Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ភ្លេងពិណពាទ្យនិងភ្លេងសៀមជាឈ្មោះភ្លេងដែលសំរាប់សំគាល់ភ្លេងមួយប្រភេទរបស់ខ្មែរដូចគ្នា ។ អ្នកខ្លះគេហៅភ្លេងសៀម ឯអ្នកខ្លះទៀតគេហៅថាភ្លេងពិណពាទ្យ ជាឈ្មោះរបស់ខ្មែរ ។ តែក្រោយមក ក្រោយពេលដែលជនជាតិសៀមបានវាយបែកក្រុងលង្វែកនាសតវត្សទី១៦ ភ្លេងនេះត្រូវបានសៀមយកពីខ្មែរយើងទៅ តែក្រោយមកបានចូលមកក្នុងប្រទេសខ្មែរយើងតាមរយៈអ្នកដែលទៅសិក្សាវប្បធម៌ អក្សរសាស្រ្តសៀមហើយត្រូវបានគេហៅថាភ្លេងសៀមយ៉ាងដូច្នេះ ។ ប៉ុន្តែនៅសម័យចុងក្រោយនេះ គេពុំសូវហៅឈ្មោះភ្លេងសៀមប៉ុន្មានទេ គឺភាគច្រើនគេហៅភ្លេងពិណពាទ្យ ។ ភ្លេងពិណពាទ្យ គេនិយមលេងភ្លេងនេះក្នុងការកំដរ របាំបុរាណ ក្នុងពិធីបួងសួង បន់ស្រន់ លាបំណន់ និងក្នុងពិធីសាសនា ដូចជា ​បុណ្យ កឋិន បំបួសនាគ ពុទ្ធាភិសេក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login