ភារកិច្ចធំៗរបស់នាយករដ្ឋមន្ត្រី ៖
- ជាប្រមុខរាជរដ្ឋាភិបាល
- ទទួលខុសត្រូវចំពោះមុខរដ្ឋសភានូវគ្រប់សកម្មភាព
- ដឹកនាំការងារគណៈរដ្ឋមន្ត្រី (លើគ្រប់វិស័យ)
- ជាអធិបតីអង្គប្រជុំ (សម្រេចនិងដោះស្រាយ)
- ដឹកនាំការចរចារនិងចុះហត្ថលេខាគ្រប់កិច្ចព្រមព្រៀង
- បញ្ជាគ្រប់កងកម្លាំងប្រដាប់អាវុធ ទ័ពទាំងឡាយ
- ចុះហត្ថលេខាធិការអនុក្រឹត្យនិងសេចក្តីសម្រេចនានា
- លើកសំណើក្នុងការតាក់តែងច្បាប់នានា
- លើកសំណើតែងតាំង ផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ចសមាជិករាជរដ្ឋាភិបាល
- លើកសំណើថ្វាយព្រះមហាក្សត្រតែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យនូវមន្ត្រីជាន់ខ្ពស់
- តែងតាំង ផ្លាស់ប្តូរ បញ្ចប់ភារកិច្ចដោយអនុក្រឹត្យនូវមន្ត្រីរាជការជាន់ខ្ពស់យោធា ស៊ីវិល
- បញ្ជាចំណាយក្រៅពីការកំណត់ក្នុងថវិកាជាតិ ដើម្បីដោះស្រាយបញ្ហាបន្ទាន់
- ដឹកនាំការងារទីស្តីគណៈរដ្ឋមន្ត្រី
- ផ្តួចផ្តើមគំនិតសើរើនិងធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញ
- ជាសមាជិកក្រុមប្រឹក្សារាជសម្បត្តិ
- កោះអញ្ជើញអង្គសមាជជាតិ
- ដឹកនាំគណៈរដ្ឋមន្ត្រីចូលគាល់ព្រះមហាក្សត្រ ។