Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការប៉ះបោរប្រឆាំងទល់ទៅនឹងការប្រកាន់វណ្ណៈបានក្លាយជាការប្រយុទ្ធយ៉ាងស្វិតស្វាញ និងប្រទាញប្រទង់បំផុត ។ ម្យ៉ាងទៀតដោយឆ្លងតាមពេលវេលាចេះតែកន្លងទៅវណ្ណៈទាំង៤ បានបែកចេញជាសាខាជាច្រើនបន្តទៅទៀតដែលមានទំនាក់ទំនងជាមួយមុខងារ និងកុលសម្ព័ន្ធ ឬបក្ខពួកផ្សេងៗហើយក្រុមនីមួយៗគមានក្បួនច្បាប់ ទំនៀមទំលាប់រៀងខ្លួនៗ ។

  • ពួកព្រាហ្មណ៍បង្កើតជាបណ្ឌិត ដែលជាបណ្ឌិតខាងច្បាប់ទំលាប់
  • ពួករាជភុត ជាសហសម្ព័ន្ធនិងពួករាជា ថាន់ បានអះអាងថាពួកគេជាបច្ឆាជនរបស់ក្សត្រិយៈ
  • ពួកអ្នកស៊ីឈ្នួល ឬពួកខ្ញុំកំដរត្រូវចាត់ទុកក្នុងក្រុមពួកខាឡា ឬពួកចោរព្រៃ
  • ពួកវេឡាឡា ជាពួកម្ចាស់កម្មសិទ្ធិដីធ្លីតូចតាចពួកសិទ្ធិយ៉ា ជាម្ចាស់ហាងលក់ទំនិញ ពួកបាលី ជាពួកកសិករ និងពួកមុគូវ៉ា ជាពួកអ្នកនេសាទបានចាត់ទុកខ្លួនគេដូចពួកវៃស្យៈប៉ុន្តែត្រូវអ្នកផងទាំងពួកចាត់ទុកចូលក្នុងពួកវណ្ណៈសុទ្រៈ
  • វណ្ណៈទាបបំផុតគឺវណ្ណៈអាស៊ីយ៉ា ដែលចាត់ថាពួកគេថោកទាបបំផុតគ្មានអ្នកហ៊ានចូលក្បែរ ដែលគេហៅថាពួកស៊ីសាច់ឆ្កែ ឬជាពួកជនក្រៅសង្គម ។ ពួកនេះភាគច្រើននៅក្នុងទ៌ុគតជន បើទោះបីមានអ្នកខ្លះអាចក្លាយជាអ្នកមានក្តី ក៏វណ្ណពួកគេនៅតែដដែលមិនអាចឆ្លងវណ្ណៈបានឡើយ ។កាលពីឆ្នាំ១៩៥០ប្រព័ន្ធនៃការបែងចែកវណ្ណៈ ត្រូវបានលប់បំបាត់ចោល នៅក្នុងរដ្ឋធម្មនុញ្ញ ហើយរហូតមកដល់បច្ចុប្បន្ននេះក៏កាន់តែបាត់បង់ជាបណ្តើរៗហើយ ។ ពួកវណ្ណៈថោកទាបអាស៊ីយ៉ាកាន់តែមានមុខងារកាន់តែខ្ពង់ខ្ពស់នៅក្នុងរដ្ឋអំណាច ។ មុខងារខាងផ្នែករដ្ឋបាលជាងពាក់កណ្តាលត្រូវធ្លាក់ក្នុងកណ្តាប់ដៃពួកនេះ ។ ចំណែកស្រ្តីភេទក៏បានក្រោកឡើងតស៊ូប្រឆាំងទៅនឹងការជិះជាន់ រំលោភសិទ្ធិតួយ៉ាងដូចជាអ្នកស្រីតំណាងរាស្រ្ត ពូឡានទេវី ដែលទើបនឹងបាត់ជីវិតនៅពេលថ្មីៗនេះ ដើម្បី​បុព្វហេតុការពារពួកវណ្ណៈថោកទាបដែលគ្មានអ្នកណាហ៊ានទៅក្បែរ ។ គេបានដឹងថានៅតំបន់ខ្លះប្រៃឥណ្ឌាដូចជាតំបន់ ប៊ីហារ អានពួកដាលីត ជាពួកត្រូវគេមើលងាយជិះជាន់បានក្រោកឡើងធ្វើការតស៊ូប្រឆាំងងនឹងពួកខ្ពង់ខ្ពស់ ដែលទទួលរងគ្រោះបាត់បង់ជីវិតរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login