ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យ “ជីកយករ៉ែ” យើងសំដៅយកស្រទាប់រ៉ែជាច្រើនប្រភេទនិងឧបករណ៍ចាំបាច់ សំរាប់នាំយករ៉ែចេញពីស្រទាប់ផែនដី ។ មនុស្សចោះសំបកផែនដីយករ៉ែដោយប្រើម៉ាស៊ីនជិក និងម៉ាស៊ីនឈូស ។ គេជីកជញ្ជូនរ៉ែនៅក្នុងសំបកផែនដី ឡើងតាមរយៈខ្សែយោង ដែលមានប្រព័ន្ធភ្ជាប់គ្នាបែកសាខាច្រើន ។រ៉ែទាំងនេះមាន ធ្យូងថ្ម រ៉ែដែក ស៊ុលផ័រ ពេជ្រ ដីឥដ្ឋស ។ រ៉ែជាវត្ថុរាវ និងហ្គាសមានប្រេងឆៅ និងមេតាន ។ សហរដ្ឋអាមេរិច និងសហព័ន្ធរូស៊ីសំបូរផលិតផលធ្យូងថ្មជាងគេ ។ ប៉ុន្តែប្រេទេសអ្នកមានជាងគេនៅអឺរ៉ុបមានចក្រភពអង់គ្លេស បែលហ្សិច អាលឺម៉ង់ ប៉ូឡូញ និងតំបន់ភាគខាងជើងអឺរ៉ុបកណ្តាល ។ នៅក្នុងសំនួរចំលើយទី២០អ្នកបានឃើញពីកំណើតនៃការកើតធ្យូង ។ ដូច្នេះប្រសិនបើយើង បង្វិលពេលវេលាត្រឡប់ក្រោយ ៣០០លានឆ្នាំ មុនយើងអាចឃើញ ពពួកសត្វដោយណូស័រ និងបណ្ណង្គជាតិខ្ពស់ដូចផ្ទះនៅតាមដងវិថី ក្នុងការដ្ឋានជីករ៉ែរបស់យើងនេះមិនខាន ។