សំនួរ
១. តើលក្ខខណ្ឌអនាម័យ និងសុខភាពការងារមានអ្វីខ្លះ ចូររៀបរាប់និងពន្យល់ខ្លីៗ ?
២. កាលពីរសៀលថ្ងៃ០១ ខែកក្កដា ឆ្នាំ ២០១៤នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាកអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីចំណេះសំណាល ពាក់ព័ន្ធស័ក្តិមន្រ្តីអធិការកិច្ចការងារតែមួយរបស់ក្រសួង តើក្រុមអធិការកិច្ចតែមួយនេះមានសមាសភាពមកពីអង្គភាពណាខ្លះ ?
៣. ដោយពិនិត្យឃើញពីសារៈសំខាន់ និងស្ថានភាពអំណោយផលនៃវិស័យឧស្សាហកម្មកម្ពុជាតើរាជរដ្ឋាភិបាលកម្ពុជាបានមានវិធានការអ្វីខ្លះ ?
៤. ដើម្បីឆ្លើយតបតម្រូវការជំនាញនៅក្នុងវិស័យនានា ដែលមានការវិនិយោគខ្នាតធំនាពេលបច្ចុប្បន្ន និងទៅអនាគតទាមទារឲ្យមានការបង្កើតយន្តការសម្រាប់ឲ្យកម្លាំងពលកម្ម មានឱកាសទទួលបានជំនាញពាក់ព័ន្ធនឹងការងារកដោយមានការចូលរួមនិងគាំទ្រពីនិយោជក តើត្រូវមានវិធានការ បែបណាខ្លះឆ្លើយតបតម្រូវការខាងលើ ?
៥. នៅក្នុងកម្មវិធីទី២ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៤. ២០១៨កចែងថា « ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ហើយដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ នាយកដ្ឋានវិវាទការងារ និងអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតនៅតាមគ្រប់មុខសញ្ញា ព្រមទាំងការិយាល័យការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតឲ្យមានលកយន្តការសម្របសម្រួលផ្ទៃក្នុងមួយសំដៅប្រមូលនូវចំណុចកប្រឈមថ្មីៗ ដែលអាចកើតឡើងនាពេលអនុវត្ត ដើម្បីធ្វើជាមូលដ្ឋានកែសម្រួលនិងឆ្លើយតបភ្លាមៗឬត្រៀមធ្វើជាធាតុចូលក្នុងផែនការយុទ្ធសាស្រ្តនាពេលខាងមុន ។ តើត្រូវមានសកម្មភាពអ្វីខ្លះ ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាពនេះ ?
ចម្លើយ
១. លក្ខខណ្ឌអនាម័យ និងសុខភាពការងាររួមមាន៖
- ផ្នែកគីមី (ថ្នាំសម្លាប់សត្វល្អិត វត្ថុមានជាតិពុលសំណល់មានជាតិពុល ធូលី ផ្សែង កាវ ចំហាយនិងអគ្គីភ័យ )
- ផ្នែករូបសាស្រ្ត (ពន្លឺ សម្លេង រំញ័រ អគ្គីសនី សីតុណ្ហភាព ការបំភាយកំដៅ )
- ផ្នែកចិត្តសាស្រ្តសង្គម ( គុណភាពការងារ ជម្ងឺតានតឹងអារម្មណ៍ )
- ផ្នែកវិទ្យាសាស្រ្តរៀបចំការងារ ( ការអង្គុយ ការឈរ កការលើកដាក់ )
- ផ្នែកមេកានិច (គ្រឿងយន្ត ប្លន់ការងារ ក្រណាត់របស់រោងចក្រ ការរៀបចំធ្វើស្តុក ការដឹកជញ្ជូនគេហកិច្ច «ការងារគ្រប់គ្រងរោងចក្រ )
- ផ្នែកជីវសាស្រ្ត (អនាម័យចំណីអាហារ អាហាររូបត្ថម្ភ បាត់តេរី វីរុស ពពួកផ្សិត ) ។
២. សមាសភាពក្រុមអធិការកិច្ចការងារ តែមួយរួមមានមន្រ្តីអធិការកិច្ចការងារពី៖
- នាយកដ្ឋានអធិការកិច្ចការងារ
- នាយកដ្ឋានវិវាទការងារ
- នាយកដ្ឋានមុខរបរនិងហត្ថពលកម្ម
- នាយកដ្ឋានការងារកុមារ
- នាយកដ្ឋានពេទ្យការងារ
- បេឡាជាតិរបបសន្តិសុខសង្គម
- នាយកដ្ឋានព័ត៌មានទីផ្សារការងារ
- អគ្គលេខាធិការនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតនៅតាមគ្រប់មុខសញ្ញា ។
៣. ដោយពិនិត្យឃើញពីសារៈសំខាន់និងស្ថានភាពអំណោយផលនៃវិស័យឧស្សាហកម្មនៅកម្ពុជារាជរដ្ឋាភិបាលកម្ពុជា បានរៀបចំមកនិងដាក់ចេញនូវ«គោលនយោបាយអភិវឌ្ឍន៍ស្សាហកម្មកម្ពុជាឆ្នាំ ២០១៥. ២០២៥» ដើម្បីជាមគ្គុទេស ជម្រុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការបន្តរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពនិងបរិយាប័ន្នតាមរយៈការធ្វើពិធកម្មសេដ្ឋកិច្ច ការពង្រឹងនូវឧត្តមភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ ។ ជារួមចក្ខុវិស័យ នៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម គឺការប្រែក្លាយពីវិស័យ ឧស្សាហកម្មអតិពលកម្មទៅឧស្សាហកម្មដោយប្រើជំនាញ ដោយខិតខំសម្រេចគោលដៅ៣សំខាន់គឺ ៖
១ . បង្កើនចំណែកនៃវិស័យឧស្សាហកម្មក្នុង ផ.ស.សនិងវិស័យកម្មន្តសាល
២. ជម្រុញពាណិជ្ជកម្មមុខទំនិញក្រៅពីការសំលៀកបំពាក់ និងការនាំចេញកសិផលកែច្នៃ
៣. គាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យម
ទន្ទឹមនេះដើម្បីធានាប្រសិទ្ធិភាព នៃការអនុវត្តន៍គោលនយោបាយនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបានប្រគល់នូវអាណាត្តិកិច្ចជាស្ថាប័នទទួលខុសត្រូវ ដឹកនាំការរៀបចំផែនការសកម្មភាពលម្អិតនិង សម្របសម្រួលការអនុវត្តដើម្បីសំរេចនូវគោលដៅតាមការកំណត់ ។
៤. ដើម្បីឆ្លើយតបតម្រូវការជំនាញនៅក្នុងវិស័យនានា ដែលមានការវិនិយោគខ្នាតធំ នាពេលបច្ចុប្បន្ននិងទៅពេលអនាគតទាមទារលឲ្យមានការបង្កើតយន្តការសម្រាប់ឲ្យកម្លាំងពលកម្ម មានឱកាសទទួលបានជំនាញពាក់ព័ន្ធឹងការងារដោយមានការចូលរួមនិងគាំទ្រពីនិយោជក ត្រូវមានវិធានការដូចខាងក្រោម ៖
- រៀបចំអភិក្រមតាមវិស័យសម្រាប់កម្មវិធីអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីផ្តល់ជំនាញកម្រិតខ្ពស់ក្នុងវិស័យអាទិភាព
- ពង្រឹងពង្រីកទំនាក់ទំនងរវាងអ្នកផ្តល់សេវាអប់រំនិងការបណ្តុះបណ្តាល់បច្ចេកទេស និងវិជ្ជាជីវៈ ជាមួយនឹងវិស័យឯកជនដើម្បីកាត់បន្ថយគម្លាតតម្រូវការជំនាញ
- ជំរុញនិងលើកទឹកចិត្តដល់ការសិក្សាតាមរយៈធ្វើការងារ ការហាត់ការនិងការហ្វឹកហ្វឺនកូនជាង
- ពង្រឹងនឹងបន្តអភិវឌ្ឍន៍យន្តការដែលមានស្រាប់ និងបង្កើតយន្តការបង្កើតយន្តការថ្មី ដើម្បីឲ្យកកមានកិច្ចសន្ទានាជាទៀងទាត់និងល្អប្រសើរក្នុងចំណោមភាគីពាក់ព័ន្ធ
- ជំរុញនិងលើកទឹកចិត្តវិស័យឯកជនឲ្យដើរតួនាទី សកម្មក្នុងការផ្តល់ប្រឹក្សាយោបល់ផ្នែកគោលនយោបាយការអភិវឌ្ឍន៍ជំនាញ ការផ្តល់ការបណ្តុះបណ្តាលជំនាញនិងការចូលរួមវិភាគទាន ហិរញ្ញវត្ថុ
- បង្កើតកម្មវិធីទទួលស្គាល់ជំនាញទៅវិញទៅមកក្នុងក្របខណ្ឌអាស៊ាន
- ស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ
- ត្រួតពិនិត្យ តាមដាននិងវាយតម្លៃទៅលើភាពឆ្លើយកតបនៃការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ។
៥.ដើម្បីសម្រេចបាននូវសកម្មភាពអាទិភាព ក្រសួងបានដាក់ចេញនូវវិធានការនិងសកម្មភាពដូចខាងក្រោម៖
- ពង្រឹងពណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតគ្រប់មុខសញ្ញាគ្រប់ជាន់ថ្នាក់ ។ ពង្រឹងលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុភូតដើម្បីប្រចាំការត្រៀមខ្លួនចូលដោះស្រាយនិងផ្សះផ្សារវិវាទ នៅរៀងរាល់ពេលម៉ោងធ្វើការងាររបស់បងប្អូនកម្មករនិយោជិក និងបង្កើតឲ្យមានវេណប្រចាំការពេលយប់ទៅតាមតម្រូវការសង្គមសេដ្ឋកិច្ច និងពេលវេលាសមស្របណាមួយ ។
- ពង្រឹងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារទី៨)នៃគណៈកម្មាធិការដឹកនាំការងារដើម្បីអភិវឌ្ឍន៍វិស័យឯកជន ជាយន្តការសម្របសម្រួលពហុភាគីជាមួយដៃគូពាក់ព័ន្ធ ដោះស្រាយបញ្ហាទាក់ទងទៅនឹងទំនាក់ទំនងវិជ្ជាជីវៈ ។
- ពង្រឹងគណៈគម្មាធិការប្រឹក្សាការងារ បង្កើនប្រសិទ្ធិភាពនៃការពិភាក្សាផ្តល់យោបល់អំពីលក្ខខណ្ឌការងារស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ។ រៀបចំនិងអនុបទបញ្ញាផ្ទៃក្នុងតថាមគោលការណ៍ប្រជាធិបតេយ្យ និងបទដ្ឋានអន្តរជាតិ ។
- សហការជាមួយក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំច្បាប់ស្តីពីតុលាការការងារ ។
- បង្កើតឲ្យមានបណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីផ្តល់ប្រឹក្សាផ្នែកច្បាប់កម្រិតបឋម ដល់កម្មករនិយោជិកសហគ្រាសគ្រឹះស្ថានដែលមានវិវាទ ។
- ពង្រឹងយន្តការដោះស្រាយវិវាទការងាររួម តាំងពីពេលចាប់ផ្តើមមានវិវាទ រហូតដល់ករណីវិវាទត្រូវបានប្តឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
- គាំទ្រឲ្យមានមូលនិធិសម្រាប់ដំណើរការបន្ត និងរក្សានិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
- ពង្រឹងយន្តដោះស្រាយវិវទបុគ្គល តាំងពីពេលចាប់ផ្តើមមានវិវាទរហូតដល់ភាគីដើមបណ្តឹងធ្វើពាក្យបណ្តឹងបន្តទៅតុលាការមានសមត្ថកិច្ច ។
- សហការជាមួយស្ថាប័នពាក់ព័ន្ធ ជំរុញការបង្កើតយន្តការធានារ៉ាប់រង់ផលប្រយោជន៍កម្មករនិយោជិកនៅពេលរោងចក្រក្ស័យធន ។
- ពង្រឹងក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីបង្កើតប្រសិទ្ធភាពដោះស្រាយវិវាទការងារ និងពង្រឹងសាខាក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅតាមតំបន់ និងរៀបចំឲ្យមានក្រុមអាជ្ញាកណ្តាលចល័តុំដើម្បីដោះស្រាយវិវាទឲ្យទាន់ពេលវេលា ។
- រៀបចំ និងពង្រឹងយន្តការតាមដានប្ររមូលព័ត៌មាន លើកវិធានការទប់ស្កាត់ និងពន្យល់ដល់ភាគីពាក់ព័ន្ធនឹងវិវាទឲ្យយល់ពីអត្ថប្រយោជន៍នៃការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ។
- ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។
- បណ្តុះបណ្តាលគ្រូបង្គោលផ្នែកដោះស្រាយវិវាទការងារ ដើម្បីធ្វើការបណ្តុះបណ្តាលដល់មន្រ្តីកដោះស្រាយវិវាទការងារ អង្គការវិជ្ជាជីវៈ សហគ្រាស គ្រឹះស្ថាន និងអង្គការជាតិ ឲ្យបានយល់ដឹងពីច្បាប់ស្តីពីការងារនិងបទបញ្ញត្តិពាក់ព័ន្ធ ។
- សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីរៀបចំឲ្យមានសិក្ខាសាលាស្តីពីការដោះស្រាយវិវាទការងារ យ៉ាងតិចចំនួនក២ដងក្នុង១ឆ្នាំសំដៅបង្កើនការយល់ដឹងពីសិទ្ធិសេរីភាពសហជីព និងអង្គការវិជ្ជាជីវៈនិងអត្ថប្រយោជន៍នៃការរក្សាបាននូវភាបសុដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ដោយឈរលើគោលការណ៍សំវាទសង្គមដោយសន្តិវិធី ។
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិជាពិសេសជាមួយអង្គការអន្តរជាតិខាងការងារក្នុងការពង្រឹង និងកសាងសមត្ថភាពរបស់មន្រ្តីដោះស្រាយវិវាទការងារ ជាពិសេសមន្រ្តីជំនាញនៅតាមមន្ទីររាជធានី ខេត្ត ។
- រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបែបព័ត៌មានវិទ្យា ដែលអាចផ្លាស់ប្តូរជាមួយនឹងប្រព័ន្ធទិន្នន័យគ្រប់គ្រងរបស់អធិការការងារ ដើម្បីគ្រប់គ្រងស្ថិតិស្តីពីកស្ថានភាពអង្គការវិជ្ជាជីវៈ ករណីវិវាទការងារ នងិករណីកូដកម្ម ។
- រៀបចំលិខិតបទដ្ឋាននានា ដើម្បីបំរើឲ្យការងារដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមកគ្រប់មុខសញ្ញានៃគ.ក.បគ្រប់ជាន់ថ្នាក់ ។
- ចូលរួមអន្តរាគមន៍ក្នុងការដោះស្រាយករណីរោងចក្រក្ស័យធនលជាយថាហេតុកនិងករណីកហានិភ័យផ្សេងៗនិងចូលរួមដោះស្រាយថវិកាសម្រាប់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិកតាមរោងចក្រសហគ្រាស ។
- បន្តសិក្សាលទ្ធភាពផ្តល់សច្ចាប័នបណ្តាអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ដែលត្រូវបានផ្តល់សច្ចាប័នរួចដោយបណ្តាប្រទេសកនៅក្នុងតំបន់ ។
- រៀបចំក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ ផែនការសកម្មភាពនៃកម្មវិធីនេះដើម្បីកំណត់នូវសូចនាករវាស់នូវសមិទ្ធផលប្រចាំឆ្នំា និងកំណត់ផែនការកសកម្មភាពបប្រចាំឆ្នាំ តាមរយៈកំណត់ឲ្យមានរបាយការណ៍ និងស្ថិតិប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ ដោយមានបញ្ជាក់ពីការវិវត្តនៃសូចនាករនីមួយៗ ។