Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បទចំរៀងជាតិ មានឈ្មោះថា “បទនគររាជ” ។ បទនេះនិពន្ធឡើងដោយសម្តេចព្រះសង្ឃរាជជួនណាតក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុវរ្ម័ននៅថ្ងៃទី ២០ ខែកក្កដា គ.ស ១៩៤១ ត្រូវនឹងថ្ងៃទី១២រោច ខែអាសាធ ឆ្នាំ ម្សាញ់ព.ស ២៤៨៤ ។ (ដកស្រង់ចេញពីប្រវត្តិបទនគររាជចាបពិន ទំព័រ២) ។

ខ. បទនគររាជនេះមានបីបទគឺ ៖

+ បទទី១ ៖ សរសើរព្រះបារមីនៃមហាក្សត្រ

        សូមពួកទេព្តា                 រក្សាមហាក្សត្រយើង

        អោយបានរុងរឿង          ដោយជ័យមង្គលស្រីសួស្តី

        យើងខ្ញុំព្រះអង្គ               សូមជ្រកក្រោមម្លប់ព្រះបារមី

        នៃព្រះនរបតី                  វង្សក្សត្រាដែលសាងប្រាសាទថ្ម

         គ្រប់គ្រងដែនខ្មែរ           បុរាណថ្កើងថ្កាន ។

+ បទទី២ សរសើរការចនាប្រាសាទខ្មែរបុរាណ

         ប្រាសាទសិលា              កំបាំងកណ្តាលព្រៃ

         គួរអោយស្រមៃ              នឹកដល់យសក្តិមហានគរ

        ជាតិខ្មែរដូចថ្ម                  គង់វង្សនៅល្អរឹងប៉ឹងជំហរ

        យើងសង្ឃឹមពរ                ភ័ព្វព្រេងសំណាងរបស់កម្ពុជា

        មហារដ្ឋកើតមាន            យូរអង្វែងហើយ ។

+ បទទី៣ សរសើរតំលៃខ្មែរកាន់ព្រះពុទ្ធសាសនា

       គ្រប់វត្តអារាម                 ឮសូរតែសព្ទធម៌

       សូត្រដោយអំណរ           រំលឹកគុណពុទ្ធសាសនា

       ចូរយើងជឿជាក់              ស្មោះស្ម័គ្រតាមបែបដូនតា

       គង់តែទេព្តា                    និងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍

       អោយដល់ប្រទេសខ្មែរ    ជាមហានគរ ។

គ. បានជាប្រជាជនខ្មែរគ្រប់រូបត្រូវតែគោរពទង់ជាតិ ភ្លេងជាតិ ចំរៀងជាតិ ព្រោះទង្វើនេះជាការសំដែងអំពី ៖

  • ការគោរពវិញ្ញាណក្ខន្ធនៃបុព្វបុរសខ្មែរ
  • ការគោរពដល់ព្រលឹងជាតិរបស់យើង
  • ការគោរពដល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login