ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តាមប្រវត្ថិសាស្រ្តនៃការរីកចំរើនរបស់ខ្លួន អក្សរសិល្ប៍ក្នុងសម័យឧត្តុង្គមានការរីកចំរើន ជាងគេបង្អស់ សូម្បីតែសព្វថ្ងៃនេះក៏ពុំអាចមានកំរិតស្មើនិងសម័យឧត្តុង្គបានឡើយ ។ អាស្រ័យហេតុនេះ ទើបអ្នកសិក្សា អក្សរសិល្ប៍បានឯកភាពគ្នា ។ និងកំណត់ថាអក្សរសិល្ប៍ក្នុងសម័យឧត្តុង្គ បានចូលទៅដល់យុគមាសរបស់ខ្លួន ។ បានជាអ្នកសិក្សាបានកកំណត់ថាអក្សរសិល្ប៍ក្នុងសម័យឧត្តុង្គបានចូលទៅដល់ “យុគមាស” ដោយយោលទៅលើសមត្ថភាពរបស់អ្នកនិពន្ធ អត្ថន័យ និងអត្ថរូប របស់ស្នាដៃអក្សរសិល្ប៍នៃសម័យនេះ ។ ពិនិត្យមើលលើអត្ថន័យនៃស្នាដៃ ឃើញថាមានអត្ថន័យសំបូរបែប ដោយលើកយកប្រធានបទប្លែកៗ មកតុបតែងជារឿង ។ ពិនិត្យលើអត្ថរូបឃើញថាអ្នកនិពន្ធទាំងអស់សុទ្ធតែបានសរសេរជាពាក្យកាព្យពិរោះក្បោះក្បាយ ប្រកបដោយសិល្ប៍វិធីនិពន្ធសំបូរបែប ដែលសម័យមុនគឺ ដូចសម័យក្រោយនៃសម័យនេះពុំអាចធ្វើដូច និងស្មើបានឡើយ ។ និយាយរួមអក្សរសិល្ប៍នៅក្នុងសម័យឧត្តុង្គមានការរីកចំរើនលើគ្រប់ផ្នែក ទាំងអ្នកនិពន្ធ ទាំងអត្ថន័យនិងទាំងអត្ថរូប ។