អ្នករាជការត្រូវបានហាមឃាត់ ទៅលើចំណុចដូចខាងក្រោម ៖
- យកម៉ោងរដ្ឋបាលទៅប្រកបមុខរបរផ្ទាល់ខ្លួនផ្សេងៗទៀត
- យកឥទ្ធិពលនិងអំណាចនៅក្នុងមុខងាររបស់ខ្លួនទៅប្រើដើម្បីទាញយកផលប្រយោជន៍ពីអ្វីមួយឬោសំឡុតគំរាមគំហែងបំពានសិទ្ធិប្រជាពលរដ្ឋ
- ប្រកបមុខរបរណាដែលនាំឲ្យ ប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរអ្នករាជការ
- ចូលជាសមាជិកក្នុងក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងហ៊ុនឯកជនដោយផ្ទាល់ខ្លួន
- បោះពុម្ពផ្សាយឬធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ក្នុងមុខងារក្រសួងដោយពុំមានការអនុញ្ញាតជាមុនពីប្រធានស្ថាប័នដែលសាមីខ្លួននៅក្រោមឱវាទ
- ប្រកបមុខរបរបន្ថែមត្រួតលើមុខងាររបស់ខ្លួនជាអ្នករាជការក្នុងករណីដែលលក្ខន្តិកៈដោយឡែកនៃអង្គនីមួយៗហាមឃាត់ ។