Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តម្រូវការយេនឌ័រជាយុទ្ធសាស្រ្តទាក់ទងនិងឋានៈតួនាទីរបស់ស្រ្តី និងទំនាក់ទំនងរបស់ស្រ្តីនៅក្នុងសង្គម ។ តម្រូវការយេនឌ័រជាយុទ្ធសាស្រ្ត ទាក់ទងទៅនឹងការជ្រើសរើសដើម្បីគ្រប់គ្រងធនធាន និងផលប្រយោជន៍ ផ្សេងៗឬទាក់ទងទៅនឹងការរៀបចំឡើងវិញនូវសមាសភាពការអភិវឌ្ឍន៍ភូមិដើម្បីបញ្ចូលបុរសនិងស្រ្តីឲ្យមានចំនួនស្មើ ។ ដើម្បីដោះស្រាយតម្រូវការផ្លាស់ប្តូរដោយធ្វើអន្តរគមន៍ឲ្យបានសមស្រប ។

          ដំណោះស្រាយយេនឌ័រជាយុទ្ធសាស្រ្ត និងការកែលំអតួនាទីរបស់ស្រ្តីឲ្យបានប្រសើរឡើងអាចសម្រេចតាមរយៈ

  • ការបង្កើត និងការកែប្រែគោលនយោបាយសម្រាប់កែលំអរឋានៈ និងតួនាទីរបស់ស្រ្តី
  • លុបបំបាត់ការរើសអើង ប្រឆាំងស្រ្តីនិងកុមារី
  • កំណត់គោលការសមធម៌ សមភាពយេនឌ័រដែលអាចជួយដល់ស្រ្តី និងកុមារីមានឱកាសស្មើនិងបុរសនិងកុមារាក្នុងឱកាសទទួលការងារ ការបណ្តុះបណ្តាលការអប់រំការធ្វើសេចក្តីសម្រេចបានប្រាក់បៀវត្សស្មើគ្នាចំពោះការងារ ដូចគ្នាសិទ្ធិកាន់កាប់ដីធ្លីទ្រព្យសម្បត្តិសិទ្ធិសេរីភាពក្នុងការជ្រើសរើស ការផ្តល់កំណើតកូនសិទ្ធិគ្រងគ្រងលើធនធានលផលកំរៃនិងចូលរួមដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ
  • កាត់បន្ថយភាពទន់ខ្សោយ ដែលទោទន់ោទៅរកអំពើហិង្សានិងការកេងប្រវ័ញ្ច
  • ធ្វើឲ្យមានសន្តិសុខផ្នែក សេដ្ឋកិច្ច ឯករាជ្យ ភាពការផ្តល់ជំរើសនិងឱកាស
  • ការចែករំលែកភារកិច្ច ទទួលខុសត្រូវសម្រាប់ការងារមិនបានកំរៃ
  • ស្រ្តីត្រូវមានសេចក្តីទុកចិត្តលើខ្លួនឯងកាន់តែខ្លាំង
  • បង្កើនអំណាចផ្នែកនយោបាយផ និងការចូលរួមក្នុងការធ្វើសេចក្តីសម្រេច
  • អង្គការស្រ្តីកាន់តែលេចធ្លោឡើងនិងមានប្រសិទ្ធិភាពកាន់តែច្រើនឡើង
  • បង្កើនការយល់ដឹងសាធារណៈស្តីពីបញ្ហាស្រ្តី និងសារៈសំខាន់ស្រ្តីចូលរួមជាតំណាងអ្នកបោះឆ្នោត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login