ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដែនដីសណ្តទន្លេមេគង្គនៅដើមគ.ស ជាទឹកដីដែលស្ថិតនៅក្រោមកិច្ចដឹកនាំនៃព្រះនាងលីវយី ។ លុះឆ្នាំប្រមាណជាឆ្នាំ ៥០នៃគ.សព្រះនាងលីវយី ត្រូវតទល់នឹងសំពៅឥណ្ឌាក្រោមបញ្ជាការរបស់ព្រាហ្មណ៍ ហ៊ុន ទៀន ដែលបានចូលមកកាន់កាប់ទឹកដីព្រះនាង ។ ព្រាហ្មណ៍ ហ៊ុន ទៀន បានឈ្នះព្រះនាងលីវយី ហើយបានប្រកាសខ្លួនជាស្តេច លើភូមិភាគដីសណ្តទន្លេមេគង្គ និងបានរៀបអភិសេកជាមួយព្រះនាង លីវ យីជាព្រះអគ្គមហេសី ។ តមកព្រះបាទ ហ៊ុន ទៀនបានរៀបចំទឹកដីវាលទំនាបទន្លេមេគង្គ ភាគខាងត្បូងឲ្យកើតបានជារដ្ឋមួយទៅតាមទស្សនៈរាជាធិបតេយ្យឥណ្ឌា ។ ហ្វូ ណនមានរាជធានីនៅស្រុកអង្គរបុរីខេត្តតាកែវ មានឈ្មោះថា វ្យាធបុរៈ និងមានកំពងផែអន្តរជាតិមួយឈ្មោះថាអូរកែវ Oc Eo ពីស.វទី១ ដល់ ស.វទី៦ នៃគ.ស ។