2019-03-26 21:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីមួយមានលក្ខណៈប្រជាប្រិយ៍ ដែលជនជាតិខ្មែរយើងគ្រប់រូបនិយមធ្វើគ្រប់គ្នាក្នុងមួយឆ្នាំម្តង ។ ពិធីបុណ្យនេះ បានធ្វើក្នុង រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច រៀងទៅដល់ថ្ងៃ ១៥រោច ខែភក្របទ ។ តាមគម្ពីរនានានៃព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅ តែងកើតក្នុងភពផ្សេងៗ តាមកម្មរបស់ខ្លួន ។ មនុស្សចិត្តអាក្រក់ ដែលបានធ្វើអំពើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងទៅកើតជាប្រេត ៤ប្រភេទ ៖
គេនិយមរើសចំថ្ងៃនោចខែភទ្របទ ព្រោះពេលវេលានោះ ព្រះច័ន្ទពុំសូវមានពន្លឺ ហើយចេះតែងងងឹតទៅៗ ។ ឳកាសនោះហើយ ដែលយមរាជដោះលែងពួកប្រេតទាំងនោះអោយមករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភោគផលដែលបងប្អូន ញាតិសន្តាន ឧទ្ទិសអោយព្រោះពួកប្រេតខ្លាចពន្លឺណាស់ ។ ប្រសិនបើរយៈពេល ១៥ថ្ងៃ ពួកប្រេតបានដើររកគ្រប់ ៧វត្ត ពុំឃើញមានបងប្អូន ញាតិសន្តានណាធ្វើបុណ្យបញ្ជូនកុសលទៅអោយទេ ពួកប្រេតនោះនឹងអត់បាយអត់ទឹក ស្រេកឃ្លាន រងទុក្ខវេទនាយ៉ាងក្រៃលែង ហើយនឹងជេរផ្កាសាមកបងប្អូនញាតិសន្តានទាំងឡាយ អោយហិនហោចទ្រព្យសម្បត្តិ ព្រាត់ប្រាសឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិផៅទាំង៧សន្តាន ។ ដដោយជំនឿនេះ ជនជាតិខ្មែរយើងម្នាក់ៗ ទោះបីមានក្រយ៉ាងណាក៏ដោយ ត្រូវតែធ្វើបុណ្យនេះ ដោយខានមិនបានក្នុងមួយឆ្នាំម្តង ។ គឺគេត្រូវយកនំចំណី ទៀនធូបទៅវត្ត រៀងរាល់ថ្ងៃរាប់ពីថ្ងៃ ដល់ថ្ងៃ ១៥រោគ ខែភក្របទ ។ នៅថ្ងៃចុងក្រោយ ព្រឹកឡើងគេត្រូវធ្វើពិធីសែនព្រេនជូនដំណើរដូនត្រឡប់ទៅវិញ ។