Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិក ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារមានតាវកាលិកអ្វីខ្លះ ? ចូររៀបរាប់តាវកាលិកនីមួយៗ ។

២. ចូររៀបរាប់លពីវិសាលភាព និងដែនអនុវត្តនៃច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ?

៣. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកអ្វីខ្លះ ? ចូររៀបរាប់ពីតាវកាលិកនីមួយៗ ?

៤. តើបេឡាជាតិរបបសន្តិសុខសង្គមស្ថិតនៅក្រោមអាណាព្យាបាល ក្រសួងណាខ្លះ ? ហើយសមាសភាពក្រុមប្រឹក្សាភិបាលមានតំណាងមកពីក្រសួង ស្ថាប័ន ឬអង្គភាពណាខ្លះ ?

៥. តើអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមមានអ្វីខ្លះ ?

ចម្លើយ

១. របបសន្តិសុខសង្គមផ្នែកប្រាក់សោធនមានតាវកាលិកជាអាទិ៍៖

          ១. សោធនជរាភាពៈ កាលណាសាមីជនដែលមានអាយុ ៥៥ឆ្នាំមានសិទ្ធិទទួលបានប្រាក់សោធនជរាភាពប្រសិនបើជននោះបានបំពេញលក្ខខណ្ឌដូចតទៅ៖

ក. ចុះឈ្មោះក្នុងបញ្ជីនៃបេឡាជាតិរបបសន្តិសុខសង្គមក្នុងរបបសោធនក្នុងថេរវេលាយ៉ាងតិច២០ (ម្ភៃ ) ឆ្នាំ

ខ. បានបង់ភាគទានយ៉ាងតិច ៦០(ហុកសិប) ខែ សម្រាប់របបសន្តតិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេលដប់ប្រាំឆ្នាំចុងក្រោយ គតិមករហូតមកដល់កាលបរិច្ឆេទ ដែលមានសិទ្ធិត្រូវទទួលបានប្រាក់សោធន ។

          ២. សោធនកាលាទិករណ៍ៈ កាលណាសាមីជនចុះខ្សោយសម្បុរមុនអាយុ ៥៥ឆ្នាំទោះជាខាងស្មារតី ឬរាង្គកាយក្តីបណ្តាលឲ្យបាត់បង់សមត្ថភាពការងារ ដែលទទួលបានប្រាក់ចំណូលប៉ុន្តែបានបំពេញលក្ខខណ្ឌដូចចំណុច១អាចស្នើរសុំប្រាក់សោធនកាលាទិករណ៍បាន ។  

          ៣. វិភាជន៍ជរាភាព៖ កាលណាសាមីជនមានអាយុ ៥៥ឆ្នាំបានបង់ភាគទានផ្នែកប្រាក់សោធនតិចជាង៦០(ហុកសិប ) ខែមានសិទ្ធិទទួលវិភាជន៍ជរាភាពដែលត្រូវបើកឲ្យតែម្តងគត់

          ៤. សោធនទុព្វលភាព៖ កាលណាសាមីជនមានអាយុ ៥៥ឆ្នាំមានសិទ្ធិទទួលបានប្រាក់សោធនទុព្វលភាពប្រសិនបើគាត់បានបំពេញលក្ខខណ្ឌដូចតទៅ៖

ក. មានឈ្មោះក្នុងបញ្ជីបេឡាជាតិរបបសន្តតិសុខសង្គមយ៉ាងតិច ៥(ប្រាំ ) ឆ្នាំ

ខ. បានបង់ភាគទានចំនួន ៦(ប្រាំមួយ​) ខែសម្រាប់របបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងអំឡុងពេល១២(ដប់ពីរ ) ខែចុងក្រោយ ដោយគតិមកដល់ថ្ងៃគាត់ចាប់ផ្តើមបាត់បង់សមត្ថភាពការងារដោយសារទុព្វលភាព ។

          ៥. សោធនចំពោះអ្នកនៅក្នុងបន្ទុក៖ ប្រសិនបើសាមីជននៃសោធនជរាភាព ឬទុព្វ្លភាពឬសោធនកាលាទិករណ៍ទទួលមរណៈភាព ឬក៏ក្នុងករណីដែលសមាជិក បេឡាជាតិរបបសន្តិសុខសង្គមទទួលមរណៈភាពនេះ គាត់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ សម្រាប់ការទទួលយកយកអត្ថប្រយោជន៍ពីសោធនជរាភាព​ ឬទុព្វលភាពឬក៏បានបង់ភាគទានចំនួន ១៨០(មួយរយប៉ែតសិប  ) ខែ សម្រាប់របបសន្តិសុខសង្គមផ្នែកសោធនរួចហើយ អ្នកសិទ្ធិវន្តរបស់គាត់មានសិទ្ធិទទួលបាននូវសោធនចំពោះអ្នកនៅក្នុងបន្ទុក ។

          ៦.​វិភោជន៍ចំពោះអ្នកនៅក្នុងបន្ទុកៈ ប្រសិនបើ សាមីជនមិនអាចមានសិទ្ធិទទួលនូវប្រាក់សោធននិងមិនទានបានបង់ភាគទានគ្រប់ចំនួន ១៨០(មួយរយប៉ែតសិប​) ខែ សម្រាប់ករបបសន្តិោសុខសង្គមផ្នែកប្រាក់សោធនគតិមកទល់ថ្ងៃដែលខ្លួនទទួលមរណៈភាពទេនោះ ប្តីឬប្រពន្ធដែលជាទុព្វលជនក្តី ឬមិនមែនក្តី ព្រមទាំងកូនកំព្រានៃសាមីជន ត្រូវមានសិទ្ធិទទួលអត្ថប្រយោជន៍ជាវិភាជន៍ចំពោះអ្នកនៅក្នុងបន្ទុក ដែលបើកឲ្យតែម្តងគត់  ក្នុងចំនួនមិនតិចជាងប្រាក់សោធនជរាភាពប្រចាំខែសម្រាប់សមាជិកបេឡាជាតិរបបស្តិសុខសង្គមនោះ ។

២. ជនដែលត្រូវដាក់បញ្ចូលឲ្យនៅក្នុងសង្គមតាមច្បាប់នេះ ដោយមិនមានបែងចែកពី ពូជសាសន៍ពណ៌សម្បុរ ភេទ ជំនឿសាសនា គំនិតនយោបាយ ដើម្បីកំណើតុំសង្គម ការចូលជាសមាជិកសហជីពកម្មករនយោជិក ឬធ្វើសកម្មភាពក្នុងសហជីពគឺ៖

  • កម្មករនិយោជិកទាំងអស់ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ប្រសិនបើជននោះធ្វើសកម្មភាពការងារ នៅក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍សម្រាប់កនយោជិកម្នាក់ឬច្រើននាក់ដោយមិនគិតដល់ប្រភេទ ទម្រង់ និងសុពលភាពនៃកិច្ចសន្យាឬប្រភេទ និងចំនួននៃប្រាក់ឈ្នួលដែលជននោះបានធ្វើ ឬបានទទួលឡើយ  ។
  • កម្មករនិយោជិករដ្ឋម កម្មករនយោជិកនៃអង្គការសាធារណៈនិងបុគ្គលិកទាំងអស់ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ឬលក្ខន្តិកៈទូតព្រមទាំងភ្នាក់ងារក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្តោះអាស​ន្ន ។
  • សិស្សសាលាវិជ្ជាជីវៈជនដែលដាក់ឲ្យធ្វើការនៅក្នុងមណ្ឌលបណ្តុះបណ្តាល សម្របសម្រួលនិងអប់រំវិជ្ជាជីវៈឡើងវិញ និងកូនជាងត្រូវចាត់ទុកដូចជាកម្មករនិយោជិកធ្វើការម្តងម្កាល ឬតាមរដូវ ។

៣. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពមានតាវកាលិកមានដូចជា៖

          ១. សេវាព្យាបាលថែទាំវេជ្ជសាស្រ្ត

  • ការព្យាបាលដោយសម្រាកក្នុងមន្ទីរពេទ្យ និងសេវាពិគ្រោះជំងឺក្រៅមានជាអាទី៍៖ ​ សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈសាស្រ្ត សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពីនិត្យវេជ្ជសាស្រ្តផ្សេងទៀត ឧបករណ៍ផ្នែកសល្យសាស្រ្ត និងសម្ភារបរិក្ខាផ្នែកវេជ្ជសាស្រ្តផ្សេងៗដែលជាតម្រូវការចាំបាច់សម្រាប់ការព្យាបាល ឱកាសតាមវេជ្ជបញ្ជាបន្ទប់ (ធម្មតា ) ិនិអាហារដែលផ្តល់ដោយមូលដ្ឋានសុខាភិបាល
  • សេវាសង្គ្រោះបន្ទាប់៖ គឺជាអន្តរាគមន៍ទាំងឡាយណាដែលធ្វើឡើងក្នុងកាលៈទេសៈមួយ ដែលមិនបានគ្រោងទុក ហើយអន្តរាគមន៍ទាំងនេះអាចធ្វើឡើងភ្លាមៗក្នុងគោលបំណងជួយសង្គ្រោះជីវីត ឬជួយការពារការបាត់បង់អវៈយវៈណាមួយនៃរាង្គកាយរបស់អ្នកជំងឺ ឬជនរងគ្រោះ ។
  • សេវាព្យាបាលដោយស្អំ និងដោយចលនា
  • សេវាសម្រាលកូន និងសេវាព្យាបាលថែទាំមុន និងក្រោយពេលសម្រាលកូន
  • សេវាស្តារនីតិសម្បទាៈ ផ្តល់ដោយបេឡាជាតិរបបសន្តិសុខសង្គម កម្មវិធីជាតិ អង្គភាពឬស្ថាប័ន និងអង្គការទាក់ទងនឹងការស្តារនីតិសម្បទាដទៃទៀត

២. សេវាបញ្ចូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ចូនសព

៣.ប្រាក់បំណាច់ប្រចាំថ្ងៃ ត្រូវផ្តល់ជូនក្នុងពេលមានជំងឺ ឬជួបឧបទ្ទេវហេតុផ្សេងៗ

៤. សេវាបង្កាសុខភាព 

៤. បេឡាជាតិរបបសន្តិសុខសង្គមស្ថិតនៅក្រោមអាណាព្យា​បាល របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលហិរញ្ញវត្ថុ ។

          ក្រុមប្រឹក្សាភិបាលរបស់បេឡាជាតិរបបសន្តិសុខសង្គមមានសមាសភាពត្រីភាគីដែលមានសមាជិក ៩រូប ៖

+ តំណាងរាជរដ្ឋាភិបាល ៥រូប                      

  • តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ១រូប           ជាប្រធាន
  • តំណាងទីស្តីការគណៈរដ្ឋមន្រ្តី១រូប                         សមាជិក
  • តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១រូប                 សមាជិក
  • តំណាងក្រសួងសុខាភិបាល ១រូប                           សមាជិក
  • នាយកនៃបេឡាជាតិរបបសន្តិសុខសង្គម១រូប             សមាជិកស្វ័យប្រវត្តិ
  • តំណាងនិយោជក ២រូប                                       សមាជិក
  • តំណាងកម្មករនិយោជិក ២រូប                               សមាជិក ។

៥. អត្ថប្រយោជន៍របបសន្តិសុខសង្គមរួមមាន៖

  • ធានាកម្រិតជីវភាពគ្រួសាររបស់កម្មករនិយោជិក នៅពេលដែលរងហានិភ័យសង្គមនានា
  • លើកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាស តាមរយៈការជឿជាក់លើការងារ
  • រួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិកតាមរយៈការូលរួមភាគទានសង្គម
  • លើកស្ទួយសមធម៌ សាមគ្គីធម៌ និងិយុត្តិធម៌ក្នុងសង្គម តាមរយៈការរំលែកហានិភ័យ
  • ធានាសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ពិសេសកម្មករនិយោជិកដែលមានចែងក្នុងច្បាប់
  • កម្មករនិយោជិក មានក្តីមសង្ឃឹមលើការងារក្នុងវិស័យឯកជន​ដោយពួកគេយល់ថា មានការធានារ៉ាប់រង់នៅពេលជួយហានិភ័យសង្គមនានា​ដូចមន្រ្តីរាជការរដ្ឋដែរ
  • កម្មករនិយោជិក ទទួលបានការងារប្រពៃ តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ ពិសេសសុវត្ថិភាពការងារ និងអនាម័យការងារតាមសហគ្រាសគ្រឹះស្ថាន
  • ធ្វើឲ្យមានសុខដុមរមណីយកម្មក្នុងសង្គមជាតិ ពិសេសសេវាកម្មករនិយោជិកក និងនិយោជក
  • ចូលរួមការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមតាមរយៈការវិនិយោគប្រាក់ដែលនៅសល់ពីការប្រើប្រាស់សម្រាប់តាវកាលិក
  • ចូលរួមចំណែកកសាងនីតិរដ្ឋ ព្រមទាំងលើកស្ទួយកម្មវិធីកំណែទម្រងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ឆាប់ទទួលបានជោគជ័យ
  • រួមចំណែកក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដែលមានចែងក្នុងចតុកោណទី៣មុំទី៤ទទួលបានជោគជ័យតាមការកំណត់
  • និយោជិកបានបំពេញករណីយកិច្ច គុណធម៌ ដោយចែករំលែកផលចំណេញតាមរយៈ កាតព្វកិច្ចបង់ភាគទានសម្រាប់របបសន្តិសុខសង្គម
  • បញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់អំពីប្រមុខរាជរដ្ឋាភិបាល ក្នុងការធានានិរន្តរភាពដល់ជីវភាពរស់នៅរបស់កម្មករនិយោជិក ទាំងបច្ចុប្បន្នក៏ដូចតទៅអនាគត ។

នៅបណ្តាលប្រទេសជឿនលឿនមូលធនសន្តិសុខសង្គមអាចរួមចំណែកដល់កំណើន នៃផលទុនជាតិដូច្នេះប្រព័ន្ធសន្តិសុខសង្គមមានឥទ្ធិពល និងជាបង្អែកដ៏រឹងមាំលើវិស័យសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login