ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុណ្យចូលឆ្នាំថ្មីខ្មែរយើងកាលពីដើម គេប្រារព្ធធ្វើ នៅខែ ១របស់ជនជាតិខ្មែរយើង ។ តែក្រោយមកដោយខែមិគសិរនេះប្រជាពលរដ្ឋខ្មែរយើងពុំទាន់ច្រូតកាត់ប្រមូលផលអស់ពីក្នុងស្រែ គេក៏បានលើកពិធីបុណ្យចូលឆ្នាំថ្មី ពីខែមិគសិរ ទៅធ្វើនៅខែចេត្រវិញ ដែលជាខែមួយគ្មានភ្លៀង ហើយប្រជាពលរដ្ឋទំនេរ ក្រោយពីការបោកបែនប្រមូលផលស្រូវដាក់ជង្រុក ។ ម៉្យាងទៀតខែចេត្រនេះ ជាខែនៅចន្លោះរដូវច្រូតកាត់ និងរដូវវស្សាសំរាប់ការដាំដុះថ្មីទៀត ដែលអាចបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរយើង ។