ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រៅអំពីការសូត្រ នៅមានរឿងមួយទៀតហៅថា ងានិសង្ឃវាលុកចេតិយ ។ រឿងនេះបានបង្ហាញពីអានិសង្ឃជាច្រើននៃការសាងវាលុកចេតិយហើយព្រះភិក្ខុតែងតែយករឿង នេះមកទេសនានៅពេលវេលានៃការឆ្លងវាលុកចេតិយនេះឯង ។ និទានរឿងពីព្រោះពោធិសត្វដូចតទៅ៖
ដំណាលពីព្រះសត្វ នាមបារិកជាឈ្មួលសំពៅ ។ នាសម័យនោះបារិកបានបើកសំដៅទៅធ្វើជំនួញ ក៏បានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ្ជករដែលទៅជួញជាមួយគ្នា បើកសំពៅឆៀកចូលទៅចត ជិតផ្នួកខ្សាច់នោះ ហើយនាំគ្នាជាវាយលុកចេតិយ ឧទ្ទិសជាតំណាង និងប្រតិស្ថានទៅឋានត្រៃត្រឹង្សទេវលោកពួកពាណិជ្ជករ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ៣ជុំ ហើយនាំគ្នាចុះទៅសំពៅបើកចេញទៅជួញតទៅទៀត ។
បារិកពោធិសត្វ និងពួកឈ្មួញអំបាលនោះ ពេលចាកលោកទៅហើយបានទៅកើតជាទេវបុត្រ នៅឋានសួគ៌ជាច្រើនជាតិ ។ លុះច្យុតពីឋានសួគ៌មកកើតក្នុងមនុស្សលោក បានជាស្តេចចក្រពត្តិ និងជាស្តេចឯករាជ្យជាច្រើនជាតិ ។ ក្នុងទីបំផុត បារិកពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធ ដោយសារអំណាច ផលានិសង្ឃ ដែលបានសាងវាលុកចេតិយនេះឯង ។