Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោបទបញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានចូលជាធរមាននៅថ្ងៃខែឆ្នាំណា ? អនុក្រឹត្យស្តីពីការបង្កើតបេឡាជាតិរបបសន្តិសុខសង្គមលចូលជាធរមាននៅថ្ងៃខែឆ្នាំណា ? បេឡាជាតិរបបសន្តិសុខសង្គមជាអង្គភាពដូចម្តេច ?

២. តើច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារមានសារៈសំខាន់ដូចម្តេចខ្លះសម្រាប់កម្មករនយោជិក ?

៣. តើតាវកាលិកសំខាន់ៗមានប៉ុន្មាន យោងតាមអនុសញ្ញាអន្តរជាតិលេខ ១០២ស្តីពីរបបសន្តិសុខសង្គមរបស់អង្គការអន្តរជាតិខាងការងារ (ILO ) ចូររៀបរាប់ពីតាវកាលិកនីមួយៗ ។

៤. យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ តើតាវកាលិកហានិភ័យការងារមានអ្វីខ្លះ ?

៥. ដូចម្តេចដែលហៅថាហានិភ័យការងារ (គ្រោះថ្នាក់ការងារ ) ?

ចម្លើយ

១. ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារត្រូវបានចូលជាធរមាននៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០០២ ។ ហើយអនុក្រឹត្យស្តីពីការបង្កើតបេឡាកជាតិរបបសន្តិសុខសង្គមចូលជាកធរមាននៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០០៧ ។ បេឡាជាតិរបបសន្តិសុខសង្គម គឺជានីតិបុគ្គលសាធារណៈដែលមានស្វ័យភាពផ្នែកហិរញ្ញវត្ថុ ហើយត្រូវស្ថិតនៅក្រោមអនុភាព នៃអនុក្រឹត្យលេខ ១៦ អនក្រ.បកចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០០៧ និងត្រូវគោរពតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ។

          ក្រុមប្រឹក្សាភិបាលមានតួនាទីចេញសេចក្តីសម្រេចនានាតាមគោលការណ៍ ដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តនានា និងជាអ្នករៀបចំគៅលនយោបាយ លិខិតបទដ្ឋានគតិយុត្តតាមឋានានុក្រមស្របតាមច្បាប់ ដើម្បីស្នើរសុំសេចក្តីសម្រេចពីរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាអាណាព្យាបាលបច្ចេកទេសមឬនិងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាអាណាព្យាបាលហិរញ្ញវត្ថុ ឬអន្តរក្រសួងឬនាយករដ្ឋមន្រ្តីដើម្បីដាក់ជូននាយកបេឡាជាតិរបបសន្តិសុខសង្គមជាអ្នកអនុវត្ត ។

២. ច្បាប់ស្តីពីរបបសន្តិសុខសង្គមគឺជាសយន្តការដែលមានសារៈសំខាន់បំផុតហើយត្រូវបានរៀបចំ គ្រប់គ្រង និងចាត់ចែងឡើងដោយរដ្ឋ ​ដើម្បីធានាកនូវសន្តិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានាដោយទទួលបានតាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្រ្ត តាវកាលិកជំងឺ តាវកាលិកគ្មានការងារធ្វើ និងតាវកាលិកគ្រួសារ ។

          ១. ផ្នែកប្រាក់សោធនៈ នៅពេលដែលពួកគេចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាពឬមរណៈភាពរបស់មេគ្រួសារដែលត្រូវទទួលបានប្រាក់សោធនជរាភាព ឬប្រាក់សោធនទុព្វលភាព ឬសោធនចំពោះអ្នកនៅក្នុងបន្ទុកមានប្តីឬប្រពន្ធ នឹងកូននៅក្នុងបន្ទុកដែលមិនទាន់មានលទ្ធភាពរកប្រាក់ចំណូល ។

          ២. ធានារ៉ាប់រងហានិភ័យការងារៈ នៅពេលដែលពួកគេមានគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬពេលធ្វើដំណើរពីលំនៅស្ថានឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានរវាងជាប្រយោជន៍ផ្ទាល់ខ្លួន ឬមានជំងឺវិជ្ជាជីវៈពួកគេត្រូវទទួលបានតាវកាលិកដែលកើតឡើងដោយគ្រោះថ្នាក់ការងារឬជំងឺវិជ្ជាជីវៈដែលទាក់ទងនឹងការងាររនេះ ។

          ៣. របបថែទាំសុខភាពៈ នៅពេលដែលពួកគេមានជំងឺ ឬគ្រោះថ្នាក់ជាយកថាហេតុ ពួកគេ​ត្រូវទទួលបានការព្យាបាលនិងថែទាំវេជ្ជសាស្រ្ត ប្រាក់បំណាច់ប្រចាំថ្ងៃក្នុង​ឱកាសមានជំងឺ ឬគ្រោះថ្នាក់ជាយថាហេតុនិងទទួលបានប្រាក់បំណាចប្រចាំថ្ងៃក្នុងឱកាសសម្រាប់មាតុភាព ព្រមទាំងទទួលបានការអប់រំនិងការបង្ការសុខភាព

          ៤. របបនិកម្មវេលាៈ ត្រូវទទួលបានអត្ថប្រយោជន៍ពីររបបនេះនៅពេលដែលពួកគេបុំមានការងារធ្វើដោយទទួលប្រាក់ឧបត្ថម្ភក្នុងឱកាសគ្មានការងារ បណ្តុះបណ្តាលមុខជំនាញថ្មីឬជួយស្វែងរកការងារធ្វើ ។

៥. ​របបគ្រួសារៈ របបនេះច្រើនតែអនុវត្តនៅពេលដែលសេដ្ឋកិច្ចរីកចម្រើន ហើយរដ្ឋលើកទឹកចិត្តជួយផ្គត់ផ្គង់ដល់គ្រួសារណាដែលមានបន្ទុកកូនច្រើន​។ ការលើកទឹកចិត្តនេះច្រើនតែអនុវត្តនៅលើប្រទេសជឿនលឿនដែលពុំបានកូនច្រើន ក្នុងគោលបំណងធានានូវស្ថេរភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមតាមរយៈកំណើនប្រជាជនស្របតាមសុចនាករប្រជាសាស្រ្ត ។

​៣. របបសន្តិសុខសង្គមមានតាវកាលិក ៩សំខាន់ៗគឺ៖

  • តាវកាលិកើរាជភាព
  • ​តាវកាលិកទុព្វលភាព
  • តាវកាលិកមរណៈភាព
  • តាវកាលិកកហានិភ័យការងារ
  • តាវកាលិកព្យាបាល និងថែមទាំវេជ្ជសាស្រ្ត
  • តាវកាលិកជំងឺ
  • តាវកាលិកមាតុភាព
  • តាវកាលិកនិកម្មវេលា
  • តាវកាលិកគ្រួសារ ។

តាវកាលិករបបសន្តិ​សុខសង្គមនីមួយៗមានដូចតទៅ៖

          ១. តាវកាលិកជរាភាពៈ ផ្ត​ល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់សោធនជរាភាពឬបានបំពេញលក្ខខណ្ឌដើម្បីទទួលបានកប្រាក់សោធនកាលាទិករណ៍ដោយសារការចុះខ្សោយខាងស្មារតីឬកម្លាំងកាយ ។

          ២. តាវកាលិកទុព្វលភាពៈ ផ្តល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់សោធនទុព្វភាពនៅ​ពេលដែលធ្លាក់ក្នុងទុព្វភាពដោយសារការរចុះខ្សោយខាងស្មារតី និងកម្លំាងកាយ ។

          ៣. តាវកាលិកមរណៈភាពៈ ផ្តល់ជូនចំពោះអ្នកនៅក្នុងបន្ទុកមានប្រពន្ធឬប្តី និងកូនតាមលក្ខខលណ្ឌដូចខាង​ក្រោម៖

  • នៅពេលសាមីជនទទួលមរណៈភាពហើយនៅក្នុងកាលបរិច្ឆេទនៃមរណៈភាពនោះគាត់បានបំពេញលក្ខខណ្ឌដើម្បីទទួលបានសោធនជរាភាព ឬសោធនកាលាទិករណ៍ឬសោធនទុព្វលភាព ។
  • នៅពេលដែលសាមីជនកំពុងទទួលប្រាក់សោធនជរាភាពឬសោធនកាលាទិករណ៍ឬសោធនទុព្វលភាពហើយគាត់ទទួលមរណៈភាព ។

៤. តាវកាលិកោហានិភ័យការងារៈ ផ្តល់ជូនចំពោះអ្នកមានគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់នៅកន្លែងធ្វើការ​គ្រោះថ្នាក់ពេលធ្វើដំណើរពីលំនៅស្ថាន និងត្រលប់មកវិញដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួននិងជំងឺវិជ្ជាជីវៈ ។

៥. តាវកាលិកការព្យាបាលថែទាំវេជ្ជសាស្រ្តៈផ្តល់ជូនចំពោះការព្យាបាលញ និងថែទាំវេជ្ជសាស្រ្ត

៦. តាវកាលិកជំងឺៈ  ផ្តល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជំងឺ ឬជួបឧបទ្ទវហេតុជាយថាភាព

៧. តាវកាលិកមាតុភាពៈ ផ្តល់ជូននូវសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងឱកាសសម្រាប់លំហែរមាតុភាព

៨. តាវកាលិកកនិកម្មវេលាៈ គឺជាតាវកាលិកផ្តល់ជូនក្នុងឱកាសគ្មានការងារ មានដូចជាប្រាក់ឧបត្ថម្ភពេលគ្មានការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ និងការជួយស្វែងរការងារធ្វើ

៩. តាវកាលិកនិកម្មគ្រួសារៈ​ គឺជាការ​ឧបត្ថម្ភសម្រាប់ការលើកទឹកចិត្តដល់គ្រួសារ ដែលមានកូនច្រើនក្នុងគោលបំណងធានាបាននូវស្ថេរភាព នៃកត្តាប្រជាសាស្រ្តនិងស្ថេរភាពចំណូលគ្រួសារ ។

៤. យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារតាវកាលិកហានិភ័យការងារមាន៖

  • ការថែទាំនិងព្យាបាលមុខខរបួស ដែលបណ្តាលមកពីគ្រោះថ្នាក់ការងារឬគ្រោះថ្នាក់ពេលធ្វើដំណើរឬលជំងឺវិជ្ជាជីវៈទោះបីជាគ្រោះថ្នាក់នោះបណ្តាលឲ្យមានការអាក់ខានធ្វើការការក្តីឬគ្មានក្តី ។
  • ការផ្តល់ប្រាក់បំណាចប្រចាំថ្ងៃសម្រាប់គ្រោះថ្នាក់ការងារ ឬគ្រោះថ្នាក់ក្នុងការធ្វើដំណើរឬជំងឺវិជ្ជាជីវៈដែលបណ្តាលឲ្យបាត់បង់សមត្ថភាពការងារជាបណ្តោះអាសន្ន ។
  • ការផ្តល់ធន់លាភ (ប្រាក់សោធនបាត់បង់សមត្ថភាពការងារផ្តល់ជូនអស់មួយជីវិត ) ឬប្រាក់វិភោជន៍(ប្រាក់បើកផ្តាច់តែម្តងគត់ ) សម្រាប់ការបាត់បង់សមត្ថភាពការងារ ចំពោះគ្រោះថ្នាក់ការងារឬគ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈដែលបណ្តាលឲ្យបាត់បង់សមត្ថភាពការងារជាអចិន្រ្តៃយ៍ ។
  • ការផ្តល់ប្រាក់វិភោជន៍ជាសោហ៊ុយសម្រាប់បូជាសព និងធនលាភចំពោះឧត្តរជីវីតនៃជនរងគ្រោះ។
  • ការសម្របសម្រួលមុខងារ ការអប់រំវិជ្ជាជីវៈឡើងវិញការចាត់ថ្នាក់តារាងឡើងវិញតាមលក្ខខណ្ឌដែលបានកំនត់ ។
  • ការដឹកជញ្ជូនជនរងគ្រោះពីកន្លែងគ្រោះថ្នាក់ផទៅកាន់កន្លែងព្យាបាលុំ ឬលំនៅស្ថាន ។​

៥. ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារ គឺគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិកលដោយធ្វើការ ឬពេលធ្វើការទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសពីកម្មករនយោជិក ឬគ្មានក៏ដោយ ។ ម៉្យាងវិញទៀត ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ណាដែលធ្លាក់លើរូបកាយកម្មករនិយោជិកក្នុងពេលដែលសាមីខ្លួនធ្វើដំណើរ​ពីលំនៅស្ថានខ្លួនត្រង់ឆ្ពោះទៅកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅផ្លូវផ្សេងដោយប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឲ្យទៅ ។ ម៉្យាងទៀតជំងឺទាំងឡាយណា ដែលកើតឡើងទាក់ទង់ទៅនឹងការងារ(ជំងឺវិជ្ជាជីវៈ ) ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរមានជាអាទិ៍មុខខរបរដែរប៉ះពាល់ជាតិពុល ឬមានទំនាក់ទំនងដទៅនឹងការងារ ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login