Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម គឺជាយន្ដការដែលមានសារៈសំខាន់បំផុត ហើយត្រូវបានរៀបចំ គ្រប់គ្រង និងចាត់ចែងឡើងដោយរដ្ឋ ដើម្បីធានានូវសន្ដិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានាដោយទទួលបានតាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាពតាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្រ្ដ តាវកាលិកជម្ងឺ តាវកាលិកគ្មានការងារធ្វើ និងតាវកាលិកគ្រួសារ ។ របបនេះផ្ដោតសំខាន់ទៅលើរបបសន្ដិសុខសង្គមទាំង ០៥ផ្នែកសំខាន់មានជាអាទិ៍ ៖

  • ផ្នែកប្រាក់សោធន នៅពេលដែលពួកគេចាស់ជរា  ឬធ្លាក់ក្នុងទុព្វលភាព ឬមរណៈភាពរបស់មេគ្រួសារដែលត្រូវទទួលបានប្រាក់សោធនជរាភាព  ឬប្រាក់សោធនទុព្វលភាព  ឬប្រាក់សោធនចំពោះអ្នកនៅក្នុងបន្ទុកមានប្ដី ឬប្រពន្ធនិងកូននៅក្នុងបន្ទុកដែលមិនទាន់មានលទ្ធភាពរកប្រាក់ចំណូល ។
  • ធានារ៉ាប់រងហានិភ័យការងារ នៅពេលដែលពួកគេមានគ្រោះថ្នាក់នៅកន្លែងធ្វើការ ឬពេលធ្វើដំណើរពីលំនៅស្ថានឆ្ពោះទៅកន្លែងធ្វើការ  ឬវិលមកវិញ ដោយគ្មានវាងជាប្រយោជន៍ផ្ទាល់ខ្លួន  ឬមានជម្ងឺវិជ្ជាជីវៈ ពួកគេត្រូវទទួលបានតាវកាលិកដែលកើតឡើងដោយគ្រោះថ្នាក់ការងារ  ឬជម្ងឺវិជ្ជាជីវៈដែលទាក់ទងនឹងការងារនោះ។
  • របបថែទាំសុខភាព  នៅពេលដែលពួកគេមានជម្ងឺ ឬគ្រោះថ្នាក់ជាយថាហេតុ និងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសសម្រាកមាតុភាព ។
  • របបនិកម្មវេលា ត្រូវទទួលអត្ថប្រយោជន៍ពីរបបនេះនៅពេលដែលពួកគេពុំមានការងារធ្វើដោយទទួលបានប្រាក់ឧបត្ថម្ភក្នុងឱកាសគ្មានការងារ បណ្ដុះបណ្ដាល មុខជំនាញថ្មី ឬជួយស្វែងរកការងារធ្វើ ។
  • របបគ្រួសារ  របបនេះច្រើនតែអនុវត្តនៅពេលដែលសេដ្ឋកិច្ចរីកចម្រើន ហើយរដ្ឋលើកទឹកចិត្តជួយផ្ដត់ផ្គង់ដល់គ្រួសារណាដែលមានបន្ទុកកូនច្រើន។  ការលើកទឹកចិត្តនេះច្រើនតែអនុវត្តនៅលើប្រទេសជឿនលឿនដែលពុំចង់បានកូនច្រើន ក្នុងគោលបំណងធានានូវស្ថិរភាព និងស្ថានភាពសេដ្ឋកិច្ចសង្គមតាម រយៈកំណើនប្រជាជនស្របតាមសូចនាករប្រជារាស្រ្ដ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login