2019-03-03 14:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
១. រាជរដ្ឋាភិបាលមានមហិច្ឆតាក្នុងប្រែក្លាយប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មកាន់តែខ្លាំងក្លា ។ តើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មត្រូវពតឹងផ្អែកលើកត្តាគន្លឹះអ្វីខ្លះ ? ចូរបកស្រាយ ?
២. រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ។ តើមានបញ្ហាប្រឈមអ្វីខ្លះដែលរារាំងមិនឲ្យវិស័យនេះអាចពង្រឹងឧត្តមភាពរបស់ខ្លួនបានពេញលេញ ?
៣. តើធ្វើដូចម្តេចដើម្បីពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ ?
៤. ច្បាប់ស្តីពីសហជីពត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១៦ ស្របពេលដែលមានការរិះគន់ពីសំណាក់សាធារណៈជនមួយចំនួនតូច ។ តើអ្នកយល់ថាច្បាប់នេះផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះអង្គការវិជ្ជាជីវៈនិងទីផ្សារការងារកម្ពុជា ? ចូរពន្យល់ ។
៥. តើអ្នកយល់យ៉ាងណាចំពោះទស្សនៈលើកឡើង ការអភិវឌ្ឍន៍ជំនាញមិនបានពេញលេញក្នុងចំណោមយុវជនគឺជាកត្តារាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ។
ចម្លើយ
១. រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥.២០២៥ ដែលត្រូវអនុវត្តដោយគ្រប់ដណ្តប់លើវិសាលភាពសំខាន់ៗដូចជា៖
២. កន្លងមកវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានខិតខំពង្រឹងគុណភាព ឲ្យមានលក្ខណៈឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ និងប្រកខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាប៉ុន្តែនៅមានជួបបញ្ហាប្រឈមមួយចំនួនដូចជា ៖
៣. ដើម្បីអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដោះស្រាយបញ្ហាប្រឈមនានា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ( ២០១៤.២០១៨ ) បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាពជាច្រើន ។ ក្នុងនោះការពង្រឹងសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ គឺជាកម្មវិធីមួយក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍លក្ខខណ្ឌការងារ និងសុខមដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដែលផ្តោតលើ៖
៤. ច្បាប់នេះត្រូវបានរៀបចំឡើងតាមរយៈយន្តការសិក្សានិងពិគ្រោះយោបល់ត្រីភាគីនិងគាំទ្រផ្នែកបច្ចេកទេសដោយអង្គការអន្តរជាតិខាងការ ( ILO ) ដែលមាន ១៧ជំពូក និង១០០មាត្រាហើយត្រូវបានរដ្ឋសភាកម្ពុជាអនុម័ដោយទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត់ កាលពីថ្ងៃទៅ០៤ មេសា ២០១៦ និងបានប្រកាសអោយប្រើដោយព្រះរាជក្រមចុះថ្ងៃទី ១៧ ឧសភា ២០១៦ ។ ច្បាប់នេះ បង្កើតឡើងក្នុងគោលដៅធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយណាដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងផ្លូវទឹក ធានានូវសិទ្ធិសេរីភាពក្នុងការចរចារជាសមមូលហភាពរវាងកម្មករនិយោជិក និងនិយោជកព្រមទាំងជំរុញឲ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍន៍ការងារសមរម្យ បង្កើនផលិតភាពក និងការវិនិយោគ ។
តាមការពិនិត្យច្បាប់នេះបង្ហាញពីសញ្ញាណវិជ្ជមាន និងអត្ថប្រយោជន៍ជាច្រើនសម្រាប់អង្គការវិជ្ជាជីវៈ និងទីផ្សារការងារមានជាអាទិ៍ ៖
៥. ការកើនឡើងយ៉ាងឆាប់រហ័សនូវសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសក្នុងប្រទេសកម្ពុជា បាននិងកំពុងចូលរួមចំណែកក្នុងការស្រូបយកកម្លាំងពលកម្មមួយភាគធំ ។ ជាមួយគ្នានេះកម្ពុជាក សំបូរទៅដោយកម្លាំងពលកម្មវ័យក្មេង ដែលជាឱកាសក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ។ ប៉ុន្តែកមម្លាំងពលកម្មវ័យក្មេងទាំងនោះភាគច្រើនបានបោះបង់ចោលការសិក្សាមុនពេលបញ្ចប់កម្រិតបឋមសិក្សា ដែលបានបង្កើតនូវរនាំងដោយមិនអាចបន្តការសិក្សានៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ដូច្នេះយុវជន មួយភាគធំមិនោមានជំនាញពេញលេញ ក៏ដូចជាមិនបានបំពាក់ជំនាញស្របតាមតម្រូវការទីផ្សារការងារ ដែលបង្កការលំបាកក្នុងការឈានចូលទីផ្សារការងារទទួលបានប្រាក់ចំណូល ទាបមិនបានទទួលបានឱកាសការងារល្អប្រសើរ ។ បន្ថែមលើនេះយុវជន ដែលមិនទទួលបានការអប់រំនឹងគ្មានជំនាញអាចប្រឈមនឹងភាពគ្មានការងារធ្វើរយៈពេលយូរ ឬពុំអាចរក្សាការងារបានជាប់លាប់អាស្រ័យ ដោយខ្វះជំនាញបែបឥរិយាបថក និងសង្គមដើម្បីសម្របខ្លួនក្នុងកន្លែងការងារ ។
ប្រសិនបើទីផ្សារការងារមិនទាន់អាចស្រូបទាញយកកម្លាំងយុវជនជាតិអតិបរមា ដើម្បីបំពេញសេចក្តីត្រូវការ ជាការសបញ្ជាក់ឲ្យឃើញពីបញ្ហាប្រឈមចំពោះកង្វះកម្លាំងពលកម្មជំនាញ និងអាចបង្កើតផលិតភាពការងារឬតម្លៃបន្ថែមផ្សេងទៀត ។ ជាយថាហេតុទីផ្សារការងារនឹងងគម្លាតជំនាញធ្ងន់ធ្ងរហើយពុំអាចជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការប្រកួតប្រជែងសមត្ថភាពនិងទាញយកអត្ថប្រយោជន៍អតិបរមាពីកម្លាំងពលកម្មវ័យក្មេងបានឡើយ ។ លើសពីនេះទៀតតាមរយៈគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងឧស្សាហកម្មនៅកម្ពុជា ក៏កំពុងជំរុញនិងលើកកម្ពស់ការអភឥិវឌ្ឍន៍ជំនាញរបស់កម្លាំងពលកម្មសំដៅប្រែក្លាយទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មអតិពលកម្ម ទៅជាការផ្គត់ផ្គង់កម្លាំងកពលកម្មសំដៅប្រែក្លាយទីផ្សារការងារកម្ពុជា ពីការប្រើប្រាស់កម្លាំងពលកម្មអតិពលកម្ម ទៅជាការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដែលកាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែងចំពោះវិនិយោគ ក្នុងវិស័យបច្ចេកវិទ្យាទំនើបការស្រាវជ្រាវនិងការបង្កើតថ្មីជាដើម ។
ដូច្នេះការមានផលលោកផ្នែកកម្លាំងមនុស្សប៉ុន្តែខ្វះជំនាញជាក់លាក់នឹងបាត់បង់នូវភាពប្រកួតប្រជែងផ្នែកទីផ្សារការងារហើយពុំអាចជំរុញសំទុះនៃកំណើនការអភិវឌ្ឍន៍សង្គមកិច្ច និងកាតបន្ថយភាពក្រីក្រក្នុងកម្រិតគ្រួសារនិងសង្គមបានឆាប់រហ័សឡើយ ។