ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ខេត្តសៀមរាប ជាអតីតខេត្តខ្មែរមួយមានឈ្មោះថា ខេត្តមហានគរ ។ ការប្តូរឈ្មោះមកជាខេត្តសៀមរាបនេះក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា ។ ឆ្នាំ១៥៣០គ.ស ( តាមពង្សាវតា ) មូលហេតុប្តូរឈ្មោះដនេះបានបញ្ជាក់ថានៅឆ្នាំ១៥៣០គ.ស ស្តេចអយុធ្យា បានបញ្ជាឲ្យកងទ័ពខ្លួន វាយលុកកម្ពុជានៅខេត្តមហានគរ ដើម្បីបង្ក្រាបការមិនចុះញ៉មរបស់ព្រះបាទច័ន្ទរាជា ។ ទ័ពសៀមដណ្តើមកាន់កាប់ខេត្តមហានគរ មួយរយៈហើយមេដឹកនាំបានទស្សនាប្រាសាទគួរឲ្យយ៉ាងស្ញាប់ស្ញែង ។
បន្ទាប់មក ទ័ពស្តេចសៀមនេះទើបប្រទះនឹងទ័ពព្រះបាទច័ន្ទរាជាយ៉ាងធ្ងន់ធ្ងរនៅតំបន់អង្គរ ។ ក្រោយពីទទួលជ័យជំនះមកព្រះបាទច័ន្ទរាជា បានបរិញ្ញាត្តិឲ្យប្តូរឈ្មោះខេត្តមហានគរនេះ ឲ្យដាក់ឈ្មោះជាខេត្ត សៀមរាប វិញដែលមានន័យថា «ទ័ពសៀមត្រូវបង្ក្រាបឲ្យរាប » នៅទីនេះ ។