារស្តីពីតម្រូវការជំនាញរបស់និយោជក ) ។
  • ការប្រឈមចំពោះមុខរបរវិជ្ជាជីវៈឯកទេសចំនួន ៨ដែលត្រូវយកចិត្តទុកដាក់ចំពោះគុណភាពនិង ប្រសិទ្ធិភាពតាមរយៈកិច្ចព្រមព្រៀងអាស៊ានស្តីពីបំលាស់ទីរូបវន្តបុគ្គលនៅពេលធ្វើសមាហរណកម្មក្រោយឆ្នាំ ២០១៥រួមមាន៖ សេវាកម្មគណនេយ្យ គ្រូពេទ្យ ទន្តពេទ្យ សេវាកម្មវិស្វកម្ម សេវាកម្មគិលានុបដ្ឋាកសេវាកម្មស្ថាបត្យកម្ម ការវាស់ស្ទង់ដី សេវាកម្មឯកទេសចរណ៍ ។
  • បញ្ហាពលករទូទៅស្ថិតនៅក្នុងដំណាក់កាលចរចានៅឡើយ ។ កម្ពុជាកំពុងធ្វើការជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីជំរុញការអនុម័តឧបករណ៍រួមរបស់អាស៊ាន ស្តីពីការការពារនិងលើកកម្ពស់ពលករទេសន្តប្រវេសន៍ ។ ប្រសិនជាមានលិខិតតូបករណ៍នេះពលករកម្ពុជានឹងទទួលបានការការពារសិទ្ធិកាន់តែប្រសើរឡើង ។

២. ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងត្រូវបានដំឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ   ២០០០ មក ។ បច្ចុប្បន្នកម្មកនិយោជិកក្នុងវិស័យនេះទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន១៤០$ អាមេរិចក្នុងមួយថ្ងៃ ។ ទោះបីយន្តការត្រីភាគីដែលសម្របសម្រួលដោយរាជរដ្ឋាភិបាល តាមយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចពិភាក្សា និងជំរុញដំណើរការនេះយ៉ាងសកម្មផុលផុសដោយឈរលើមូលដ្ឋានសិក្សាស្រាវជ្រាវជាក់លាក់ពីស្ថានភាពទីផ្សារការងារក្តី ក៏ពុំអាចបំពេញតាមការទា​មទារដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យកាន់តែខ្ពស់គួរតែពិនិត្យលើកត្តាពាក់ព័ន្ធផ្សេងៗទៀតដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្រេចចិត្តដូចជា ៖

  • ត្រូវពិនិត្យលើកត្តាផលិតភាពការងារ និងជំនាញរបស់កម្មករនិយោជិកដែលអាចបង្កើនតម្លៃបន្ថែមកាន់តែខ្ពស់
  • ស្ថានភាពវិនិយោគនិងស្ថានភាពសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា
  • ការអនុវត្តច្បាប់បទដ្ឋានគតិយុត្តលក្ខខណ្ឌការងារនិងសុខដុមរមនាផ្នែកទំនាក់ទំនងវិជ្ជាជីវៈ
  • អត្ថប្រយោជន៍និងការគាំពារផ្សេងទៀតដែលទទួលបានក្រៅពីប្រាក់ឈ្នួលអប្បរមា
  • ការព្យាករពីស្ថានភាពទីផ្សារនិងកំណើនសេដ្ឋកិច្ចក្នុងពេលអនាគត
  • ឆន្ទៈ និងយន្តការត្រីភាគី ដែលបានកំណត់ពេលវេលាចរចាជាក់លាក់សម្រាប់ការដំឡើងកម្រិតប្រាក់ឈ្នួលអប្បរមា ។

៣. នៅក្នុងទីផ្សារការងារ និងសកម្មភាពសេដ្ឋកិច្ចមានតម្រូវការកម្លាំងពលកម្មគ្រប់ប្រភេទ ដោយគតិពីអ្នកគ្មានជំនាញសោះជំនាញទាបនឹងមធ្យមជំនាញបច្ចេកទេសនិងកម្រិតអ្នកគ្រប់គ្រងដើម្បីផ្គត់ផ្គង់តាមមុខតំណែង និងឱកាសការងារក្នុងវិស័យផ្សេងៗ ។ ប្រសិនពិនិត្យមើលក្នុងចំណោមអ្នកបរិញ្ញាបត្រជាន់ខ្ពស់ អ្នកបរិញ្ញាបត្រ វិស្វករ អ្នកបច្ចេកទេសនិងកម្មករជំនាញគេសង្កេតឃើញថាតម្រូវការកម្លាំងពលកម្មក្នុងកម្រិតជា កម្មករជំនាញនិងអ្នកបច្ចេកទេសមានចំនួនច្រើនជាងគេសម្រាប់កំណើនឱកាសការងារតាមវិស័យឧស្សាហកម្ម និងកម្មន្តសាល នៅក្នុងទីផ្សារការងារបច្ចុបប្បន្នក៏ដូចជាការព្យាករណ៍សម្រាប់កំណើនឱកាសការងារតាមវិស័យក្នុងពេលអនាគត ។ ភស្តុតាងនេះត្រូវបានបញ្ជាក់តាមរយៈទិន្នន័យ នៃគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ស្តីពីប្រភេទកម្លាំងពលកម្ម ដែលត្រូវផ្គត់ផ្គង់ទៅឲ្យគមម្រោងវិនិយោគលើច្រើនវិស័យ ។ បន្ថែមលើនេះ តាមរយៈការប្រមូលទិន្នន័យស្តីពីប្រកាសព័ត៌មានជ្រើសរើសបុគ្គលិករបស់ទីភ្នាក់ងារជាតិមុរបរ និងការងារក៏បានបង្ហាញផងដែរនូវនិន្នាការស្របគ្នាដោយហេតុថាតម្រូវការកម្លាំងពលកម្មជំនាញ និងអ្នកបច្ចេកទេសសម្រាប់បំពេញការងារក្នុងវិស័យកម្មន្តសាលហាក់មានកំណើនតម្រូវការលើសលប់ប្រសិនប្រៀបធៀបជាមួយវិស័យដទៃទៀត ។

កន្លងមកយុវជនហាក់មើលរំលងទៅលើការជ្រើសរើសសិក្សា ផ្នែកបច្ចេកទេស និងវិជ្ជាជីវៈដោយពាក់ព័ន្ធនិងកត្តាមួយចំនួនមានជាអាទិ៍ ៖

  • មិនបានស្វែងយល់ឲ្យស៊ីជម្រៅពីសារសំខាន់ នៃតម្លៃនិងគុណភាពអប់រំដែលមានសង្គតិភាពរវាងការអប់រំសិក្សានិងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
  • មិនបានដឹងច្បាស់ពីឱកាសការងារនិងតម្រូវការពីទីផ្សារការងារដែលពាក់ព័ន្ធ
  • មិនបានរៀបចំផែនការអាជីពឲ្យបានជាក់លាក់ ក្នុងការជ្រើសរើសមុខជំនាញសិក្សា តាំងពីដំបូងហើយច្រើនតែជ្រើសរើសកា​រសិក្សាតាមទំនោរមិត្តភ័ក្តឬសង្គម
  • មិនបានស្វែងយល់ពីការផ្សារភ្ជាប់គ្នារវាងការសិក្សាទាំងពីរប្រភេទ ដែលអាចផ្សារភ្ជាប់គ្នាជាស្ពានទៅវិញទៅមកហើយអាចអនុញ្ញាតឲ្យទទួលបានការសិក្សាពេញមួយជីវិត
  • មិនអាចទទួលបានព័ត៌មានពាក់ព័ន្ធការធ្វើទីផ្សារអំពី ផ្នែកបណ្តុះបណ្តាលបច្ចេកទេសឲ្យបានគ្រប់ជ្រុងជ្រោយទើបមិនអាចសម្រចបានច្បាស់លាស់
  • កត្តាយុវជនខ្លួនឯងផ្ទាល់ដែលបានបង្កើតនូវទស្សនៈអវិជ្ជមានចំពោះប្រភេទការងារពាក់ព័ន្ធជំនាញបណ្តុះបណ្តាលបច្ចេ្កទេសហើយផ្តល់នូវតម្លៃទាបដល់ផ្នែកនេះ ។

ក្នុងន័យនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរតែអនុវត្តនូវសកម្មភាពមួយចំនួនដើម្បីជំរុញនិងលើកកម្ពស់ផ្នែកបណ្តុះបណ្តាលបច្ចេកទេសដូចជា  ៖

  • ជំរុញការកសាង និងអនុវត្តគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិងការធានាដើម្បីពង្រឹងគុណភាពវិស័យអប់រំបណ្តុះបណ្តាលកបច្ចេកទេស​និងវិជ្ជាជីវៈ
  • ពង្រឹងយន្តការជំរុញការចុះឈ្មោះចូលរៀនរបស់សិក្ខាកានសិស្ស និស្សិត ក្នុងផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដោយបញ្ចូលទាំងការពង្រឹងកម្មវិធីសិក្សា ការផ្តល់កអាហារូបករណ៍ ដល់សិស្សក្រីក្របង្កើនការចូលរៀនប្រកបដោយសមធម៌ និងការបំពាក់មូលដ្ឋានឧបករណ៍សម្ភារ
  • ពង្រឹងយន្តការគ្រប់គ្រងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយរាប់បញ្ចូលទាំងការរៀបចំនិងកែកម្អលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធការបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជនការរៀបចំចំណាត់ថ្នាក់គ្រឹះស្ថាននិងការបង្កើនសមត្ថភាពគ្រូជាដើម ។

៤. + គុណសម្បត្តិ

  • ផ្គត់ផ្គង់នូវកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ទីផ្សារការងារនៅក្នុងវិស័យផ្សេងៗ
  • មានភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជាពិសេសឧស្សាហកម្មលដែលត្រូវការកម្លាំងពលកម្មច្រើន
  • ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច
  • អាចបំពេញការងារនិងស្ថិតនៅលក្នុងការងាររយៈពេលយូរមុនដល់វ័យចូលនិវត្តន៍
  • រក្សាលំនឹងនិងស្ថានភាពទីផ្សារការងារជាពិសេសរវាងផ្នែកតម្រូវការនិងផ្គត់ផ្គង់កម្លាំងពលកម្ម

+ គុណវិបត្តិ

  • អត្រាបោះបង់ចោលការសិក្សារបស់និស្សិតស្ថិតក្នុងកម្រិតខ្ពស់ ដែលនាំឲ្យយុវជនភាគច្រើនមិនអាចទទួលបានលការអប់រំកម្រិតមូលដ្ឋានពេញលេញ
  • យុវជនភាគច្រើនមិនបានបំពាក់ជំនាញ ដែលស្រប្តាមតម្រូវការបស់ទីផ្សារការងារ ជាហេតុធ្វើឲ្យបាត់បង់​ឱកាសនិងការប្រកួតប្រជែងក្នុងទីផ្សារការងារព្រមទាំងមានគម្លាតទីជំនាញ
  • ស្ថិតក្នុងភាពអត់ការ​ងាររយៈពេលយូរជាពិសេសសម្រាបស់យុវជនមានកម្រិតអប់រំទាបគ្មានអាស្រ័យដោយកង្វះសមត្ថភាពនិងមិនដឹងពីវិធីស្វែងរកការងារលងាយស្រួល
  • កង្វះខាតព័ត៌មានទីផ្សារការងារនិងសេវាការងារជាហេតុបណ្តាលឲ្យមិនអាចទទួលបានការងារសមរម្យ
  • ការធ្វើចំណាកស្រុកទៅក្រៅប្រទេសនាំឲ្យមានលំហូរចេញ និងកង្វះខាតកម្លាំងពលកម្មសម្រាប់ទីផ្សារក្នុងស្រុក
  • មិនទទួលបានការប្រឹក្សាយោបល់អំពីអាជីព និងវិជ្ជា្ជជីវៈជាហេតុនាំឲ្យរៀបចំផែនការអាជីពមិនបានច្បាស់លាស់និងលំបាកក្នុងការចូលទីផ្សារការងារ ។

៥. តាមរយៈការស្រាវជ្រាវនានាពាក់ព័ន្ធទីផ្សារការងារ (ឧទាហរណ៍៖  ការអង្កេតស្តីពីតម្រូវការជំនាញរបស់និយោជកឆ្នាំ ២០១៥ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ) បានបង្ហាញពីក្តីបារម្ភរបស់និយោជិកក្នុងវិស័យនានាថា បុគ្គលិកកំពុងបំពេញការងារ និងអ្នកស្វែងរកការងារភាគច្រើន មានបញ្ហាប្រឈមចំពោះកង្វះជំនាញជាក់លាក់សម្រាប់បំពេញការងារ ។ បន្ថែមលើនេះកម្លាំងពលកម្មមានកង្វះផ្នែកជំនាញទន់ ឬជំនាញបែបឥរិយាបថនិងសង្គម ( ឧទាហរណ៍៖ ជំនាញទំនាក់ទំនង ធ្វើការងារជាក្រុម ដោះស្រាយបញ្ហា ) ដែលពុំអាចអនុញ្ញតឲ្យពួកគេបំពេញការងារស្របតាមតម្រូវការរបស់និយោជក ក៏ដូចជាមិនអាចរក្សាការងារបានយូរអង្វែងសម្រាប់អភិវឌ្ឍ​ន៍អាជីព ។ ក្នងន័យនេះនិយោជកបានធ្វើការស្នើសុំយ៉ាងទទូចផថាយុវជន ឬអ្នកស្វែងរកការងារគួរតែទទួលបាន ឬត្រៀមខ្លួនបណ្តុះបណ្តាលផ្នែកជំនាញទន់មុនខូលទីផ្សារការងារ ។

          ដូច្នេះគោលនយោបាយជាតិស្តីពិមុខរបរ​ ​និងការងារបានដាក់ចេញនូវវិធានការណ៍ពង្រឹងនិងពង្រីកការអភិវឌ្ឍន៍ជំនាញទប់សម្រាប់យុវជនសំដៅ ៖

  • ធ្វើឲ្យសិក្ខាកាមសិស្ស និស្សិត និងកម្មករនិយោជក មានឱកាសទទួលបានជំនាញទន់សម្រាប់បំពេញការងារពេញមួយជីវីតតាមរយៈកម្មវិធីអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
  • បញ្ជា្របជំនាញទប់ក្នុងកម្មវិធីសិក្សានៅមធ្យមសិក្សាចំណេះដឹងទូទៅនិងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
  • ប​ង្កើតនិងពង្រាយបន្ថែមនូវវគ្គបណ្តុះបណ្តាលខ្លីៗអំពីជំនាញទន់ដល់សិក្ខាកាមសិស្សនិស្សិតនិងកម្មករនិយោជិក
  • ជំរុញនិងលើកទឹកចិត្តដល់ការចូលរួមក្នុងកម្មវិធីលអភិវឌ្ឍន៍ជំនាញទន់ ទាំងនៅក្នុងវិស័យសាធារណៈនិងឯកជន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login