Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពាក្យថា “ចេតិយ” មិនសំដៅទៅលើតួចេតិយតែម៉្យាង ដូចប្រាង្គប្រាសាទឡើយ ។ ចេតិយមានន័យថា វត្ថុគួរដល់កិរិយាគោរពបូជាគួរលើកតំកើង ។ តាមលទ្ធិពុទ្ធសាសនា គេចែក “ចេតិយ” ជា៤ប្រភេទគឺ ៖

ក. បរិភោគចេតិយ ៖ បានដល់ចេតិយដែលគេបញ្ចុះគ្រឿងប្រើប្រាស់មានបាត្រ ចីវរ និងដើមពោធិព្រឹក្សជាដើម ។

ខ. ធាតុចេតិយ ៖ បានដល់ចេតិយដែលគេបញ្ចុះព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ ឬព្រះអរហន្តធាតុ ។

គ. ធម្មចេតិយ ៖ បានដល់ចេតិយ ដែលគេតំកល់នូវគម្ពីរព្រះត្រៃបិដកអដ្ឋកថា ដីកាជាដើម ។

ឃ. ឧទ្ទិស្សកចេតិយ ៖ បានដល់ព្រះពុទ្ធរូប ដែលសាងឡើងតំណាងព្រះសម្មាសម្ពុទ្ធ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login