សារប្រយោជន៍នៃសិល្បៈនិងកីឡា
ក.សារប្រយោជន៍សិល្បៈមាន
- សុខភាពផ្លូវកាយ ចលនារាងកាយ អប់រំកាយសម្បទា
- បម្រើឥន្ទ្រីយ៍អារម្មណ៍ ចក្ខិន្ទ្រីអារម្មណ៍ សោតិន្ទ្រីអារម្មណ៍
- បង្កបរិយាកាសរីករាយ ភ្លេចទុកកង្វល់ បំបាត់ការអផ្សុក
- បានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួន និងគ្រួសារ
- ទទួលបានកិត្តិយសចំពោះខ្លួនឯង និងប្រទេសជាតិ
- រាងកាយសមសួន ទន់ភ្លន់។
ខ.សារប្រយោជន៍នៃកីឡាមាន
- សុខភាពផ្លូវកាយ រាងកាយមាំមួន
- បញ្ញាវាងវៃ ចេះប្រើល្បិចយកឈ្នះលើគូប្រគួត
- គោរពវិន័យ តស៊ូ អត់ធ្មត់ គ្មានគំនុំសងសឹក
- មានសមត្ថភាព មិត្តភាព
- បញ្ជៀសអបាយមុខដោយយកពេលទំនេរទៅហាត់កីឡា
- សុវត្ថិភាពសង្គម
- បានប្រាក់ចំណូលផ្គត់ផ្គង់ខ្លួន និងគ្រួសារ
- ទទួលបានកិត្តិយសចំពោះខ្លួន និងគ្រួសារ
- ទទួលបានកិត្តិយសចំពោះខ្លួនឯង និងប្រទេសជាតិ។