Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


តាមធម្មតាម្ចាស់កឋិន ហែអង្គកឋិនចូលវត្ត និងចូលក្នុងព្រះវិហារហើយធ្វើពិធីទៅតាមសាសនា ចុងក្រោយវេរសំពត់កឋិន ឈ្មោះថាបានប្រគេនដល់ព្រះសង្ឃហើយ  ។ ព្រះភិក្ខុសង្ឃធ្វើអនុមោទនាកាថា បី ​បួន មេ ចប់ ម្ចាស់ទានដែលមានអាចារ្យជាប្រធានផ្សាយបត្តិទានគាថា យំកិញ្ចិ ឧទ្ទិសជូន មហាកុសលនោះ ឈ្មោះថាជាទីបញ្ចប់កិច្ច របស់ម្ចាស់កឋិន ត្រឹមនោះឯង ។ ទាយក ទាយិកាម្ចាស់ទានទាំងអស់អាចត្រឡប់ទីលំនីរបស់ខ្លួនរៀងៗខ្លួន ។ តទៅនោះគឺនៅតែភិក្ខុសង្ឃ មានភារកិច្ចត្រូវធ្វើពិធីកម្ម ជុំវិញកឋិនត្ថារកិច្ច គឺកិច្ចការក្រាលកឋិន របស់សង្ឃ ។

          ប៉ុន្តែបច្ចុប្បន្ននេះកន្លែងខ្លះម្ចាស់កឋិន ទាំងអ្នកនៅភូមិ ស្រុកឆ្ងាយ ឬនៅតំបន់ជីតៗក្តីគេពុំសូវប្រញាប់ ប្រញាលពេកទេ គឺគេចាំមើលព្រះសង្ឃធ្វើពិធីកម្មរហូតដល់ចប់ ។ បានសេចក្តីថា ពេលលោកអាចារ្យវេរប្រគេនចប់ ហើយព្រះសង្ឃគ្រាន់តែធ្វើអនុមោទនាខ្លីៗប៉ុណ្ណោះ ហើយទាយិកាក៏មិនទាន់ យំកិញ្ចិ គឺនៅចាំមើលលោក ធ្វើពិធីក្រាលកឋិនសិន គ្រាន់តែអង្គុយនៅឆ្ងាយពីហត្ថបាសព្រះសង្ឃប៉ុណ្ណោះ ទើបភិក្ខុពីអង្គតំណាងសង្ឃឡើង១អង្គសួរនាំ រកភិក្ខុអ្នកខ្វះខាត ស្បងចីវរ ឬដាច់ខាតឲ្យលោកឆ្លើយប្រាបប់សង្ឃ ។ ១អង្កទៀត ជាតំណាងខាងឆ្លើយប្រាប់ថា ភិក្ខុនេះភិក្ខុនោះទើបសមគួរក្រាលគ្រង ។ ដោយការព្រមព្រៀងក្នុងសង្ឃហើយ ទើបភិក្ខុឈ្លាសទាំង២អង្គ សូត្រញាតិប្រគល់សំពត់កឋិន ដល់ភិក្ខុទាំងអស់នោះដោយញាតិទុតិយកម្មវាចា ជាលក្ខណៈសង្ឃកម្ម រួចហើយភិក្ខុទាំងអស់ជួយក្នុងការធ្វើកិច្ចក្រាលគ្រងគ្រប់រហូតញាំងកឋិនត្ថារកិច្ច ឲ្យសម្រេចតាមធម៌ និងអនុមោទនារួចឈ្មោះថាចប់កិច្ចខាងសង្ឃ ទើបលោកក្រោកមកគ្រង់តាមលំដាប់ជួរ ហើយសូត្រមង្គល ពហូទេវា ដារឆ្លងបុណ្យកឋិនចប់ហើយទាយក ទាយិកាសូត្រ យំកិញ្ចិ ឧទ្ទិសកុសលជូនបុព្វការិយជនជាកិច្ចចុងក្រោយ បរិស័ទក៏ជួយកាន់បញ្ចូនឥវ៉ាន់ កឋិន ចេ្ញញពីព្រះវិហារយកទៅឯកុដិតែម្តង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login