2019-03-03 14:20
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើសេវាស្តាស្តីនីតិសម្បទាមានអ្វីខ្លះ ?
២. កាតព្វកិច្ចរបស់នយោជិក ជាមួយបេឡាជាតិរបបសន្តិសុខសង្គម ទាក់ទងនឹងគ្រោះថ្នាក់ការងារលើកម្មករនិយោជិករបស់ខ្លួន ?
៣. កាតព្វកិច្ចរបស់កម្មករនិយោជិក ឬសិទ្ធិវន្តជាមួយនិយោជិក និងបេឡាជាតិរបបសន្តិសុខសង្គមទាក់ទងនឹងគ្រោះថ្នាក់ការងារ ?
៤. ដើម្បីធ្វើឲ្យរបបសន្តិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ តើត្រូវមាននយោបាយយ៉ាងណា ?
៥. តើគោលការណ៍គំាពារសង្គមមានអ្វីខ្លះ ?
ចម្លើយ
១. សេវាស្តានីតិសម្បទាមាន ៣ចំណុចសំខាន់ ៖
១. សេវាកែលំអកាយសម្បទា មានជាអាទិ៍ បង្វឹកបង្ហាត់ធ្វើយ៉ាងណាឲ្យជនរងគ្រោះអាចរស់នៅប្រកបការងារនិងជីវភាពសង្គមបាន ដោយការព្យាយាមតាមរយៈការធ្វើចលនា ការផ្តល់អវៈយវៈសប្បនិមិត្ត និងការសម្រួលធ្វើចលនា នានាដូចជារទេះរុញ ឬរទេះស្វ័យប្រវត្តិដែលអាចឲ្យជនរងគ្រោះបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយបាន ។ បង្វឹកជនរងគ្រោះ ឲ្យចេះប្រើសម្ភារៈឬអាវៈយវៈសប្បនិមិត្តសម្រាប់ការងារប្រចាំថ្ងៃ នឹងទំនាក់ទំនងសង្គម ។
២. បណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឲ្យជនរង់គ្រោះអាចត្រឡប់ធ្វើការងារវិញបាននៅកន្លែងដដែល ឬនៅកន្លែងផ្សេងស្របទៅតាមសម្បទា ដែលយើងបានបណ្តុះបណ្តាល ។ ករណីខ្លះទៀតត្រូវបណ្តុះបណ្តាលជំនាញថ្មីដើម្បីឲ្យជនរង់គ្រោះអាចប្រកបរបរចិញ្ចឹមជីវីតស្របតាមពិការភាពរបស់ខ្លួន ហើយនិងតម្រូវការជាក់ស្តែងរបស់សង្គម
៣. ការស្វែងរកទីផ្សារការងារជូនជនរងគ្រោះ ៖ នៅពេលដែលជនរងគ្រោះត្រូវបានបណ្តុះបណ្តាលហើយយើងត្រូវរកទីផ្សារជូនគាត់ដើម្បីឲ្យមានលទ្ធភាពរកចំណូលឡើងវិញ តាមអ្វីដែលនយោបាយរបស់ររដ្ឋមាន ។ ការងារនេះទាមទារឲ្យមានកាតព្វកិច្ចរបស់នយោជកជ្រើសរើសជនពិការចូលធ្វើការ ដែលមានចែងក្នុងគោលនយោបាយរបស់រដ្ឋ ។
២. ក្រោយពីកម្មករនិយោជិកទទួលរងគ្រោះថ្នាក់ការងារ ឬក្រោយពីបានទទួលដំណឹងពីកម្មករនិយោជិក ឬសិទ្ធវន្តរបស់កម្មករនិយោជិកអំពីព័ត៌មានទាក់ទងនឹងគ្រោះថ្នាក់ការងារ និយោជកត្រូវរៀបចំឯកសារ លិខិតបញ្ជូនអមជាមួយៀជនរងគ្រោះជូនទៅមូលដ្ឋានកសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាជាមួយ ប.ស.ស ។ ក្នុងរយៈពេល ៤៨ម៉ោងយ៉ាងយូរនៃមថ្ងៃធ្វើការ និយោជកត្រូវផ្ញើររបាការណ៍គ្រោះថ្នាក់ការងារមកបេឡាជាតិរបបសន្តិសុខសង្គម ព្រមទាំងរៀបចំឯកសារដើម្បីទាមទារតាវកាលិកពីបេឡាជាតិរបបសន្តសុខសង្គម មានជាអាទិ៍តាវកាលិកការព្យាបាល ក្នុងករណីដែលព្យាបាលុំនៅមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀងោជាមួយ ប.ស.ស តាវកាលិកបញ្ចូនជនរងគ្រោះតាវកាលិកប្រាក់បំណាច់ប្រចាំថ្ងៃ សោហ៊ុយបូជាសព តាវកាលិកបាច់បង់សមត្ថភាពការងារអចន្រ្តៃយ៍ និងតាវកាលិកឧត្តរជីវីជាដើម ។
៣. នៅពេលជនរងគ្រោះថ្នាក់ការងារដែលកើតឡើងនៅពេលដែលកំពុងធ្វើការ ការធ្វើដំណើរពីលំនៅស្ថានទៅកន្លែងធ្វើការ និងត្រលប់មកវិញ ឬជំងឺវិជ្ជាជីវៈ កម្មករនិយោជិក ឬសិទ្ធិវន្តត្រូវរាយការណ៍ទៅនិយោជន អំពីគ្រោះថ្នាក់ការងារដែលធ្លាក់មកលើខ្លួន ហើយនឹងត្រៀមឯកសារមួយចំនួនតាមរយៈនិយោជកដើម្បីដាក់ជូនបេឡាជាតិរបបសន្តិសុខសង្គមពិនិត្យ និងសម្រេច ។ ឯកសារនោះមានជាអាទិ៍ វិក័យបត្រដែលចំណាយលើការព្យាបាលផ្ទាល់ខ្លួននៅពេលដែលប្រើប្រាស់សេវាជាមួយមូលដ្ឋានសុខាភិបាល ដែលមិនបានចុះកិច្ចព្រមព្រៀង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើតប្តីឬប្រពន្ធនិងកូន និងសំបុត្រមរណៈភាពក្នុងករណីជនរងគ្រោះបាត់បង់ជីវីត ។
៤. ដើម្បីធ្វើឲ្យរបបសន្តិសុខសង្គមយល់ដឹងដល់ក្រុមជនគោលដៅ ត្រូវមានគោលការណ៍ដូចជា ៖
៥. គោលការណ៍គាំពារសង្គមមានដូចជា ៖