កត្តាដែលបានធ្វើឲ្យបារាំង មកដាក់អាណានិគមមកលើខ្មែរគឺ៖
- ដោយសារបារាំង បានចាប់ចិត្តនឹងទេសភាពដ៏ស្រស់ត្រកាលនៅអមច្រាំងទន្លេទាំងសងខាង ដែលមានដំណាំរដូវដ៏ខៀវស្រងាត់ ដូចជាសណ្តែកល្ងល ពោត និងបន្លែលាយឡំនឹងដើមឈើហូបផ្លែជាច្រើនប្រភេទដែលអាចកេងប្រវ័ញ្ចបាន ។
- បារាំងយល់ថាប្រទេសកម្ពុជា គឺជាប្រទេសសម្បូរទន្លេ ដែលជាគមនាគមន៍យ៉ាងសំខាន់ សសម្រាប់ជំនួយផ្លូវគោកសម្រាប់ដឹកជញ្ចូនផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប ។
- កម្ពុជាមានផ្ទៃដីកសិកម្មច្រើន ហើយមានប្រជាជនតិចដែលអាចឲ្យពួកបារាំងបង្កើតដីកសិកម្មបានផលច្រើន ។
- កម្ពុជាជាប្រទេសសម្បូរទៅដោយព្រៃ និងភ្នំប្រកបទៅដោយឈើមានគុណភាពខ្ពស់ ។
- នៅក្រោមដីសម្បូរដោយរ៉ែ ជាច្រើនប្រភេទ ។
- ព្រះមហាក្សត្រខ្មែរបានអញ្ជើញបារាំងឲ្យមកដាក់អាណាព្យាបាលលើខ្មែរ ដើម្បីការពារទឹកដីពីសៀម និងយួន ។