Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កោះកេរ្តិ៍ជារាជធានីបុរាណដ៏ចំណាស់មួយរបស់ខ្មែរនៅសម័យអង្គរ ឋិតនៅភាគនិរតីនៃខេត្តព្រះវិហារនិងមានចម្ងាយ ៧០គ.ម ទិសឦសាននៃរាជធានីអង្គរ​ ។ តាមសិលាចារឹកស្តុកកក់ធំ បានឱ្យដឹងថាប់ពីឆ្នាំ៩២១នៃគ.សព្រះបាទជ័យវរ្ម័នទី៤ ដែលជាប្អូនថ្លៃយសោវរ្ម័នទី១បានយាងចេញពីរាជធានីយសោធរបុរៈទៅគង់នៅឆោកគគ្យគឺកោះកេរ្តិ៍នេះឯង ។ ព្រះអង្គជាស្តេចជ្រែករាជ្យដោយធ្វើគុតក្មួយប្រសារឦសានវរ្ម័នទី២(បុត្រទី២ របស់យសោវរ្ម័នទី១) ហើយថែមទាំងនាំយកទេវរាជទៅជាមួយទៀតផង ។ តាមសិលាចារឹកប្រាសាទនាងខ្មៅបានឱ្យដឹងថាព្រះបាទជ័យវរ្ម័នទី៤បានឡើងសោយរាជ្យនៅគ.ស៩២៨ ។ ដើម្បីឱ្យប្រជារាស្រ្តទទួលស្គាល់ព្រះអង្គជាស្តេចមានមហិទ្ធិឬទ្ធិ ព្រះបាទជ័យវរ្ម័នទី៤បានខិតខំកសាងសមិទ្ធផលធំៗហើយប្រកបដោយក្បាច់រចនាទៀតផង ។ ក្នុងរាជធានីនេះព្រះអង្គបានកសាងប្រាសាទភ្នំមួយមានខឿន៧ ជាន់ កម្ពស់៣៥ម សម្រាប់តម្កល់លិង្គត្រិភូវនេស្វរគឺប្រាសាទភ្នំនៅគ.ស៩៣១ក្រៅពីនេះមានប្រាសាទជាច្រើនទៀត និងបារាយណ៍រ៉ាហាល់ ។ ព្រះអង្គចូលទិវង្គតនៅគ.ស ៩៤១ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login