Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្របទៅនឹងតម្រូវការទីផ្សារការងារ តើត្រូវមានវិធានការអ្វីខ្លះជំរុញឲ្យមានការពង្រឹងគុណភាព នៃការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ?

២. កម្មវិធីយុទ្ធសាស្រ្តនៃការពង្រឹងមូលដ្ឋានទិន្នន័យ និងប្រព័ន្ធព័ត៌មានទីផ្សារការងារ សំដៅធ្វើឲ្យព័ត៌មានទីផ្សារការងារជួយកាត់បន្ថយ ឬលុបបំបាត់គម្លាតរវាងតម្រូវការនិងការផ្គត់ផ្គងការងារ ដែលកើតចេញពីការបណ្តុះបណ្តាលជំនាញ និងភាពខុសគ្នានៃទីតាំងភូមិសាស្រ្ត ។ ប្រព័ន្ធព័ត៌មានទីផ្សារការងារដែលដំណើរការល្អទាមទារឲ្យមានការប្រមូល ការវិភាគព ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឲ្យថ្នាក់ជាតិនិងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត ។ គោលការណ៍នេះមានបំណងពង្រឹងដំណើរការសកម្មភាពនិងវិធានការ តើក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានវិធានការអ្វីខ្លះ សម្រាប់ពង្រឹងកិច្ចការខាងលើ ?

៣. គោលការណ៍ពង្រឹងប្រសិទ្ធភាពសេវាការងារ និងពង្រឹង​វិសាលភាពក្នុងការផ្តល់សេវាការងារ ប្រកបដោយប្រសិទ្ធិភាពធ្វើឲ្យទីផ្សារការងារដំណើរការបានល្អ ។ សេវានេះរួមមាន៖ ការផ្តល់ជំនួយក្នុងការរកការងារ និងដាក់ឲ្យចូលធ្វើការងារ ការផ្តល់ប្រឹក្សាការងារ និងការអនុវត្តកម្មវិធីទីផ្សារការងារឯទៀត ។ សេវាការងារនេះជួយបំពេញតម្រូវការអនុវិស័យអាទិភាព ។ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានវិធានការអ្វីខ្លះ ដែលនឹងជួយពង្រឹងបន្ថែមទៀតនៅបណ្តាញទំនាក់ទំនងរវាងមជ្ឈមណ្ឌលការងារទាំងអស់នៅក្នុងប្រទេស ?

៤. ការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងការពារកម្មករនិយោជិកមានភាពប្រសើរឡើង ហើយនឹងបង្កើនផលភាពរបស់សហគ្រាស ។ កិច្ចការនេះគេទាមទារឲ្យពង្រឹងយន្តការតាមដាន ត្រួតពិនិត្យការងារ ធ្វើនិយ័តកម្មលើលក្ខខណ្ឌការងារ ការចាំបាច់លត្រូវដាក់បញ្ចូលនូវកិច្ចគាំពារសង្គមផងដែរ ។ តើក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈមានវិធានការអ្វីខ្លះ ?

៥. ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈការរៀបចំកការធ្វើជាតំណាងនិងសំវាទសង្គម សុទ្ធសឹងជាចំណុចស្នួលរបស់អភិបាលកិច្ចល្អនៃទីផ្សារការងារនិងការងារសមរម្យ ។ កិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចផ្លូវការ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមទាំងកម្លាំងពលកម្មផងនោះ អាចសម្រេចបានយ៉ាងល្អ គឺដោយសារទំនាក់ទំនងវិជ្ជាជីវៈដែលមានលក្ខណៈសុខដុម និងដែលកើតចេញពីសំវាទសង្គម និងការចរចារជាមូលសហភាព ។ ការធ្វើឲ្យប្រសើរឡើងនូវភាពជាតំណាងរបស់សហជីពតាមរយៈការរួមគ្នាដោះស្រាយបញ្ជាពាក់ព័ន្ធនឹងការអនុវត្តន៍ការងារមិនយុត្តិធម៌ (ទាំងខាងសហជីព ទាំងខាងនយោជិក ) រាប់គាំទ្ររើសអើងប្រឆាំងនឹងសហជីព ។ ការលើកស្ទួយការទទួលស្គាល់សិទ្ធិធ្វើការចរចារជាសមូភាព ការគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចបានទំនាក់ទំនងវិជ្ជាជីវៈដ៏សុខដុមទៅអនាគត ។ តើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរមានវិធានការអ្វីខ្លះដើម្បីជំរុញកិច្ចខាងលើឲ្យមានប្រសិទ្ធិភាពខ្ពស់  ?

ចម្លើយ

១. ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានជំនាញសមស្របទៅនឹងតម្រូវការទីផ្សារការងារ ទាមទារឲ្យមានវិធានការក្នុងការពង្រឹងគុណភាពនៃការអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចជា ៖

  • លើកកម្ពស់ស្តង់ដារជាតិសមត្ថភាព ការធ្វើតេស្តបញ្ជាក់សមត្ថភាពនិងប្រព័ន្ធផ្តល់វិញ្ញាបនបត្រឲ្យស្របតាមស្តង់ដារវិស័យឯកជននិងឧស្សាហកម្ម ដោយយកស្តង់ដារអាស៊ានជាគោល
  • ពង្រឹងទំនាក់ទំនងនិងភាពស៊ីសង្វាក់គ្នា រវាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការអប់រំចំណេះដឹងទូទៅ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥.២០២៥
  • បង្កើតមជ្ឈមណ្ឌលគំរូ និងមជ្ឈមណ្ឌលធ្វើតេស្តបញ្ជាក់សមត្ថភាពដើម្បីគាំទ្រមុខរបរ និងជំនាញជាអាទិភាព
  • ផ្តល់កម្មវិធីស្ពានចម្លងជាបន្ត ដើម្បីកសាងសមត្ថភាពឲ្យសិស្សអាចចូលរៀនឡើងវិញ នៅតាមកម្រិតកម្មវិធីអប់រំចំណេះដឹងទូទៅ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
  • បង្កើតលទ្ធភាពក្នុងការផ្តល់ការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមជនងាយរងគ្រោះ (សិស្សបោះបង់ការសិក្សាចំណេះដឹងទូទៅ ជនក្រីក្រ កុមារកំព្រា និងជនពិការ... )
  • ពង្រឹងគម្រោងឱកាសក្នុងការទទួលបានការអប់រំសម្រាប់ពលរដ្ឋគ្រប់វ័យ
  • បង្កើនបរិមាណ និងគុណភាពគ្រូដែលមានចំណេះដឹងចំណេះធ្វើនិងបទពិសោធន៍ឲ្យបានគ្រប់ៗគ្នា
  • ពង្រឹងគុណភាព  និងបង្កើនចំនួនគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនិង​រៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
  • ត្រួតពិនិត្យ តាមដាន និងវាយតម្លៃទៅលើការឆ្លើយតបនៃការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ។

២. ព័ត៌មានទីផ្សារការងារជួយាកាត់បន្ថយឬលុបបំបាត់គម្លាតលរវាងតម្រូវការនិងការផ្គត់ផ្គងការងារដែលកើតចេញពីការបណ្តុះបណ្តាលជំនាញនិងភាពខុសគ្នានៃទីតាំងភូមិសាស្រ្ត ។ ប្រព័ន្ធព័ត៌មានទីផ្សារការងារដែលដំណើរការល្អទាមទារឲ្យមានការប្រមូល ការវិភាគ ការចងក្រង និងការផ្សព្វផ្សាយស្ថិតិ ដែលតំណាងឲ្យថ្នាក់ជាតិ និងប្រភេទទិន្នន័យពាក់ព័ន្ធឯទៀត ។ គោលការណ៍នេះមានបំណងពង្រឹងដំណើរការសកម្មភាពនិងវិធានការជាអាទិ៍ ៖

  • ធ្វើអង្កេតកម្លាំងពលកម្មឲ្យបានទៀតទាត់រៀងរាល់មួយឆ្នាំម្តង
  • ពង្រីកនឹងពង្រឹងគុណភាពមូលដ្ឋានទិន្នន័យព័ត៌មានទីផ្សារការងារ
  • ពង្រឹងការអនុវត្តបទដ្ឋានគតិយុទ្ធស្តីពីការប្រមូល និងចងក្រងព័ត៌មានទីផ្សារការងារមួយភាគីពាក់ព័ន្ធ
  • ធ្វើការវិភាគឲ្យបានទៀងទាត់រៀងរាល់មួយឆ្នាំម្តង ចំពោះព័ត៌មានទីផ្សារការងារ ដែលទទួលបានពីប្រភពទីន្នន័យថ្នាក់ជាតិ និងប្រភពផ្សេងៗទៀត
  • ផ្សព្វផ្សាយលទ្ធផលវិភាគទៅដល់ភាគី ដូចជាមន្រ្តីតាក់តែងកគោលនយោបាយ អ្នកស្វែងរកការងារនយោជិក ​និងយុវជន
  • ពង្រឹងសមត្ថភាពស្ថាប័នទទួលបន្ទុកក្នុងការប្រមូលគ្រប់គ្រង និងវិភាគទិន្នន័យ ។

៣. វិធានការនានាដើម្បីឲ្យសេវាការងារប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យទីផ្សារការងារដំណើរការបានល្អនោះគឺ៖

  • ពង្រឹងការផ្តល់សេវាការងារ
  • ពង្រឹងការតម្រង់ទិសដល់ក្រុមគោលដៅអំពីគន្លងការងារ (អាជីពការងារ និងវិជ្ជាជីវៈ ) ដោយសហការជាមួយភាគីពាក់ព័ន្ធ
  • សម្របសម្រួលលការផ្គត់ផ្គង់តម្រូវការងាររវាងនិយោជិកនិងអ្នកស្វែងរកការងារនៅក្នុងអនុវិស័យជាអាទិភាព
  • រៀបចំវេទិកាការងារឲ្យបានទៀងទាត់ទាំងនៅថ្នាក់មូលដ្ឋាន ទាំងថ្នាក់ជាតិ ដើម្បីអនុញ្ញតឲ្យនិយោជិកនិង អ្នកស្វែងរកការងារជួបគ្នា
  • ពង្រឹងបណ្តាញទំនាក់ទំនង រវាងស្ថាប័នអប់រំនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនយោជិក និងអ្នកស្វែងរកការងារ
  • បង្កើតមជ្ឈមណ្ឌលបន្ថែម
  • លើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលការងារក្នុងចំណោមនិយោជិកនិងអ្នកស្វែងរកការងារ
  • បង្កើតឲ្យមានទីភ្នាក់ងារឯកជនផ្តល់សេវារកការងារឲ្យធ្វើក្នុងស្រុក ។

៤. យន្តការតាមដាន ត្រួតពិនិត្យ និងធ្វើនិយ័តកម្មលើលក្ខខណ្ឌការងារតាមរយៈការធ្វើឲ្យប្រសើរឡើងនូវលក្ខខន្ឌការងារ និងការពារកម្មករនិយោជិកមានភាពប្រសើរឡើងហើយនិងបន្តបង្កើនផលិតផលភាពរបស់សហគ្រាសការចំាបាច់ត្រូវដាក់បញ្ចូលនូវកិច្ចគាំពារសង្គម និងវិធានការដូចជា ៖

  • ពង្រឹងយន្តការអធិការកិច្ចការការងារ
  • បង្កើតមូលដ្ឋានទិន្នន័យសហគ្រាស ដែលត្រូវតាមដាននិងត្រួតពិនិត្យលក្ខខណ្ឌការងារកម្មករនិយោជិក
  • សិក្សាលទ្ធភាពក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញាពាក់ព័ន្ធដែលត្រូវនឹងបរិបទកម្ពុជា
  • ធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ
  • ពង្រឹងកិច្ចសម្របសម្រូលជាមួយភាគីពាក់ព័ន្ធ
  • ពង្រីកវិសាលភាពកិច្ចគាំពារសង្គម ដោយអនុលោមតាម«យុទ្ធោសាស្រ្តគាំពារសង្គមនៅក្នុងក្របខណ្ឌនៃ យុទ្ឌសាស្រ្តអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គម » និងលើកកម្ពស់អនាម័យនិងសុវត្ថិភាពការងារ​នៅកន្លែងធ្វើការ ។

៥. ការធ្វើសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងយន្តការកំណត់ប្រាក់ឈ្នួល តាមរយៈចំណាត់ការខាងលើ ក្រសួងគួរមានវិធានការមួយចំនូនដូចខាងក្រោម៖

  • ពិនិត្យមើលឡើងវិញនិងវាយតម្លៃលើក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុទ្ធ(រាប់ទាំងច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ ) ដើម្បីធានាឲ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈដ៏សុខដម និងតំណាងដោយគ្រប់ភាគីដោយអនុលោមតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារ ។​
  • ពង្រឹងប្រសិទ្ធភាពប្រឹក្សាយោបល់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងគណៈកម្មការប្រឹក្សាការងារដោយអនុលោមតា​មបទដ្ឋានអន្តរជាតិ ។
  • កសាងប្រព័ន្ធកំណត់ប្រាក់ឈ្នួលដែលរឹងមាំ និងមានសត្យានុម័តតាមរយៈការពិនិត្យនិងការវាយតម្លៃប្រចាំឆ្នាំនៅកម្រិតប្រាក់ឈ្នួលអប្បរមា ។
  • ពង្រឹងយន្តការដោះស្រាយវិវាទការងារនិងការបង្កើតុលារការការងារ ។
  • កសាងសមត្ថភាពពាក់ព័ន្ធលនិងភាពជាតំណាង និងការចរចារជាសមូលហភាពនៅតាមកម្រិតនានា(ថ្នាក់ក្រោមជាតិថ្នាក់វិស័យ និងថ្នាក់សហគ្រាស ) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login