ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សាហ្គាសូ ជាផ្នែកមួយនៅភាគខាងលិចសមុទ្រអាត្លង់ទិច គឺស្ថិតនៅជុំលវិញរយៈទទឹង ៣៥អង្សា ខាងជើង ។ សាហ្គាសូជាឈ្មោះសមុទ្រមានផ្ទៃយ៉ាងធំទូលាយ ដែលមានរុក្ខជាតិសមុទ្រខៀវស្រងាត់អណ្តែតពេញផ្ទៃទឹក ។ សមុទ្រសាហ្គាសូធ្លាប់បានគំរាមកំហែងពួកនាវិក គ្រិស្តុបគូឡំ (១៤៥១ដល់១៥០៦) តាំងពីច្រើនសតវត្សកន្លងមក ។ ពួករុក្ខជាតិសមុទ្រ ទាំងនេះ ដុះចាក់ស្រេះគ្នាយ៉ាងក្រាស់ ហើយអាចបង្អាក់ដំណើរទៅមុខរបស់សំពៅ រឺនាវាបាន ។ គេមានជំនឿថាគ្មាននរណាម្នាក់ទៅដល់ទីនោះដោយមិនបញ្ចេញកម្លាំងបន្ថែមឡើយ ។