2019-03-06 17:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះជ័យជេដ្ឋាពុំព្រមទទួលស្គាល់អំណាចសៀម នៅលើទឹកដីខ្មែរ ព្រះចៅសៀមក៏លើកទ័ពចូលវាយខ្មែរនៅឆ្នាំ១៦២២ ។ ទ័ពសៀមលើកមកដល់ភ្នំចុង្គាង ( ខេត្តបរិបូណ៍ ) ព្រះជ័យជេដ្ឋាបានលើកទ័ពទៅតទល់នឹងទ័ពខ្លាំង ។ សៀមបាក់ទ័ពហើយត្រូវខ្មែរចាប់ជាឈ្លើយសិកអស់ជាច្រើន ព្រះអង្គហៅឈ្លើយនោះថា សៀមចុង្គាង ។ នៅឆ្នាំ ១៦២៣សៀម បានលើកទ័ពមកវាយខ្មែរម្តងទៀត ក្រោមបញ្ជារបស់ព្រះចៅសៀម ស្រូធម្មរាជា ។ លើកនេះ ទ័ពសៀមបានមកដល់ស្រុកពាម ហើយបានជួបប្រយុទ្ធនឹងទ័ពព្រះឧទ័យដែលចេញពីឧដុង្គមានជ័យទៅ ។ សៀមកបានចាញ់ទ័ពខ្មែរម្តងទៀត ។ រាជពង្សាវតារថា ក្រោយមកព្រះចៅសៀមចាត់ឲ្យបុត្រនាមព្រះជេដ្ឋា លើកទ័ពមកវាយខ្មែរម្តងទៀតតាមជើងទឹក ព្រះឧទ័យចេញទៅតទល់ទៀត សៀមមិនហានច្បាំងក៏ដកថយ ។ ព្រះឧទ័យសុំចូលវាយស្រុកសៀមតែព្រះជ័យជេដ្ឋាទី២ទ្រង់មិនអនុញ្ញាត ។