Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីឱ្យបរិស្ថានសាលារៀនបានល្អ យើងជាសិស្សានុសិស្សគប្បី ៖

ក. ចំពោះបរិស្ថានធម្មជាតិ ៖

  • សម្អាតទីធ្លា សាលារៀន និងបន្ទប់រៀងជារៀងរាល់ថ្ងៃ
  • ចេះតុបតែងលម្អនៅក្នុងបន្ទប់រៀន
  • មិនត្រូវមើលបំណាំគ្នាក្នុងការធ្វើអនាម័យសាលារៀន
  • មិនត្រូវចោលសំរាម ឬកាកសំណល់ ឬថង់ប្លាស្ទិចពាសវាល ពាសកាល ត្រូវចោលក្នុងធុងសំរាម
  • រាល់សំរាម ត្រូវដុតចោល ហើយយកផេះទៅធ្វើជី
  • ត្រូវដាំដើមឈើយកម្លប់ធ្វើស៊ុម ស្រោចទឹក រួមទាំងដាក់ជីធម្មជាតិ
  • ធ្វើសួនផ្កាលម្អតាមមុខថ្នាក់រៀន មុខទីចាត់ការ ការិយាល័យនានានិងជុំវិញដង់ជាតិ ទីស្នាក់ការក្រុមប្រឹក្សាយុវជន បន្ទប់យុវជនកាកបាទក្រហម ទីស្នាក់ការកាយរិទ្ធិ ផ្លូវចូលសាលារៀន
  • ធ្វើសួនជីវចម្រុះ សួនជីវវិទ្យា
  • ត្រូវឱ្យមានប្រព័ន្ធចែកចាយទឹកនិងលូបង្ហូរទឹកផ្សេងៗ
  • ត្រូវមានជាដាច់ខាតនូវបង្គន់អនាម័យ តាមភេទ (បរុសនិងនារី)
  • ត្រូវមានបងព័ន្ធជុំវិញនិងខ្លោងទ្វារចូល ពាក្យស្លោកអប់រំផ្សេងៗ
  • ត្រូវចេះរៀបចំកន្លែងដាក់ កង់ ម៉ូតូ ឡាន និងលក់ចំណីដែលមានអនាម័យនិងមានរបៀបរៀបរយ ជានិច្ច
  • ត្រូវមានក្តារខៀនជូនព័ត៍មាន
  • ត្រូវចេះថែរក្សាសម្បត្តិរួម
  • ត្រូវមានទីលានកីឡា ដែលរួមមានលានបាល់ទាត់បាល់បោះ បាល់ទះជាដើំម
  • ត្រូវមានស្លាក ឈ្មោះ សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ស្លាកបណ្ណាល័យ និងទីកន្លែងផ្សេងៗទៀត ។

ខ. ចំពោះបរិស្ថានសង្គម និងវប្បធម៌

  • ត្រូវគោរពឱ្យបានជាដាច់ខាត​នូវក្បួនខ្នាតបទបញ្ជាផ្ទៃក្នុងសាលារៀនគឺត្រូវស្លៀកពាក់ឯកសណ្ឋាន ស្លាកឈ្មោះសាម៉ីខ្លួនស្លាកឈ្មោះសាលារៀននិងការតសិស្ស
  • ត្រូវមានក្រមសីលធម៌ រស់នៅល្អ ចេះគោរពគ្នា ទៅវិញទៅមកចេះជួយគ្នា ក្នុងគ្រាមានអាសន្នអនក្រ
  • មិនត្រូវភ្លើតភ្លើន មិនស្រើបស្រាល មិនត្រូវច្រងេងច្រងាក្លាយជាក្មេងទម្រើសឡើយ
  • ត្រូវចេះរក្សា វប្បធម៌ បវេណី អរិយធម៌ ទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរ
  • ត្រូវរកវិធានការទប់ស្កាត់វប្បធម៌ បរទេសពាលា (ក្រុមក្មេងទម្រើស ក្រុម លួចប្លន់ ក្រុមគ្រឿងញៀនជាដើម)
  • ត្រូវចេះគួរសមរមទម (រម្យទម) គោរពលោកគ្រូ អ្នកគ្រូ លោកនាយក នាយិកា និងប្រធានក្រុមប្រឹក្សាចាស់ព្រឹទ្ធាចារ្យជាដើម
  • ត្រូវមានសាមគ្គីភាពគ្នាល្អរាប់អានគ្នាល្អមិនរើសអើង និងចេះសហការធ្វើការជាងារជាក្រុម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login