2019-03-28 14:07
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទស្សនៈទានទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម ៖
+ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ (Definition of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ផលសម្រេចមួយនៃដំណើការ គណនេយ្យដែលគេរៀបចំឡើងនៅចុងការិយបរិច្ឆេទ ។ របាយការណ៍ហិរញ្ញវត្ថុគឺ រាយការណ៍រាល់សកម្មភាព ដែលទាក់ទងទៅនឹងការប្រើប្រាស់ពត៌មានហិរញ្ញវត្ថុ ហើយវាក៏បង្ហាញពីលទ្ធផលមួយ ដែលក្រុមហ៊ុនសំរេចបាននូវក្នុងពេលវេលាជាក់ លាក់ណាមួយ ។ វាក៏ជាមធ្យោបាយមួយនៃការបញ្ជូននូវរូបភាពពិតនៃ ចំណេញ-ខាត និង ស្ថានភាពហិរញ្ញវត្ថុទៅអ្នកចាត់ចែងនិងអ្នកខាងក្រៅដែលមានចំណាប់ អារម្មណ៍ ។ គេប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញពីគោលបំណង និង ដំណើការផ្សេងៗដែលកើតមានឡើងនូវក្នុងអង្គភាពហើយវា គឺជាឧបករណ៍មួយសំរាប់វាស់វែង និង វាយតំលៃលើដំណើរការនៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សំរាប់ធ្វើការព្យាករណ៍ និង ការធ្វើផែនការយុទ្ធសាស្រ្តរបស់អង្គភាពសំរាប់ពេល អនាគត ។
+ គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ ( The Purpose of Financial Statement )
គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ គឺផ្ដល់ពត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ, ការប្រើប្រាស់ពត៌មាន និងការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព មួយដែលមានប្រយោជន៍សំរាប់អ្នកប្រើប្រាស់ទូទៅ ក្នុងការធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច ។ របាយការណ៍ហិរញ្ញវត្ថុនេះក៏បង្ហាញអំពី លទ្ធផលនៃការគ្រប់គ្រងធនធានរបស់អង្គភាពនូវក្នុងការរិយបរិច្ឆេទមួយផងដែរ ពោលគឺផ្ដល់ពត៌មានហិរញ្ញវត្ថុ ដែលមានប្រយោជន៍ដល់អ្នកវិនិយោគ និង ការរកភាពមិនច្បាស់លាស់នៃចលនាសាច់ប្រាក់ និងទង្វើផ្សេងៗរបស់អ្នកគ្រប់គ្រង ។ ដើម្បីសំរេចបាននូវគោលបំណងទាំងនេះរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវផ្ដល់នូវពត៌មានអំពីអង្គភាពដូចជា ៖
+ សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ (Important Of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ខ្លាំងណាស់សំរាប់អ្នកវិនិយោគ ម្ចាស់បំណុល និង អ្នកប្រើប្រាស់ផ្សេងៗទៀតពីព្រោះរបាយការណ៍ទាំងនោះវាផ្ដល់ ពត៌មានដែលអ្នកចង់ដឹង ថាតើមានសាច់ប្រាក់ប៉ុន្មាន ? ហើយត្រូវទទួលសាច់ប្រាក់ទាំងនោះទទួលបានមកពីប្រភពណាខ្លះ ហើយទទួលបានវានៅពេលណា ?
នូវក្នុងការវិភាគហិរញ្ញវត្ថុ វាអាចជួយយើងក្នុងការ ៖
+ អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ( Users Of Financial Statement)
របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ជាច្រើនក្នុងការផ្ដល់នូវពត៌មាន សំរាប់អ្នកប្រើប្រាស់និងគ្រប់គ្រងក្នុងការធ្វើការសំរេចចិត្ត ។ ហើយគ្រប់អាជីវកម្ម ទាំងអស់តែងតែរក្សាទុកនៅការកត់ត្រាគណនេយ្យ ឬឯកសារផ្សេងៗដើម្បីធ្វើជា ជំនួយដល់ការធ្វើសេចក្ដីសំរេចចិត្តរបស់ពួកគេ ។ អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួមមាន ៖
អ្នកគ្រប់គ្រងប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សំរាប់គ្រប់គ្រងលើកិច្ចការ ប្រតិបត្តិការរបស់ក្រុមហ៊ុនដោយធ្វើការវាយតំលៃលទ្ធផលហិរញ្ញវត្ថុ ដើម្បីឆ្ពោះទៅរកគោលដៅអនាគត និងការសំរេចចិត្តសំខាន់ៗក្នុងសកម្មភាពអាជីវកម្ម ។
ភាគទុននិកប្រើប្រាស់របាយការហិរញ្ញវត្ថុ ដើម្បីវាយតំលៃហានិភ័យនិងការ ទទួលបាននូវការវិនិយោគក្នុងក្រុមហ៊ុនរបស់ពួកគេ និងធ្វើការសំរេចចិត្តវិនិយោគ ដោយផ្អែកលើការវិភាគ ។
អ្នកវិនិយោគិនប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីវាយតំលៃអំពីលទ្ធភាពជោគជ័យនៃការវិនិយោគក្នុងក្រុមហ៊ុន ។ ហើយអ្នកវិនិយោគិនក៏អាចទស្សន៍ទាយអំពីភាគលាភអនាគត ដោយផ្អែកលើប្រាក់ចំណេញ ដែលបានបង្ហាញនូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ លើសពីនេះទៅទៀតរបាយការណ៍ហិរញ្ញវត្ថុបានផ្សាភ្ជាប់ជាមួយនឹងកំរិតហានិភ័យនៃការវិនិយោគ ដែលអាចទទួលបានមកពីរបាយការណ៍ហិរញ្ញវត្ថុនេះ ។ (ហេតុដូច្នេះមានន័យថា ប្រសិនបើប្រាក់ចំណេញធ្លាក់ចុះបង្ហាញថាហានិភ័យខ្ពស់ តែប្រសិនបើប្រាក់ចំណេញកើនឡើងនោះហានិភ័យទាប) ។ ដូច្នេះរបាយការណ៍ហិរញ្ញវត្ថុបានផ្ដល់នៅមូលដ្ឋានមួយសំរាប់ការសំរេចិត្តការវិនិយោគ របស់វិនិយោគិនសក្ដានុពល។
ស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីធ្វើការវាយតំលៃ ថាតើគួរផ្ដល់ប្រាក់កម្ចីឬឥណទានអោយអាជីវកម្មមួយនោះដែរឬទេ ? ពីព្រោះមុន នឹងផ្ដល់កម្ចីធនាគារត្រូវប្រមើលមើលលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី ដើម្បីប្រឈម មុខនឹងការសងត្រឡប់មកវិញ ។ ការវាយតំលៃនោះរួមមាន ការធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកខ្ចី និងការព្យករណ៍ពីប្រតិបត្តិការនាពេលអនាគតរបស់អ្នកខ្ចី ។
អាជ្ញាធរពន្ធដារ គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីកំណត់នូវមូលដ្ឋានគិតពន្ធ ។ ពន្ធលើប្រាក់ចំណេញ គឺផ្អែកលើតួរលេខជាក់ស្ដែង ដែលកើតឡើងនៅក្នុងពត៌មានគណនេយ្យដែលបានបង្ហាញ ។
អ្នកផ្គត់ផ្គង់ គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីវាយ តំលៃពីភាពសាកសមនៃបំណុលរបស់អាជីវកម្ម ហើយកំណត់សំគាល់មើលថាតើ គួរផ្គត់ផ្គង់ទំនិញជំពាក់ឬអត់? អ្នកផ្គត់ផ្គង់ចំបាច់ត្រូវដឹងអោយបានច្បាស់ ប្រសិនបើគេនឹងសងត្រឡប់មកវិញ ។
អតិថិជន គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតំលៃថាតើ ក្រុមហ៊ុនផ្គត់ផ្គង់មានធនធាន ដើម្បីធានាអោយបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ទំនិញសម្រាប់នាពេលអនាគត ។ នេះគឺជាចំនុចមួយដ៏សំខាន់ដែលអតិថិជនពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់សម្រាបជាសមាសភាគឯកទេសមួយ ។
និយោជិកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ធ្វើការវាយតំលៃពីប្រាក់ចំណេញរបស់ក្រុមហ៊ុន និងលទ្ធផលរបស់ខ្លួនលើប្រាក់ខែ និងសុវត្ថិភាពការងារ របស់ពួកគេនាពេលអនាគត ។
គូប្រកួតប្រជែង គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងការប្រៀបធៀបជាមួយក្រុមហ៊ុនដែលជាគូប្រជែង តាមរយៈការរៀននិងអភិវឌ្ឍន៍យុទ្ធសាស្រ្ដ ដើម្បីកែលម្អរការប្រកួតប្រជែងរបស់ខ្លួន ។