Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. សិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិកនៅពេលមានវិបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ចផងដែរ ។ រាជរដ្ឋាភិបាលនិងសិក្សាវាយតម្លៃឲ្យល្អិតល្អន់និងរៀបចំអោយបានគ្រប់ជ្រុងជ្រោយ​ មុននឹងឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាពដែលសមស្របសម្រាប់កម្ពុជា នៅក្នុងក្របខណ្ឌ នៃយុទ្ឌសាស្រ្តអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គម ។​ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ?
២. ការគ្រប់គ្រងនិងពលករទេសន្តប្រវេសន៍ ក្នុងការទទួលបានការងារសមរម្យ និងការទទួលស្គាល់ជំនាញដោយអនុលោមតាមយុទ្ធសាស្រ្តអាទិភាព របស់គោលនយោបាយស្តីពីទេសន្តប្រវេសន៍សម្រាប់កម្ពុជាត្រូវផ្តល់កិច្ចគាំទ្រស្តីពី« ការត្រួតពិនិត្យ និងប្រើប្រាស់ធនធានដែលទទួលបានពីទេសន្តប្រវេសន៍ការងារដើម្បីអភិវឌ្ឍន៍ » ជាពិសេសពាក់ព័ន្ធនិងការធ្វើសមាហរណកម្មឡើងវិញ នៅពេលពលករទេសន្តប្រវេសន៍វិលត្រឡប់មកវិញ ។ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ?

៣. ឆ្លើយតបគោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាពរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាអន្តរជាតិខាងការងារ រួមនឹងការចូលរួមធ្វើសម្រេចបានគោលដៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ​នៃនីតិកាលរដ្ឋសភា ក្នុងពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារជាបញ្ហាសំខាន់ក្នុងជ្រុងមួយនៃការកាត់បន្ថយភាពក្រីក្រ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគួរមានវិធានការអ្វីខ្លះ ដើម្បីសម្រេចកិច្ចការខាងលើ ?

៤. តើមានផលប្រយោជន៍អ្វីខ្លះ​ ប្រសិនបើនយោជិក និងនិយោជកធ្វើការសហការគ្នា ?

៥. យុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ បានកំណត់នូវសម្មភាពអាទិភាពដើម្បីដោះស្រាយមូលហេតុចម្បងនៃភាពក្រីក្រ ។ បញ្ហាគន្លឹះនៃពលកម្មកុមារ ត្រូវមានការគិតគូរទៅលើទិដ្ឋភាពដូចម្តេចខ្លះដើម្បីលុបបំបាត់ពលកម្មកុមារ សូមអធិប្បាយចំណុចគន្លឹះសំខាន់ៗ ?
ចម្លើយ

១. ការសិក្សាឈានទៅបង្កើតប្រព័ន្ធសេវារបបនិកម្មភាព វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកម្មករនិយោជិកនៅពេលដែលមានវិវបត្តិសេដ្ឋកិច្ច ហើយក៏ជាអ្នករក្សាលំនឹងសេដ្ឋកិច្ច ។ ដូច្នេះក្រសួងគួរមានវិធានការដូចជា៖

  • សិក្សាវាយតម្លៃអំពីលទ្ធភាពបង្កើតប្រព័ន្ធសេវារបបនិកម្មភាព នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គម
  • លើកកម្ពស់ការយល់ដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់ប្រព័ន្ធសេវារបបនិកម្មភាពក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ ។
  • ពិគ្រោះយោបល់បឋមជាមួយភាគីពាក់ព័ន្ធស្តីពីប្រព័ន្ធសេវារបបនិកម្មភាព​ ។​

២. ការគ្រប់គ្រង និងការការពារពលករទេសសន្តប្រវេសន៍ក្នុងការទទួលបានការងារសមរម្យ និងការទទួលស្គាល់ជំនាញដោយអនុលោមតាមយុទ្ធសាស្រ្តអាទិភាព របស់គោលនយោបាយស្តីពីទេសន្តវេសន៍សម្រាប់កម្ពុជា​ក្រសួងគួរមានវិធានការដូចជា ៖​

  • អភិបាលកិច្ចទេសន្តប្រវេសន៍ការងារ
  • ការការពារនិងផ្តល់ភាពអង់អាច ដល់ពលករទេសន្តប្រវេសន៍
  • ពង្រឹងការផ្តល់សេវាសម្រាប់ការធ្វើកសមាហរណកម្មឡើងវិញោទាំងសងខាងសេដ្ឋកិច្ចទាំងុំសងខាង​សង្គមមិច្ច ឲ្យដល់ពលករទេសន្តប្រវេសន៍ដែលបានវិលត្រឡប់មកវិញដូចដែលបានស្នើរក្នុងយុទ្ធសាស្រ្តកទី៣ (ការផ្សារភ្ជាប់ទេសន្តប្រវេសន៍ការងារអភិវឌ្ឍន៍ ) នៃគោលនយោបាយបាយស្តីពីទេសន្តរប្រវេសន៍សម្រាប់កម្ពុជាដែលបានធ្វើការនៅបរទេសនិងត្រឡប់មកវិញ
  • ពង្រឹងនិងជំរុញការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់អន្តោប្រវេសន៍និងបទបញ្ញត្តិគតិយុទ្ធដទៃទៀតដែល
  • ទាក់ទងនឹងការគ្រប់គ្រងហត្ថពលកម្មបរទេសដែលចូលរួមមកប្រកបមុខរបរនៅកម្ពុជា ។

៤. ការរពង្រឹងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ដែលជាបញ្ហាសំខាន់ក្នុងកជ្រុងមួយ នៃការកាត់បន្ថយភាពក្រីក្រកក្រសួងគួរមានវិធានការរដូចតទៅ៖

  • បន្តជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពី ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកកម្មកុមារឆ្នាំ២០១៤.២០១៨ឲ្យស្របតាមផែនការគៅលដៅសហសវត្សដោយសហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរស្ថាប័ននិងអង្គការដៃគូនានា
  •  ជំរុញការរៀបចំនិងបញ្ជា្របផែនការសកម្មភាពស្តីពីការលុបបំបាត់ទម្រង់ធ្ងន់រធ្ងរ​ នៃពលកម្មកុមារ
  • សិក្សាស្រាវជ្រាវបន្ថែមអំពីប្រភេទការងារ ដែលមានស្រាប់សម្រាប់កុមារនិងកំណត់ទំហំនិងស្ថានភាពនៃពលកម្មកុមារ
  • រៀបចំទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ព្រមទាំងរៀបចំសិក្ខាសាលាផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មូលដ្ឋាន ជាពិសេសដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យមានការយល់ដឹងអំពីផលវិបាកចំពោះបញ្ហាពលកម្មកុមារ កនិងបង្កើនការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ
  • បង្កើនប្រសិទ្ធភាពអធិការកិច្ចពលកម្មកុមារដើម្បីទប់ស្កាត់និងដកហូតពលកម្មកុមារ
  • រៀបចំបង្កើតគណៈកម្មលការពលកម្មកុមារថ្នាក់ខេត្តឡើងវិញ
  • ពង្រឹងសមត្ថភាព មន្រ្តីរាជការនៅតាមមូលដ្ឋានដើម្បីត្រួតពិនិត្យការងារពលកម្មកុមារ និងពង្រឹងការអនុវត្តច្បាប់បទប្បញ្ញត្តិនានាម និងអនុសញ្ញាអន្តរជាតិខាងការងារពាក់ព័ន្ធនឹងពលកម្មកុមារ
  • បន្តអនុវត្តកម្មវិធីដកហូតកុមារពីទម្រង់ធ្ងន់ធ្ងរ​ នៃពលកម្មកុមារនិងផ្តល់ការបណ្តុះបណ្តាលជំនាញគ្រប់គ្រងអាជីវកម្មខ្នាតតូចុំដល់គ្រួសារ ។

៤. ផលប្រយោជន៍នៃការសហការគ្នា ៖

  • ជំរុញឲ្យការផលិតមានបរិមាណខ្ពស់ និងមានគុណភាពខ្ពស់
  • បង្កើនសេចក្តីទុកចិត្ត និងភាពជឿជាក់
  • ជំរុញឲ្យអង្គភាពសម្រេចបាននូវគលដៅខ្លួន ស្របតាមផែនការដែលបានកំណត់
  • ធ្វើឲ្យលទ្ធផលការងារប្រព្រឹត្តទៅបានលឿន និងដោតរលូន ។

៥.

 គន្លឹះក្នុងការលប់បំបាត់ពលកម្មកុមារ គឺជាការផ្តល់ឱកាសអប់រំ ដែលកុមារក្រីក្រអាចទទួលយកបាននិងមានលទ្ធភាពទទួលបាន នូវបរិស្ថានមួយដែលបង្កឲ្យមានការអភិវឌ្ឍន៍ផ្នែកជីវភាព ផ្នែកចិត្តគំនិត ផ្នែករាងកាយ និងផ្នែកសីលធម៌របស់កុមារ ។ ប្រសិនបើសាលារៀន សម្ភារៈសិក្សា ​និងអាហារូបត្ថម្ភមិនមានគ្រប់គ្រាន់ សម្រាប់កុមារនោះតងេការទប់ស្កាត់ពលកម្មកកុមារនឹងក្លាយជា​អត់ប្រយោជន៍ ។

          រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាធានាឲ្យអប់រំជាមូលដ្ឋានរយៈពេល៩ឆ្នាំ ។ ផែនការជាតិស្តីពីការអប់រំ​សម្រាប់ទាំងអស់គ្នាបានផ្តល់នូវក្របខណ្ឌការងារមួយដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំនិងពង្រីកសេវាអប់រំនានាឲ្យបានទៅដល់ប្រជាជនក្រីក្រ និងប្រជាជន​រស់នៅតាមតំបន់ជនបទឆ្ងាយដាច់ស្រយោល ។

          ភាពអន់ថយ នៃហេដ្ឋារច​នាសម្ព័ន្ធដទៃទៀតគឺជាលក្ខខណ្ឌដែលរារាំងមិនឲ្យប្រជាជនទទួលបាននូវសេវា តាមរយៈកម្មវិធីសុវត្ថិភាព​ដូចជាកម្មវិធីធ្វើការដើម្បីអាហារ កម្មវិធីកំណែទម្រង់ប្រព័ន្ធតុលាការ កម្មវិធីផ្តល់អាហាររូបករណ៍ដល់កុមារនៃគ្រួសារក្រីក្រនិងកម្មវិធីមូលនិធិសមធម៌សម្រាប់អ្នកក្រីក្រក្នុងហេដ្ឋារចនាសម្ព័ន្ធសុខភាព និងកម្មវិធីទប់ស្កាត់ជម្ងឺឆ្លងផ្សេងៗដល់កុមារ និងជនក្រីក្រ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login