Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បារាំងបានកាន់កាប់កម្ពុជាក្រោម នៅឆ្នាំ ១៨៦៧និងបានបង្កើតទៅជាទឹកដីកូសុំាងស៊ីន ។ នៅឆ្នាំ ១៨៦៣ បានចុះសន្ធិសញ្ញាមិត្តភាព ពាណិជ្ជកម្មជាមួយកម្ពុជា ដែលហៅថាអាណាព្យាបាល ។ នៅឆ្នាំ ១៨៨៤ បានបង្ខំឲ្យប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលបារាំង ។ នៅឆ្នាំ ១៨៨៤បារាំងបានដណ្តើមបានភាគដទៃទៀតនៃប្រទេសវៀតណាម និងបានបែងចែកប្រទេសវៀតណាមជា៣ តំបន់កូសុំាងស៊ីន អណ្ណាម និងតុងកឹង ។ ជាចុងក្រោយនៅឆ្នាំ១៨៩៣ បានយកប្រទេសឡាវដាក់ក្រោមអាណានិគមរបស់ខ្លួន ។

          ដូចនេះ ទឹកដីបារាំងគ្រប់គ្រងមាន៥ កន្លែងគឺ​ វៀតណាម ៣កន្លែង,កម្ពុជា១កន្លែង , ឡាវ១កន្លែង ។ បន្ទាប់មកទឹកដីនេះ បានរួមបញ្ចូលគ្នាតែមួយនៅឆ្នាំ ១៨៩៧ ។ មានរាជធានីឥណ្ឌូចិន គឺនៅហាណូយ នៅក្រោមអគ្គទេសាភិបាលម្នាក់ ។ នៅកូសុំាងស៊ីន មានទេសាភិបាលម្នាក់ និងអាណាព្យាបាលទាំង៣ ។ ទឹកដីបានរួមបញ្ចូលគ្នា នៅក្រោមក្រសួងតែមួយនៅទីក្រុងប៉ារីស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login