សន្និសីទសឺណែវ គឺជាបរាជ័យរបស់បារាំង និងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងប្រគល់ឯករាជ្យប្រទេសវៀតណាម និងឡាវ ។ កិច្ចព្រមព្រៀងទាំងនោះមាន៖
- ឈប់បាច់គ្នាជាទូទៅនៅប្រទេសខ្មែរ ចាប់អនុវត្តនៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ១៩៥៤
- ទ័ពនិងបុគ្គលិករបស់យោធាបារាំងត្រូវដកចេញពីប្រទេសខ្មែរទាំងអស់
- ទ័ពនិងបុគ្គលិក យោធាយួនយៀកមិញ និងកងទ័ពចូលពីប្រទេសផ្សេងៗទៀតត្រូវដកចេញពីប្រទេសកម្ពុជា
- សមាជិកនៃកងទ័ពខ្មែរយៀកមិញ ត្រូវលាលែងចេញពីតំណែងនូវនឹងកន្លែង
- ការត្រួតពិនិត្យ នូវការអនុវត្តសេចក្តីព្រៀងនេះជាភារៈកិច្ចរបស់គណៈកម្មការអន្តរជាតិមួយ
- ប្រទេសខ្មែរមិនអនុញ្ញតិ ឲ្យមហាអំណាចណាមួយតាំងមូលដ្ឋានទ័ពលើទឹកដីខ្មែរឡើយ
- ប្រទេសខ្មែរមានសិទ្ធិស្វែងរកជំនួយ ដើម្បីការពារទឹកដីរបស់ខ្លួន ។