Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សូម្បីព្រះនាង បជាបតិគោតមី ម្តាយមីង ព្រះពុទ្ធខំធ្វើត្រៃចីវរដោយផ្ទាល់តាំងពីចាប់ផ្តើមដាំ កប្បាសរហូតដល់ដេរ ចេញជាចីវរ១ត្រៃ យកទៅថ្វាយផ្ទាល់ព្រះពុទ្ធជាម្ចាស់ ក៏ព្រះអង្គមិនទទួលដោយទ្រង់ស្វែងយល់ច្បាស់ នូវកុសលចេតនា របស់ព្រះនាងដែលបរិច្ចាគទានពេលនោះ ជាបាដិបុគ្គលិទាន ប្រគេនចំពោះព្រះពុទ្ធអង្គផ្ទាល់ នាំឲ្យមានអានិសង្ឃតិចដោយព្រះទ័យមហាករុណាទិគុណ ប្រកបដោយកតញ្ញូ ចំពោះម្តាយមីងទើបទ្រង់បានបង្វែរឲ្យប្រគេនចំពោះព្រះសង្ឃ ទើបជាសង្ឃគតាទាន ឬជាសង្ឃទានស្មោះ មិនចំពោះភិក្ខុសាមណេរ ណាមួយឡើយ ហើយទ្រង់សសើរសង្ឃទាននេះ ថាមានអានិសង្ឃច្រើនជាអនេក ។

          សង្ឃទានមាន៧ប្រភេទ តែសម័យបច្ចុប្បន្នយើងធ្វើបុណ្យសង្ឃទានមិនបានគ្រប់៧ប្រភេទទេ បានត្រឹមតែមួយប្រភេទគឺធ្វើចំពោះភិក្ខុ សាមណេរដែលសង្ឃចាត់មកតាម ការអារាធនានិមន្តរបស់ខ្លួនតែប៉ុណ្ណោះ ។

          ការនិមន្តព្រះសង្ឃទៀតសោត អាស្រ័យចៅអធិការវត្ត ឬភិក្ខុតំណាងសង្ឃ ( ភិក្ខុទ្ទេសកភិក្ខុ ) ចាត់មកទោះជាភិក្ខុក្តី ឬសាមណេរក្តី ក្មេងក្តីចាស់ក្តី ទាយកទាយិកា មិនត្រូវអាក់អន់ចិត្ត ឬរង្គៀសចិត្តទេ ព្រោះថាបើសម្លឹងចំពោះភិក្ខុសាមណេរមួយរូបៗ នាំឲ្យចិត្តសោមន្ស ឬទោមនុស្សជាហេតុក្លាយទៅជាបាដិ បុគ្គលិកទាន ដូច្នេះត្រូវតែតាំងចិត្តគោរព ចំពោះព្រះសង្ឃ ឧទ្ទិសចំពោះសង្ឃទាននោះទើបឈ្មោះថា សង្ឃទានពេញលក្ខណៈពិតប្រាកដ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login