Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ភាសាខ្មែរយើងសព្វថ្ងៃនេះ មានប្រភពមកពីភាសាដើម របស់ខ្លួនដែលមានតាំងពីដើមមក គួបផ្សំ និងល្បាយភាសាបរទេសនាំចូលមកមួយចំនួន ដែលហូរចូលមកតាមរយៈសាសនា កិច្ចការទូត ទេសចរណ៍ ពាណិជ្ជកម្ម សិក្សាអប់រំ ។

  • ភាសាដើមរបស់ខ្លួនដូចជា ទឹក ដី ឈើ ខ្ញុំ អញ យើង លើក ដាក់
  • ភាសាខ្មែរដែលមានប្រភពមកពីបរទេសមាន ៖
  • ជាភាសាបាលី និងសំស្រ្តឹត ដែលនាំចូលមកពីប្រទេសឥណ្ឌាតាមរយៈពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងឈ្មួញឥណ្ឌា ។ តែពាក្យបាលី និងសំស្រឹ្កតរបស់ឥណ្ឌានេះ ត្រូវបានខ្មែរបង្កើតសញ្ញាផ្សេងៗ ដើម្បីលើកដាក់សូរសំលេង ទៅជាពាក្យខ្មែរសុទ្ធៗ ។

ឧទាហរណ៍ដូចជា ៖​

  • ពាក្យបាលី ជយៈ ទៅជា ជ័យ
  • ពាក្យបាលី លោភៈ ទៅជា លោភ
  • ពាក្យបាលី លោកៈ ទៅជា លោក
  • ពាក្យបាលី ភយៈ ទៅជា ភ័យ ។

ពាក្យខ្មែរយើង ដែលមានដើមកំណើតមកពី ភាសាបាលីនិងសំស្រ្កឹត មានចំនួនប្រមាណពី៣០ ទៅ៤០ ភាគរយ នៃភាសាខ្មែរយើងបច្ចុប្បន្ន ។ ពាក្យខ្មែរមួយចំនួន មានដើមកំណើតពីពាក្យសៀមគេសង្កេតឃើញមានចំនួនតិចទេ ។ ពាក្យទាំងនេះ ចាប់ចូលមកប្រមាណសតវត្សទី១៦ ក្រោយពេលសៀមវាយបែកក្រុងលង្វែក ។ ដូចជា ផាមួង បៃតង វ៉ែនតា ។ ក្រៅពីនេះនៅមានភាសាដែលកំចីពីពាក្យ ចិន វៀតណាម និងជនជាតិអឺរ៉ុបមួយចំនួនទៀតដូចជា ៖

  • ពាក្យចិន ៖ ខោ តៅហ៊ូ ឃិនឆាយ
  • ពាក្យវៀតណាម ៖ តៀម មុំា ងឿ ក្តារងឿ
  • ពាក្យអ៊ឺរ៉ុប បារាំង ៖ ម៉ូទ័រ ត្រាក់ទ័រ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login