2019-03-17 16:19
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រាជកិច្ចលើកដំបូង របស់ព្រះបាទជយវម៌្មទី២ដំបូងព្រះអង្គបានឡើងគ្រងរាជ្យនៅនគរឥន្រ្ទបុរៈ ( សព្វថ្ងៃស្រុកត្បូងឃ្មំ ) ដែលជាទឹកដីកម្មសិទ្ធិរបស់ព្រាហ្មណ៍សិវកៃវល្យ ។ បន្ទាប់មកព្រះអង្គបានធ្វើការផ្លាស់ប្តូររាជធានីជាញឹកញាប់តម្រង់ឆ្ពោះទៅតំបន់អង្គរខេត្តសៀមរាបភាគខាងកើត និងកណ្តាលសព្វថ្ងៃដែលគេហៅថា ខេត្តបូព៌ាទិស ។
ព្រះអង្គបានផ្លាស់ចេញពីតំបន់ កុតិ ( ត្បូងឃ្មំ ) ទៅកសាងរាជធានីនៅហិរហល័យរលួស ដែលត្រូវនិងប្រាសាទព្រៃមន្ទីរ ,បាគង , ព្រះគោ , និងលលៃ ។ បន្ទាប់មកព្រះអង្គបានផ្លាស់ទៅ អមរេន្រ្ទបុរៈ ( មិនដឹងថាត្រូវនឹងតំបន់ណា ) ។ ចុងក្រោយព្រះអង្គបានផ្លាស់រាជធានីទៅតាំងនៅមហេន្រ្ទបព៌ត ( ភ្នំគូលែន ) ជាកន្លែងដែលព្រះអង្គបានប្រារព្ធពិធីលេហ ឬតាំងពិធីទេវរាជ ។
ព្រះអង្គបានប្រើនយោបាយលើកទឹកចិត្ត ដោយតម្លើងឋានៈស្តេចត្រាញ់ និងមន្រ្តីនៅតាមខេត្តមួយចំនួន ឲ្យមានគោរម្យងារបញ្ចប់ដោយ = វម៌្ម ( ... វម៌្ម ) ដែលពីមុគោរម្យងារនេះមានតែអទិទេព និងព្រះមហាក្សត្រប៉ុណ្ណោះដែលអាចប្រើបាន ។
ការផ្លាស់ប្តូររាជធានីជាញឹកញាប់ ដើម្បីប្រមូលផ្គុំស្តេចត្រាញ់ និងមន្រ្តីដែលបែកបាក់គ្នាឲ្យស្ថិតនៅក្រោមការដឹកនាំរបស់ព្រះអង្គ ។ នេះគឺជាឯកភាពជាតិ នយោបាយការដឹកនាំដ៏សំខាន់ព្រះបាទជយវម៌្មទី២ ។