Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពន្យល់ពាក្យមួយចំនួនដូចខាងក្រោម ៖

ក. វចនលេខ

  • អង់គ្លេស ៖ Lexicography
  • បារាំង ៖ Lexicographie

ការសរសេរ និងរៀបរៀង ចងក្រង វចនានុក្រមដោយផ្អែកលើចំណេះដឹងខាងវចនវិទ្យា ។

ខ. វចនវិទ្យា

  • បារាំង ៖ Lexicology
  • អង់គ្លេស ៖ Lexicologie

ផ្នែកមួយនៃភាសាវិទ្យាដែលសិក្សាអំពីវាក្យក្នុងនោះការបង្កើតពាក្យ ការប្រើពាក្យជាដើម ។

គ. ឯកតា

  • បារាំង ៖ Unit
  • អង់គ្លេស ៖ Unite

ភាគនៃខ្សែសម្តីក្នុងភាសាគេអាចវិភាគចេញពីគ្នាដូចជាសុទ្ទតា ពាក្យទោល ឬល្បះទោល ។ សទ្ទតា ឬពាក្យទោល ឬល្បះទោលជាឯកតាភាសា ។

ឃ. មូលតា

  • បារាំង ៖ Morpheme
  • អង់គ្លេស ៖ Moneme

ការប្រែពាក្យ “Moneme ” ដែលលោកអង់ដ្រេ ម៉ាទីនណេ បានកំណត់ន័យថាជាឯកតាអប្បបរមាដែលមានន័យ ។

ង. វចនតា

  • បារាំង ៖ Lexicsal Morpheme
  • អង់គ្លេស ៖ Mexeme

មូលតាមួយបែបដែលជាពាក្យទោល ឬជាឫស/ជាធាតុនៃពាក្យក្នុងភាសាឥណ្ឌូអឺរ៉ុប ។

ច. រូបតា

  • បារាំង ៖ Grammatical Morpheme
  • អង់គ្លេស ៖ Morpheme

មូលតាមួយបែប ដែលឥតមានអត្ថិភាពជាពាក្យឯករាជ្យក្នុងភាសា (លោក អៀវ កើស ហៅថា “កន្ទេចពាក្យ” ) សម្រាប់ភ្ជាប់ជាមួយពាក្យឫស ឬជាមួយឫស ដើម្បីបង្កើតពាក្យ និងបំបែកពាក្យ ។

ឆ. កាឡារូប

  • បារាំង ៖ Allomorph
  • អង់គ្លេស ៖ Allomorphe

រូបផ្សេងៗរបស់រូបតាណាមួយដែលអាចប្តូររូបទៅតាមបរិបទដូចរូបតា /-s/ នៃពហុវចនៈរបស់នាមសព្តអង់គ្លេស ដែលអាចមានកាឡារូប ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login