Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មានប្រវត្តិវិទូ និងអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរជាច្រើន តែងផ្តល់ការស្រាយបំភ្លឺតាមការសិក្សាភស្តុតាងដល់បានធ្វើកំណាយឃើញប្លែកៗគ្នា ៖

  • តាមទស្សនៈរបស់លោកប៊ែណា ហ្វីលីព ហ្រ្គូ លីយេ និងលោកម៉ា សាល តាឡាបូ យល់ថាក្នុងសម័យបុព្វប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ មានមនុស្សពូជខុសៗបានធ្វើដំណើរពីខាងជើងចុះមកអាស៊ីអាគ្នេយ៍ ។ តាមការប្រមាណរបស់លោកទាំងពីរ អំបូរមនខ្មែរយើងកើតមកការកាត់ផ្សំរវាងពូជមេលាណេស៊ីយាង និងពូជឥណ្ឌូនេស៊ីយាង ហើយបានរស់នៅលើទឹកដីនេះលាតសន្ធឹងពីឆ្នេរសមុទ្រចិនរហូតដល់ព្រំប្រទល់ប្រទេសឥណ្ឌា ។
  • លោក ប៊ែណា ហ្វីលី ហ្ត្រូលីយេ និងអ្នកប្រវត្តិសាស្រ្តដើម នៅសារមន្ទីរ គ្ហីមេនិងនៅប៉ារីល្យុងបានកំណត់ថាអរិយធម៌ខ្មែរមានដើមកំណើតយ៉ាងតិច១២០០ឆ្នាំមុនគ.ស គឺអរិយធម៌សំរិតនៅសំរោងសែន និងម្លូព្រៃ ។ លោក ហ្រ្គូលីយេជាអ្នកស្រាវជ្រាវដ៏កម្រម្នាក់ដែលបានសិក្សាច្បាស់ពីប្រព័ន្ធប្រើទឹកនៅរបាយការណ៍អង្គរលោកបានពន្យល់ថានៅក្រោមរជ្ជកាលជ័យវរ្ម័នទី៧ ការប្រើនយោបាយទឹកនេះបានឱ្យផលក្នុងកំរិតខ្ពស់បំផុត ។ គេមិនអាចទាញយកផលកសិកម្មឱ្យលើសកំរិតនេះទៀតបានទេ ។
  • អំពើដានសិលាចារឹកលើដើមកំណើតខ្មែរ ៖ សិលាចារឹកជាឯកសារប្រវត្តិសាស្រ្តពីដើមកំណើតខ្មែរបានកត់ត្រាថា ខ្មែរជាជនជាតិមួយមានប្រាជ្ញា ស្នាដៃចាស់យូរលង់មកហើយ ការជីករកឃើញវត្ថុប្រើប្រាស់របស់មនុស្សនៅសម័យមុនប្រវត្តិសាស្រ្តមានភស្តុតាងដូចជាថ្មសំបែកអាយុ ៣០០ ០០០ឆ្នាំ នៅស្រែស្បូរខេត្តក្រចេះត្រើយខាងកើតទន្លេមេគង្គនៅអំឡុងឆ្នាំ១៩៦០ ដល់ ១៩៦៣ ។
  • អំពីភស្តុតាងធំមួយនៃអរិយធម៌មនុស្សលោកដែលគេរកឃើញនៅកម្ពុជាគឺសញ្ញាលេខសូន្យ ។ សញ្ញាលេខសូន្យចាស់ជាងគេនៅលើសកលលោក គេបានរកឃើញនៅកម្ពុជា និងស៊ូមាត្រាឆ្នាំ៦០៥ នៃមហាសករាជ ដែលគេហៅថា សករាជសាកា ។ សញ្ញាលេខសូន្យគេបានចារនៅលើសិលាចារឹកខេត្តត្រពាំងព្រៃ ស្រុកសម្បូណ៍បានកំណត់ត្រាឆ្នាំ ៦០៥ មហាសករាជត្រូវនិងឆ្នាំ ៦៨៣គ.ស ។
  • នៅអាស៊ីអាគ្នេយ៍យើង ខ្មែរជាជាតិតែមួយគត់ចេះបង្កើតតួអក្សររបស់ខ្លួន ហើយប្រើប្រាស់ជាប់រហូតមក និងមានការប្រែប្រួលតិចតួចបំផុត ។
  • លោកយេមហ្វេវ្រីយេបានបង្ហាញថាខ្មែរបានទាញចេញពីតួអក្សរឥណ្ឌាមកប្រើប្រាស់ដោយបង្កើតតួអក្សរថ្មីរបៀបប្រើថ្មីមានលក្ខណៈពិសេសរបស់ខ្លួនដែលខុសពីឥណ្ឌាដើម ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login