ពន្យល់ពាក្យថា “ផ្លូវថ្នល់” ទ្រូងផ្លូវ គន្លងផ្លូវ ផ្លូវថ្មើរជើង ជាយផ្លូវ ចិញ្ចើមផ្លូវ រង្វង់ផ្លូវ កំពង់ចម្លង និងបរិក្ខាផ្លូវថ្នល់ ៖
- ផ្លូវថ្នល់ សម្តៅលើផ្លូវទាំងមូលដែលរួមមានតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ ឬចិញ្ចើមផ្លូវ ស្ពាន ស្ពានអាកាស ស្ពានរំលង ផ្លូវរងនិងកំពង់ចម្លងភ្ជាប់ផ្លូវថ្នល់ ។
- ទ្រូងផ្លូវ សម្តៅដល់ចំនែកនៃផ្លូវ ទុកសម្រាប់ឱ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍ ។
- គន្លងផ្លូវ សម្តៅដល់ចំណែកមួយនៃទ្រូងផ្លូវ ខណ្ឌដោយគំនូសឬបរិក្ខាបែងចំណែកផ្លូវ តាមបណ្តោយទ្រូងផ្លូវ ដែលមានទទឹងគ្រប់គ្រាន់ អាចឱ្យយានជំនិះគ្រប់ប្រភេទធ្វើចរាចរណ៍បានមួយជួរ ។
- ផ្លូវថ្មើរជើង សម្តៅដល់ផ្នែកមួយនៃផ្លូវថ្នល់ ដែលធ្វើឬរៀបចំឡើងសម្រាប់ឱ្យមនុស្សដើរប្រកបដោយសុវត្ថិភាព ។
- ជាយផ្លូវ សម្តៅដល់ផ្នែកសងខាងនៃទ្រូងផ្លូវ នៅក្រៅទីប្រជុំជនដែលយានជំនិះអាចចតនៅទីនោះបាន ក្នុងករណីចាំបាច់ ។
- ចិញ្ចើមផ្លូវ សម្តៅដល់ផ្នែកសងខាងនៃទ្រូងផ្លូវ នៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់ថ្មើរជើងធ្វើដំណើរ ដាំដើមឈើនិងបង្កប់បរិក្ខារបម្រើផលប្រយោជន៍សេវាសាធារណៈ ។
- រង្វង់ផ្លូវ សម្តៅដល់កន្លែងផ្លូវប្រសព្វដែលនៅចំកណ្តាលមានខឿនជារាងរង្វង់មូល មានស្លាកសញ្ញាបង្ហាញទិសចរាចរណ៍និងមានទ្រូងផ្លូវឯកទិសព័ទ្ធជុំវិញដោយសញ្ញាព្រួញប្រាប់ទិសចរាចរណ៍ ។
- កំពង់ចម្លង សម្តៅដល់បរិវេណផ្ទៃដីកំណត់ជាក់លាក់ នៅជាប់មាត់ទឹកឬទីលានកំពង់ចម្លងដែត្រូវបានរៀបចំឡើងប្រកបដោយសុវត្ថិភាពសម្រាប់ការដឹកជញ្ជូននិងការធ្វើដំណើរឆ្លងពីត្រើយម្ខាងទៅម្ខាងទៀតនៃព្រែក បឹង ស្ទឹង ទន្លេដៃសមុទ្ទដោយប្រើប្រាស់ផែចម្លងឬស្ពានចម្លង ដោយមានយាមចម្លងដូចជាទូក ស្រឡាង ស្រឡាងអូស ។ ទីលានកំពង់ចម្លងត្រូវបានរៀបចំដោយសាងសង់បណ្តាញផ្លូវឡើងចុះទីឈប់រថយន្តរង់ចាំ កន្លែរង់ចាំសម្រាប់អ្នកធ្វើដំណើរមានភ្នាក់ងារគ្រប់គ្រងចាត់ចែងបញ្ជាចរាចរណ៍ និងបរិក្ខារផ្សេងៗបម្រើឱ្យកំពង់ចម្លង ។
- បរិក្ខាផ្លូវថ្នល់ សម្តៅដល់ទីចំណត ទំសំចត ភ្លើងសញ្ញា ស្លាកសញ្ញាកំណត់ល្បឿន ស្លាកសញ្ញាបង្ហាញផ្លូវ សញ្ញាចន្លោះគំលាត គំនូសសញ្ញាឬរបាំ ឬបរិក្ខារបែងចំណែកផ្លូវ រង្វង់មូល ខឿនបែងចែកទិសចរាចរណ៍ ថ្មចិញ្ចើមផ្លូវ ជញ្ជាំងរបងការពារ បង្គោលគីឡូម៉ែត្រ បង្គោលសញ្ញាសញ្ញាកំណត់ព្រំ ព្រមទាំងស្លាកសញ្ញា និងឧបករណ៍បំពាក់ផ្សេងទៀតនៅតាមបណ្តោយផ្លូវថ្នល់ ។