កំណែទម្រង់នៅឆ្នាំ ១៨៨៤គឺជាកំណែទម្រង់មួយដែលបារាំងចង់ប្រែក្លាយប្រទេសកម្ពុជាពី ប្រទេសក្រោមអាណាព្យាបាលធម្មតាឲ្យទៅប្រទេសក្រោមអាណាព្យាបាលកធ្ងន់ធ្ងរ វិញ។ ក្នុងកំណែទម្រង់នេះបារាំងបានធ្វើដូចតទៅ ៖
- រៀបចំថ្នាក់ដឹកនាំខេត្ត ដោយបារាំងផ្ទាល់គឺមាត្រា៣
- ខេត្តពីមុន៥៨ ត្រូវបានបង្រួមមកត្រឹម៨ខេត្ត ហើយស្ថិតនៅក្រោមអំណាចរ៉េស៊ីដង់បារាំង ។
- រ៉េស៊ីដង់ត្រូវមានការតែងតាំងពីរ៉េស៊ីដង់ សេណេរ៉ាល់ ( ថ្នាក់ដឹកនាំបារាំងលើសហព័ន្ធឥណ្ឌូចិន ) តាមសេចក្តីស្នើរសុំពីរ៉េស៊ីដង់ ស៊ុបពែរីយែរ ( ថ្នាក់ដឹកនាំលើប្រទេសកម្ពុជា )
- រ៉េស៊ីដង់ ស៊ុបពែរីយែរធ្វើការងារពេញផ្ទៃប្រទេសកម្ពុជា ក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់ សេណេរ៉ាល់នៅកូសាំង ស៊ីន ។
- ដកសិទ្ធិ និងអំណាចពីព្រះមហាក្សត្រ ពោលគឺព្រះអង្គកចាំតែទទួល និងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយែរ ។