Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អ្នកតែងនិពន្ធ មាន៣ប្រភេទគឺ ៖

  • ប្រភេទទី១ សរសេរដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
  • ប្រភេទទី២ សរសេរដើម្បីអាជីពដែលខ្លួនស្រលាញ់
  • ប្រភេទទី៣ សរសេរដើម្បីសង្គមជាតិនិងមនុស្សជាតិ ។

ការតែងនិពន្ធមាន៧ជំហានគឺ ៖

  • ជំហានទី១ ការជ្រើសរើស ប្រធានបទក្នុងការសរសេរ ព្រោះថាការសរសេររបស់យើង ទទួលបានជោគជ័យ​ឬមិនទទួលបានជោគជ័យ វាអាស្រ័យទៅលើការចេះលើប្រធានបទមកសរសេរ ឬយើងចេះជ្រើសរើស យកបញ្ហាមួយក្នុងសង្គមមកសរសេរហើយ បញ្ហានោះយើងមាន ឬអ្នកសរសេរមានការចេះដឹងច្រើន ។
  • ជំហានទី២ ប្រមើលមើលកំណត់ទិសដៅគឺប្រភេទរឿងអ្វី (ប្រលោមលោកកំប្លែង ចំណេះដឹងទូទៅ )​សរសេរឱ្យអ្នកណា អ្នកអានប្រភេទណា ) មន្ត្រីឧកញ៉ា ព្រះមហាក្សត្រអ្នកនយោបាយមនុស្សទូទៅ ចាស់ ក្មេង យុវវ័យ ) និងប្រហែលប៉ុន្មានទំព័រអ្នកសរសេរត្រូវដឹងថា រឿងរបស់ខ្លួន ប្រហែលជា៥០ទំព័រ ១០០ទំព័រឬច្រើនជាងនេះទៅទៀត ។
  • ជំហានទី៣ ស្រាវជ្រាវចំណេះដឹងព័ត៌មានឯកសារគឺយើងត្រូវស្រាវជ្រាវ រិះរកនូវចំណេះដឹងផ្សេងៗតាមរយៈសៀវភៅទស្សនាវដ្តី កាសែត ប្រព័ន្ធអ៊ីនធីណេត វីដេអូ ឯកសារជាដើម ។
  • ជំហានទី៤ គ្រោងសាច់រឿង ចំណុចនេះអាចជួយយើងមិនឱ្យងាកខុសពីសាច់រឿង ឬមិនច្រឡំសាច់រឿង មានផែនការច្បាស់លាស់ដឹងថាចំណុចនីមួយៗត្រូវសរសេរអំពីអ្វីខ្លះ ? គឺយើងត្រូវចាប់ផ្តើមគោលរឿងជាមុនសិន ដោយបង្កើតពីហេតុដំបូងរហូតដល់ហេតុ ចុងក្រោយពីចំណង់ជើងធំរហូតដល់ចំណង់ជើងតូច ។
  • ជំហានទី៥ សរសេរសាច់រឿង គឺសរសេរគ្រោងសាច់រឿងរួចហើយជាទូទៅការសរសេរសាច់រឿងត្រូវមានអារម្ភកថាសេចក្តីផ្តើមលិខិត ថ្លែងអំណរ គុណឧទ្ទិសកថា សាច់រឿង (តួសេចក្តី) និងសេចក្តីបញ្ចប់ ។
  • ជំហានទី៦ ប៉ូឡាអត្ថបទនិពន្ធគឺពិនិត្យកែសម្រួលនូវខ្លឹមសារខ្វះខាតត្រង់ណា?អានទៅមានស្ទះកន្លែងណា ? ត្រង់ណាខ្លះមិនទាន់សមរម្យ ? រូហានកែសម្រួលចំណង់ជើង កែសម្រួលអត្ថន័យដែលមិនទាន់ច្បាស់លាស់ល្អកែសម្រួល ពាក្យពេចន៍ អក្ខរា វិរុទ្ធ ឃ្លោងឃ្លា កែសម្រួលតិចនិច ស្ទីល នៃការបញ្ចេញបញ្ចូលវោហារសព្ទថែមល្បោយសុភាសិតពាក្យ ពេចន៍ពាក្យស្លោក ក្បួនអប់រំ ជាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login