Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមគម្ពីរអដ្ឋកថាចរិយាបិដក ភាសាបាលីមានន័យថាក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វនៃយើងទ្រង់យោន កំណើតជាសសណ្ឌិតសត្វទន្សាយ ។ នៅថ្ងៃពេញបូណ៌មី សសបណ្ឌិត បានអធិស្ឋាន ឧបោសថសីលហើយឧទ្ទិសសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ ។

          ព្រះឥន្ទទ្រង់ជា្របហេតុការណ៍នោះក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់ដើម្បីសុំសាច់បណ្ឌិតជាអាហារដោយសស បណ្ឌិតពោធិសត្វ បានឲ្យព្រាហ្មណ៍ចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយពេលដែលភ្លើងកំពុងឆេះ សន្ធោសន្ធៅ ក៏លោតចូលទៅក្នុងភ្លើងដើម្បីយកសាច់ឲ្យព្រាហ្មណ៍ឆីជាអាហារ ។ ប៉ុន្តែភ្លើងនោះពុំបានឆេះ សសណ្ឌិតសោះ ឥន្រ្ទព្រាហ្មណ៍ក៏ស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទហើយទ្រង់បានយកម្នាងសិលាគូសវាសរូបទន្សាយ ហើយឥន្រ្ទព្រាហ្មណ៍អធិស្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វ ដែលខ្ញុំគូសនេះ នៅជាប់រហូដល់ទីបំផុតនៃកប្ប ។

          ដោយអានុភាពនៃទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិស្ឋានរបស់ព្រះអង្គផង រុបទនន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះចន្ទរហូតដល់សព្វថ្ងៃនេះ ។

          ដោយជឿតាមរឿងនេះហើយ បានជាវេលាយប់ពេញបូណ៌មីខែកក្តិករៀងរាល់ឆ្នាំ ខ្មែរយើងយកនំចំណី មានអំបុក និងចេកជាដើមមកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login