ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យ«វរ្ម័ន » នេះបង្កើតឡើងដោយហ្សកសឺដេស ជាភាសាវិទូបារាំងប្រចាំនៅកម្ពុជា ដែលជាអ្នកស្រាវជ្រាវនឹងសរសេរប្រវត្តិទី២០ ។ ពាក្យ វរ័្មន នេះមានប្រើតែនៅក្នុងសៀវភៅប្រវត្តិសាស្រ្តកកម្ពុជា របស់លោកហ្សក សឺដេសនៅដើមស.វទី២០ ។ បន្ទាប់មកអ្នកប្រវត្តិវិទូខ្មែរ និងបររទេសមួយចំនួនធំបានប្រើប្រាស់ពាក្យ« រវ័្មន»នេះរហូតមកដល់សព្វថ្ងៃ ។
ចំណែកពាក្យ វម៌្ម ( សម័យថ្មីត្រូវបានគេសរសេរជាវរ្ម័ន ) គឺបុព្វបុរសខ្មែរបានខ្ចីភាសាសំស្ក្រឹតបុរាណ យកមកប្រើប្រាស់ ក្នុងការសរសេរគោរម្យងារព្រះមហាក្សត្រខ្មែរតាំងពីសម័យហ្វូណន ដល់ស.វទី១៦ ។ ពាក្យ « វម៌្ម » មានភស្តុតាងបញ្ជាក់នៅក្នុងសិលាចារឹកខ្មែរស្រាប់ តាំងពីសម័យហ្វូណនក រហូតដល់ស.វទី១៦ ។
ពាក្យ « វម៌្ម » នេះសព្វថ្ងៃមនុស្សជាច្រើនលែងប្រើហើយ គឺប្រើពាក្យ « វរ័ន្ម » ដែលលោក ហ្សកដឺដែស បង្កើតឡើង ។ បច្ចុប្បន្ន ពាក្យ « វម៌្ម » ជាភាសាសំស្ក្រឹតបុរាណ ដែលខ្មែរបើតាំងពីបុរាណនោះ គឺស្ទើរតែពុំមានអ្នកណាស្គាល់ឡើយក្រៅតែពីអ្នកសិក្សាសិលាចារឹកមួយចំនួនប៉ុណ្ណោះ ។ ដូចនេះយើងទាំងអស់គ្នាគួរតែប្រើពាក្យ «វម៌្ម» បែបនេះឡើងវិញព្រោះដូនតាយើង បានប្រើប្រាស់គោរម្យងារបែបនេះជាយូរណាស់មកហើយ ( សម័យហ្វូណន ដល់ ស.វទី១៦ ) ( សូមមើលសិលាចារឹកនៅ ទំព័រ២៣៥ ) ។