2019-03-22 18:48
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បញ្ហា ពុទ្ធិ ភាវៈ សុខៈ មិនខុសពីក្នុងលទ្ធិវេទ ប៉ុន្មានទេគឺអាស្រ័យដោយអាទិទេពជាអ្នកកំណត់អោយ ។ ពុទ្ធិដ៏ខ្ពង់ខ្ពស់ពុទ្ធិស័ក្តិសិទ្ធិ គឺពុទ្ធិដែលកើតឡើងអំពីអាទិទេព ។ អ្នកដែលមានសិទ្ធិទទួលយកពុទ្ធិនេះ គឺមានតែវណ្ណៈព្រាហ្មណ៍ និងវណ្ណៈក្សត្រតែប៉ុណ្ណោះ ។
Answer 2
ភាវៈទាំងអស់ ត្រូវបានបង្កើតឡើងអោយអាទិទេព ។ អាទិទេពជាអ្នកសាងលោក បង្កើតលោក ។ ភាវៈទាំងអស់តែងប្រែប្រួលផ្លាស់ប្តូរ មានសភាពពុំទៀងទាត់ ថិតថេរទេ គឺតែងតែវិលកើត វិលស្លាប់ជាដរាប ។ មានតែអាទិទេព និងអាត្ម័នប៉ុណ្ណោះ ដែលទៀងទាត់់ថិតថេរជានិច្ចកាល ពុំចេះស្លាប់ព្រោះភាវៈទាំងពីរនេះ កើតឡើងឯង ។ ចំពោះបញ្ហា សុខៈ ត្រូវថិតនៅក្នុងកណ្តាប់ដៃអាទិទេពដើម្បីបានសេចក្តីសុខ មនុស្សម្នាក់ៗត្រូវមានភក្តីភាពស្មោះ ត្រង់ចំពោះអាទិទេព ហើយបួងសួងអង្វរកអាទិទេព ដោយធ្វើពិធីផ្សេងៗ ។