Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពន្យល់ពាក្យដូចតទៅ ៖

  • បរិក្ខារសម្រួលការបង្ហូរទឹក សម្តៅដល់ប្រឡាយ ស្នាមភ្លោះ អាងស្តុកទឹក ស្ថានីយចម្រោះ ទឹកកខ្វក់ ទីជម្រាល ឬចំណាត ។ ដែលបានរៀបចំនៅតាមបណ្តោយផ្លូវថ្នល់សម្រាប់ការពារផ្លូវថ្នល់ បរិក្ខារផ្លូវថ្នល់ សុវត្ថិភាពចរាចរណ៍ ។
  • បរិក្ខារបែងចំណែកផ្លូវសម្តៅដល់បរិក្ខារសម្រាប់បែងចែកទ្រូវផ្លូវជាពីរចំណែកឱ្យចរាចរណ៍ទៅមកឬបែងចែកចំណែកនោះជាគន្លងផ្លូវបរិក្ខារបែងចំណែកផ្លូវមានជាប្រភេទចល័តនិងអចល័ត ។
  • សំណង់សិល្បការ្យ សម្តៅដល់សំណង់ស្ពា លូ ជញ្ជាំងទប់ដី ប្រព័ន្ធរំដោះទឹកនិងសំណង់រូបវន្តផ្សេងទៀតដែលផ្តល់សុវត្ថិភាព ប្រសិទ្ធភាព​និងស្ថិរភាពដល់ផ្លូវថ្នល់ ។
  • សំណង់ផ្លូវថ្នល់ សម្តៅដល់ផ្លូវថ្នល់ កន្លែងឈប់យានជំនិះ ចំណតរថយន្តលើផ្លូវ បរិក្ខារផ្លូវថ្នល់ សំណង់សិល្បការ្យ និងសំណង់ផ្សេងៗទៀតបម្រើឱ្យផ្លូវថ្នល់ ។
  • ហេដ្ឋារចនាសម្ព័ន្ធផ្លូវសម្តៅដល់ដីចំណីផ្លូវ សំណង់ផ្លូវថ្នល់ ស្ថានីយ៍ចំណតរថយន្ត (បេនឡាន) បរិវេណចំណតរថយន្ត ទីសំចតរថយន្តស្ថានីយ៍សេវាតាមដងផ្លូវ និងទីតាំងសម្រាកលំហែកាយជាដើម ។
  • ដីចំណីផ្លូវថ្នល់ សម្តៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រងការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាពចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ ព្រំដីចំណីផ្លូវ ។
  • ខ្សែបន្ទាត់ព្រំដីចំណីផ្លូវថ្នល់ សម្តៅដល់ខ្សែបន្ទាត់នៃបណ្តាចំណុចព្រំដីចំណីផ្លូវ ដែលមានចម្ងាយកំណត់ពីខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ។
  • ទំហំកម្រិតកំណត់ សម្តៅដល់ទំហំមានខ្នាតកម្រិតអំពីកម្ពស់និងផ្ទៃរបស់ផ្លូវស្ពាន កំពង់ចម្លង ផ្លូវរូង ។ ដើម្បីឱ្យរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់មានសុវត្ថិភាព ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login