ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពិធីមហាអំបុកនេះ ទោះបីជាមិនបានអំបុក ដែលមានគុណភាពល្អ១០០% ក៏វាជាល្បែងកំសាន្តមួយជាទស្សនីយភាពមួយដែលធ្វើចលនារួមគ្នា ស្រុះស្រួលធ្វើឲ្យបរិយាកាសរីករាយតាំងពីក្បាលព្រលប់រហូតដល់ខែត្រង់ ។នេះជាឱកាសមួយ ដែលក្រមុំកំលោះស្រុកស្រែ មានឱកាសបានបង្ហាញរូបរាង បានបង្ហាញកាយវិការបានបង្ហាញពីភាពប៉ិនប្រសព្វរបស់ខ្លួនចំពោះកំលោះៗស្រុកស្រែដែរ ។ ម្យ៉ាងកំលោះៗមានឱកាសក្នុងការជ្រើសរើសភរិយា ក្នុងពេលនោះជាមួយនារីដែលមានភាពទន់ភ្លន់ រវៀសរវៃប៉ិនប្រសព្វក្នុងការងារ ចូលចុះក្នុងចំណោម ។
ដូច្នេះជាមួយនិងពិធីដែលធ្វើតាមសំណែងចាស់បុរាណ តជាប្រពៃណីនេះក៏ជាឱកាសមួយ បង្កលក្ខណៈឲ្យយុវជនយុវជននារីខ្មែរនៅជនបទ មានឱកាសនឹងជួបប្រាស្រ័យទាក់ទងគ្នាស្វែង យល់ចិត្តគ្នាទៅវិញទៅមក បន្ទាប់ពីបានបញ្ចប់ការងារ ធ្វើស្រែចំការអស់មួយរដូវរួចមក ។