Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ឈ្នាប់ឬចំណងឈ្នាប់ គឺជាពាក្យសម្រាប់ចង ពាក្យនិងពាក្យ ឃ្លានិងឃ្លា ល្បះនិងល្បះ និងប្រើសម្រាប់បង្កើតឃ្លារណបក្នុងល្បះផងដែរ ។ ឈ្នាប់ឬចំណងឈ្នាប់ ចែកចេញជាពីរប្រភេទ ៖

  • ឈ្នាប់ចង ជាឈ្នាប់សម្រាប់ចងពាក្យកន្សោមពាក្យ ឬល្បះទោលពីរដែលមានលំនឹងស្មើគ្នា គ្មានមួយណាឡើងខុសពីឈ្នាប់ឃ្លា ដែលភ្ជាប់ឃ្លារណបទៅនឹងឃ្លាច្បាប់ ។ ឈ្នាប់ចងមាន និងហើយ ហើយនិង ឬ ឬក៏ ប៉ុន្តែ តែអ៊ីចឹង ដូចនេះ ព្រមទាំង ផ្ទុយទៅវិញ ។
  • ឈ្នាប់ឃ្លា ជាពាក្យចំណង សម្រាប់សម្គាល់ទំនាក់ទំនងគ្នារវាងឃ្លានិងឃ្លាផងនិងសម្រាប់បង្កើតឃ្លារណបថែមទៀតផង ។ ឈ្នាប់ឃ្លាមាន ថាប្រសិនបើ បើ បន្ទាប់ពី ចាប់តាំងពីព្រោះ ពីព្រោះ ក្រោយពី ក្រោយមក ទោះ ទោះជាដោយសារ ដោយហេតុ នៅពេល មុននឹង ក្នុងពេលដែល ក្នុងខណៈដែល មុនពេលថ្មីត្បិតតែ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login