ការរៀបចំចាត់ចែងសកម្មភាពនានាដូចជាសកម្មភាពវប្បធម៌ កីឡា ការតាំងពិព័រណ៍ និងពិធីបុណ្យផ្សេងទៀតនៅលើដងផ្លូវថ្នល់ត្រូវប្រតិបត្តិតាមការណែនាំ ៖
- អ្នករៀបចំត្រូវលើកសំណើសុំប្រើប្រាស់ផ្លូវថ្នល់ ដោយភ្ជាប់ជាមួយនូវគម្រោងការពារសុវត្ថិភាពចរាចរណ៍ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។ សកម្មភាពនេះអាចប្រព្រឹត្តទៅបានក្រោយពេល ដែលទទួលបានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិតាមលំដាប់ថ្នាក់ ទៅតាមកម្រិតនៃពិធីនិងតាមភាពចាំបាច់
- រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្សព្វផ្សាយនូវព័ត៌មានអំពីគម្រោងបិទផ្លូវថ្នល់ ឱ្យបានទាន់ពេលព្រមទាំងចាត់វិធានការការពារសណ្តាប់ធា្នប់និងសុវត្ថិភាពចរាចរណ៍ឱ្យបានត្រឹមត្រូវ
- រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវសហការជាមួយអ្នករៀបចំដើម្បីធ្វើការចាត់ចែងកិច្ចការបន្ទាន់ និងធានាសុវត្ថិភាពចរាចរណ៍ ។ បែបបទនិងនីតិវិធីនៃការប្រើប្រាស់ផ្លូវថ្នល់ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ឬអន្តរប្រកាសរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។